柬商务部代表出席韩国东盟女性中小企业博览会








事件时间2026-08-25 00:00
地点韩国首尔
来源柬埔寨商务部
发布时间2026/08/27 12:32
详情描述
2026年8月25日至26日,东盟女性中小企业加速博览会在韩国首尔费尔蒙大使酒店举行。此次活动由韩国淑明女子大学亚太女性信息网络中心(APWINC)主办,并获得东盟-韩国合作基金(AKCF)支持。
柬埔寨驻韩国大使馆商务随员努帕尼出席活动并担任演讲嘉宾。出席人员还包括韩国外交部代表、东盟各国驻韩使节、东盟秘书处代表、柬埔寨工业、科学、技术与创新部代表以及淑明女子大学代表。
该博览会旨在展示自2022年启动的“IDEAS项目”成果,该项目致力于通过数字技能培训、建立区域合作网络,赋能东盟女性经营的微型、小型及中型企业(MSMEs)。活动期间举办了产品展览,共有来自东盟10国的52名女性企业家参展,其中包括4家来自柬埔寨的企业,旨在帮助企业拓展市场并建立商业伙伴关系。
在讨论环节,努帕尼以“东盟与韩国中小企业及电子商务合作的关键问题与挑战”为题进行分享。她表示,柬埔寨商务部正积极推动女性小企业主实现从传统商业向数字商业的转型,通过推广CambodiaTrade.com电子商务平台及应用创新技术,支持柬埔寨女性企业家参与数字经济,并将业务从国内市场扩展至国际市场。
📋 简要摘要 ▸
柬埔寨商务部代表近日出席在韩国首尔举办的东盟女性中小企业加速博览会,旨在加强区域内女性创业者的合作与创新能力。
📋 完整原文 ▸
(សេអ៊ូល, កូរ៉េ)៖ នាថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦ លោកស្រី នួន ផានិត អនុព័ន្ធពាណិជ្ជកម្ម អមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចូលរួមជាវាគ្មិនក្នុងកម្មវិធី IDEAS Project: ASEAN Women MSMEs Acceleration Expo ដែលរៀបចំឡើងដោយមជ្ឈមណ្ឌល Asia Pacific Women’s Information Network Center (APWINC) នៃសាកលវិទ្យាល័យស្ត្រី Sookmyung ដោយមានការគាំទ្រពីមូលនិធិសហប្រតិបត្តិការអាស៊ាន-កូរ៉េ (AKCF)។ កម្មវិធីនេះ មានការចូលរួមពីតំណាងក្រសួងការបរទេសកូរ៉េ ឯកអគ្គរាជទូត/ឯកអគ្គរដ្ឋទូត តំណាងស្ថានទូតអាស៊ានប្រចាំសាធារណរដ្ឋកូរ៉េ តំណាងអគ្គលេខាធិការដ្ឋានអាស៊ានប្រចាំទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា និងតំណាងសាកលវិទ្យាល័យ Sookmyung។ ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅនាថ្ងៃទី២៥-២៦ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ Fairmont Ambassador ទីក្រុងសេអ៊ូល។
វេទិកានេះ មានគោលបំណងចែករំលែកសមិទ្ធផលសំខាន់ៗនៃគម្រោង IDEAS ដែលបានចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ២០២២ ក្រោមកិច្ចសហប្រតិបត្តិការអាស៊ាន-កូរ៉េ។ គម្រោងនេះ ផ្តោតលើការផ្តល់អំណាចដល់សហគ្រាសធុនមីក្រូ ធុនតូច និងមធ្យម (MSMEs) ដឹកនាំដោយស្ត្រីអាស៊ាន តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលជំនាញឌីជីថល ការបង្កើតបណ្តាញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ទន្ទឹមគ្នានេះ ក៏មានការតាំងពិព័រណ៍ផលិតផល MSMEs ដឹកនាំដោយស្ត្រីអាស៊ាន ដែលប្រមូលផ្តុំម្ចាស់អាជីវកម្មស្ត្រីចំនួន ៥២នាក់ មកពីប្រទេសសមាជិកអាស៊ានទាំង១០ ក្នុងនោះមានក្រុមហ៊ុនចំនួន ៤ មកពីកម្ពុជា ដែលបង្កើតឱកាសជាក់ស្តែងសម្រាប់សហគ្រាសក្នុងការចូលទៅកាន់ទីផ្សារថ្មី កសាងភាពជាដៃគូ និងពង្រីកអាជីវកម្មប្រកបដោយចីរភាព តាមរយៈកិច្ចសហការអាស៊ាន-កូរ៉េ ឱ្យកាន់តែរឹងមាំក្នុងវិស័យសេដ្ឋកិច្ចឌីជីថល។
នៅក្នុងវគ្គពិភាក្សា លោកស្រី អនុព័ន្ធពាណិជ្ជកម្ម ក្នុងចំណោមវាគ្មិនសំខាន់ៗ ក៏បានចែករំលែកនូវបទបង្ហាញក្រោមប្រធានបទ “Key Issues and Challenges in ASEAN-ROK MSMEs and e-Business Cooperation”។ ការចែករំលែកនេះ ធ្វើឡើងក្នុងបរិបទដែលក្រសួងពាណិជ្ជកម្មកម្ពុជា កំពុងជំរុញការអភិវឌ្ឍសមត្ថភាពម្ចាស់អាជីវកម្មស្ត្រីខ្នាតតូច ឱ្យមានលទ្ធភាពផ្លាស់ប្តូរពីអាជីវកម្មប្រពៃណី ទៅជាអាជីវកម្មឌីជីថល។ ជាក់ស្តែង ក្រសួងបានជំរុញការលក់តាមប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិក CambodiaTrade.com ដោយភ្ជាប់ការប្រើប្រាស់បច្ចេកវិទ្យានវានុវត្តន៍ ដើម្បីជួយឱ្យម្ចាស់អាជីវកម្មស្ត្រីកម្ពុជា អាចចូលរួមកាន់តែសកម្មក្នុងសេដ្ឋកិច្ចឌីជីថល និងពង្រីកការលក់ពីទីផ្សារក្នុងស្រុក ទៅកាន់ទីផ្សារអន្តរជាតិ៕
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry Of Commerce:
🌐 [Facebook ](https://web.facebook.com/moc.gov.kh)
🌐 [Telegram](https://t.me/mocnewsfeed)
🌐 [Website](https://www.moc.gov.kh/)
🌐 [YouTube](https://www.youtube.com/@mocgovkhcambodia)
🌐 [X (Twitter](https://twitter.com/MoCCambodia))