金边清洁运动2026启动 倡导干净行动干净心灵

分类城市治理
事件时间2026-11-04
地点金边
来源柬埔寨国家电视台
发布时间2026/11/05 11:45
详情描述
金边清洁运动2026于11月4日举行正式启动仪式,公布以「干净行动、干净心灵、干净行为」三大核心为轴的行动计划。本年度运动旨在推动市民尤其是青年转变观念与行为,参与环境整洁、精神面貌与商业道德三方面建设,倡导诚信、透明、重质量的经营方式,并关注周边环境影响。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ក្រោមទិសស្លោក «បង្កើតទម្លាប់នៃការគិតស្អាត ដើម្បីខ្លួនឯង ដើម្បីគ្រួសារ ដើម្បីកម្ពុជា»
យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៦ បានរៀបចំពិធីបើកសម្ពោធយុទ្ធនាការជាផ្លូវការនៅថ្ងៃទី០៤ ខែវិច្ឆិកា ដោយបានប្រកាសដាក់ចេញនូវផែនការសកម្មភាពផ្តោតលើគោលគំនិតស្នូល៣ ប្រតិបត្តិស្អាត ចិត្តស្អាត ឥរិយាបថស្អាត។ យុទ្ធនាការប្រចាំឆ្នាំនេះ មានគោលដៅជំរុញការផ្លាស់ប្តូរផ្នត់គំនិត និងអាកប្បកិរិយារបស់សាធារណជន ជាពិសេសយុវជន ឱ្យចូលរួមកសាងសង្គមស្អាតស្អំ ទាំងផ្នែកបរិស្ថាន ស្មារតី និងការប្រកបអាជីវកម្មប្រកបដោយសីលធម៌។
ពិធីប្រកាសបើកយុទ្ធនាការភ្នំពេញស្អាត ២០២៦ នឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)។ ពិធីនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ
និងជាប្រធានក្រុមប្រឹក្សាភិបាលនៃគម្រោងស្អាត។
ចាប់តាំងពីឆ្នាំ២០១៧ មក យុទ្ធនាការភ្នំពេញស្អាតបានវិវត្តជាបន្តបន្ទាប់។ ដំបូង យុទ្ធនាការនេះផ្តោតលើការគ្រប់គ្រងសំរាម ការកាត់បន្ថយ និងការកែច្នៃសំរាម។ បន្ទាប់មក បានឈានដល់ការលើកតម្កើនវប្បធម៌ និងសីលធម៌សង្គម។ ក្នុងឆ្នាំ២០២៦នេះ យុទ្ធនាការភ្នំពេញស្អាតត្រឡប់មកវិញក្រោមពាក្យស្លោក «បង្កើតទម្លាប់នៃការគិតស្អាត ដើម្បីខ្លួនឯង ដើម្បីគ្រួសារ ដើម្បីកម្ពុជា»។ ដើម្បីសម្រេចបាននូវទិសដៅនេះ យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៦ បានដាក់ចេញនូវគម្រោងសកម្មភាពសំខាន់ៗចំនួន ៣ រួមមាន៖
គម្រោងសកម្មភាពទី១ «ប្រតិបត្តិស្អាត» ផ្តោតលើការលើកកម្ពស់ការយល់ដឹងរបស់សាធារណជន និងយុវជនអំពីការធ្វើអាជីវកម្មប្រកបដោយសីលធម៌ ភាពស្មោះត្រង់ តម្លាភាព និងគុណភាព ព្រមទាំងការយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ជុំវិញខ្លួន និងការបង្កើតតម្ល