柬埔寨代表团出席第8届东盟-中国媒体周开幕式

柬埔寨代表团出席第8届东盟-中国媒体周开幕式
柬埔寨代表团出席第8届东盟-中国媒体周开幕式
柬埔寨代表团出席第8届东盟-中国媒体周开幕式
柬埔寨代表团出席第8届东盟-中国媒体周开幕式
柬埔寨代表团出席第8届东盟-中国媒体周开幕式
柬埔寨代表团出席第8届东盟-中国媒体周开幕式
柬埔寨代表团出席第8届东盟-中国媒体周开幕式
柬埔寨代表团出席第8届东盟-中国媒体周开幕式
柬埔寨代表团出席第8届东盟-中国媒体周开幕式
1/9
事件时间2026-10-19
地点中国广西
来源柬埔寨通讯社
发布时间2026/10/20 19:57

详情描述

2026年10月19日,第8届东盟-中国媒体周在中国广西壮族自治区北海市开幕。柬埔寨新闻部代表团受邀出席此次活动,代表团由新闻部副国务秘书帖阿斯纳里(Prak Thav Amida)率领,代表新闻部部长内帕特拉(Neth Pheaktra)出席。 此次活动由中国国家广播电视总局与广西壮族自治区人民政府共同主办,旨在深化东盟与中国在媒体领域的合作。来自东盟成员国及中国的媒体机构、广播电视部门负责人及代表参加了开幕式。 本届媒体周期间,活动内容涵盖人工智能时代的媒体现代化高级别论坛、超高清与5G媒体技术展览、东盟与中国影视作品展映,以及跨国视听内容合作与交流。 柬埔寨代表团通过此次活动与国际媒体机构建立联系,旨在探索柬埔寨新闻与视听领域的发展机遇,重点关注人才培养及数字技术在媒体传播中的应用。 东盟-中国媒体周自2019年起每年举办,是区域内媒体合作的重要机制,旨在促进东盟与中国在视听产业及媒体领域的交流与整合。
📋 简要摘要 ▸
柬埔寨新闻部代表团出席在广西举办的第8届东盟-中国媒体周开幕式,旨在深化区域媒体合作与信息共享。
📋 完整原文 ▸
​គណៈប្រតិភូក្រសួងព័ត៌មានកម្ពុជា អញ្ជើញចូលរួមពិធីបើកសប្តាហ៍ប្រព័ន្ធផ្សព្វផ្សាយអាស៊ាន-ចិន លើកទី៨ នៅទីក្រុងប៉ីហៃ ​**(ប៉ីហៃ, ក្វាងស៊ី)៖** នៅល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូក្រសួងព័ត៌មានកម្ពុជា ដឹកនាំដោយ **ឯកឧត្តម ប្រាក់ ថាវអមិដា** អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់របស់ **ឯកឧត្តម នេត្រ ភក្ត្រា** រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើក **«សប្តាហ៍ប្រព័ន្ធផ្សព្វផ្សាយអាស៊ាន-ចិន លើកទី៨» (The 8th ASEAN-China Media Week)** ដែលបានប្រព្រឹត្តទៅយ៉ាងមហោឡារិក នៅទីក្រុងប៉ីហៃ តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។ ​ព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់នេះ រៀបចំឡើងដោយរដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍នៃសាធារណរដ្ឋប្រជាមានិតចិន (NRTA) និងរដ្ឋបាលប្រជាជននៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នព័ត៌មាន ស្ថាប័នវិទ្យុ-ទូរទស្សន៍ និងបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងចិនយ៉ាងច្រើនកុះករ។ ​ការអញ្ជើញចូលរួមរបស់គណៈប្រតិភូនាឱកាសនេះ គឺធ្វើឡើងតបតាមការអញ្ជើញជាផ្លូវការរបស់ភាគីចិន បន្ទាប់ពីក្រសួងព័ត៌មានកម្ពុជា និងរដ្ឋបាលជាតិវិទ្យុ និងទូរទស្សន៍ចិន (NRTA) ទើបតែបានបញ្ចប់កិច្ចប្រជុំប្រចាំឆ្នាំលើកទី៧ ស្តីពីកិច្ចសហប្រតិបត្តិការវិទ្យុ និងទូរទស្សន៍ទ្វេភាគីប្រកបដោយផ្លែផ្កា និងជោគជ័យយ៉ាងត្រចះត្រចង់។ វត្តមានរបស់តំណាងកម្ពុជាក្នុងវេទិកាតំបន់នេះ បានបង្ហាញពីការចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន ព្រមទាំងការជំរុញការផ្លាស់ប្តូរវប្បធម៌ និងការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន តាមរយៈវិស័យព័ត៌មាន និងសោតទស្សន៍។ ​នៅក្នុងក្របខ័ណ្ឌនៃសប្តាហ៍ប្រព័ន្ធផ្សព្វផ្សាយអាស៊ាន-ចិន លើកទី៨ នេះ មានការរៀបចំនូវសកម្មភាពសំខាន់ៗជាច្រើន រួមមាន៖ វេទិកាពិភាក្សាកម្រិតខ្ពស់ស្តីពីការធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI), ការតាំងពិព័រណ៍បច្ចេកវិទ្យាផ្សព្វផ្សាយទំនើប (Ultra-HD/5G), សប្តាហ៍ចាក់បញ្ចាំងស្នាដៃភាពយន្តឯកសារ និងរឿងភាគល្បីៗរបស់អាស៊ាន និងចិន, ព្រមទាំងការលើកកម្ពស់កិច្ចសហការផលិត និងការផ្លាស់ប្តូរមាតិកាសោតទស្សន៍ឆ្លងដែន។ ​តាមរយៈព្រឹត្តិការណ៍នេះ គណៈប្រតិភូកម្ពុជាបានពង្រឹងកិច្ចសហប្រតិបត្តិការ និងបណ្តាញទំនាក់ទំនងការងារយ៉ាងជិតស្និទ្ធជាមួយបណ្តាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ដើម្បីស្វែងរកកាលានុវត្តភាពថ្មីៗក្នុងការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍កម្ពុជា ពិសេសការបណ្តុះបណ្តាលធនធានមនុស្សជំនាន់ថ្មី និងការចាប់យកបច្ចេកវិទ្យាឌីជីថលទំនើបៗបម្រើដល់ការផ្សព្វផ្សាយប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។ ​សូមបញ្ជាក់ផងដែរថា «សប្តាហ៍ប្រព័ន្ធផ្សព្វផ្សាយអាស៊ាន-ចិន» (ASEAN-China Media Week) គឺជាយន្តការសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយកម្រិតតំបន់ដ៏សំខាន់ ដែលត្រូវបានបង្កើតឡើង និងរៀបចំជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៩ មក ដើម្បីដើរតួជាស្ពានផ្សារភ្ជាប់ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងជំរុញសមាហរណកម្មឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ និងសោតទស្សន៍រវាងអាស៊ាន និងចិនឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ៕  **——————** Connect with AKP: 🌐[Telegram](https://t.me/TheAKP) 🌐[Facebook](https://www.facebook.com/akp.official/) 🌐[Website](http://akp.gov.kh/) 👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse)) 🌐[Instagram](https://www.instagram.com/akp_news/) 🌐[TikTok](https://www.tiktok.com/@agencekampucheapresse) 🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured) #CambodiaWantsPeace #JusticeForCambodia