柬埔寨司法部举办反洗钱金融调查培训 40余名官员参训










分类政策
事件时间2026-10-20
地点金边
来源柬埔寨司法部
发布时间2026/10/20 16:54
详情描述
2026年10月20日,柬埔寨司法部在金边Sun&Moon酒店举办“国际合作与洗钱案件金融调查”培训班。柬埔寨司法部国务秘书肯索马里(Keng Somarith)代表副总理兼司法部长高利(Keut Rith)出席开幕式。
此次培训由柬埔寨司法部与联合国毒品和犯罪问题办公室(UNODC)合作举办,旨在应对技术诈骗、人口贩运等有组织跨国犯罪,并提升反洗钱执法效能。培训内容涵盖洗钱案件最佳实践、金融调查技巧、跨部门协调、刑事领域国际合作及合作请求文书撰写,并包含“影子行动”实战演练。
参训人员包括来自金边、干拉省、柴桢省、班迭棉吉省及马德望省初级法院和检察院的代表。此外,国家警察总署、海关总署、司法学院、金融情报机构及相关反洗钱部门的官员共计40余人参加了此次培训。
📋 简要摘要 ▸
柬埔寨司法部举办反洗钱与国际合作培训,旨在提升执法人员在金融犯罪调查及反洗钱领域的专业能力,共有40余名来自警察、海关及司法部门的代表参加。
📋 完整原文 ▸
ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី កិច្ចសហប្រតិបត្ដិការអន្ដរជាតិ និងការស៊ើបអង្កេតហិរញ្ញវត្ថុក្នុងសំណុំរឿងសម្អាតប្រាក់
====================
នាព្រឹកថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តម កេង សុម៉ារិទ្ធ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី កិច្ចសហប្រតិបត្ដិការអន្ដរជាតិ និងការស៊ើបអង្កេតហិរញ្ញវត្ថុក្នុងសំណុំរឿងសម្អាតប្រាក់ នៅសណ្ឋាគារ សាន់អេនម៉ូន (Sun&Moon) រាជធានីភ្នំពេញ។
ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកម្មវិធីគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ដោយផ្អែកលើបរិការណ៍នៃការវិវត្ដន៍នៃឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង ជាអាទិ៍ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរមនុស្ស និងការប្រឆាំងការសម្អាតប្រាក់។
វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើងដោយផ្ដោតជាសំខាន់លើការពង្រឹងសមត្ថភាពបន្ថែមដល់ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីអនុវត្តច្បាប់ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការស៊ើបអង្កេតហិរញ្ញវត្ថុ ការកសាងសំណុំរឿង ការដំណើរការនីតិវិធី និងការស្នើសុំកិច្ចសហប្រតិបត្ដិការអន្ដរជាតិ។ បន្ថែមពីនេះ វគ្គបណ្តុះបណ្តាលមានការចូលរួមធ្វើបទបង្ហាញពីវាគ្មិនដែលជាអ្នកជំនាញជាតិ និងអន្តរជាតិ ដោយពិភាក្សាលើប្រធានបទសំខាន់ៗ រួមមាន៖ (១)-ឧត្តមមានុវត្តន៍នៅក្នុងសំណុំរឿងសម្អាតប្រាក់, (២)-លំហាត់អនុវត្តជាក់ស្តែង “ប្រតិបត្តិការស្រមោលលាបពណ៌ (Operation Painted Shadows)”, (៣)-ការស៊ើបអង្កេតហិរញ្ញវត្ថុ (Financial Investigations), (៤)-ការសម្របសម្រួលអន្តរស្ថាប័ន (Inter-Agency Coordination), (៥)-កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យព្រហ្មទណ្ឌ (International Cooperation in Criminal Matters) និង (៦)-ការរៀបចំសំណើកិច្ចសហប្រតិបត្តិការ (Writing Cooperation Requests)។
តាមរយៈវគ្គបណ្ដុះបណ្ដាលនេះសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ដគោលដៅចំនួន ៥ ត្រូវបានអញ្ជើញឱ្យចូលរួមមានដូចជា៖ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ, សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ដកណ្ដាល, សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ដស្វាយរៀង, សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ដបន្ទាយមានជ័យ និងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ដបាត់ដំបង។
វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពី លោកជំទាវ សុន សុខាលីដា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌, ចៅក្រម ព្រះរាជអាជ្ញា, តំណាងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុ, តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ, តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ, តំណាងបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា រួមជាមួយតំណាងស្ថាប័នពាក់ព័ន្ធក្នុងការប្រឆាំងការសម្អាតប្រាក់ សរុបជាង ៤០រូប។