柬埔寨商务部国务秘书欧普拉于9月1日主持了“通过知识产权推动










事件时间2026-09-01
来源柬埔寨商务部
发布时间2026/09/04 09:01
详情描述
2026年9月1日上午,柬埔寨商务部在暹粒省举办“通过知识产权推动旅游发展”项目闭幕仪式。柬埔寨商务部国务秘书欧普拉主持会议,出席人员包括知识产权局局长、世界知识产权组织(WIPO)代表Prasetyo Erry、国内外专家、省商务厅代表、企业家及学生代表。
欧普拉在会上强调了知识产权领域的重要性,并指出柬埔寨政府通过政策激励、技能培训及竞赛活动,致力于提升微型、小型和中型企业的管理与生产能力。他表示,作为政府职能部门,商务部正积极落实“五角战略”第一阶段,通过简化行政程序,为企业家提供透明、准确且可靠的服务。
该项目由柬埔寨商务部与世界知识产权组织合作开展,旨在利用知识产权保护提升旅游业竞争力。项目期间,共有20名企业家入选并参加了3场系列培训,内容涵盖知识产权基础、品牌建设、商业计划制定、知识产权战略管理及商业化运作等。
闭幕仪式上,主办方还向参与培训并提交商标注册申请的企业家颁发了认可证书。欧普拉对世界知识产权组织在技术层面给予柬埔寨知识产权领域发展的支持表示感谢。
📋 简要摘要 ▸
柬埔寨商务部国务秘书欧普拉于9月1日主持了“通过知识产权推动旅游发展”项目闭幕仪式,旨在利用知识产权保护提升旅游业竞争力,吸引更多国际游客。
📋 完整原文 ▸
ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបិទគម្រោង ស្តីពី «ការជំរុញការអភិវឌ្ឍទេសចរណ៍តាមរយៈកម្មសិទ្ធិបញ្ញា»
...
(សៀមរាប)៖ នាព្រឹកថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបិទគម្រោង ស្តីពី «ការជំរុញការអភិវឌ្ឍទេសចរណ៍តាមរយៈកម្មសិទ្ធិបញ្ញា (Boosting Tourism Development through Intellectual Property)» ដោយមានការអញ្ជើញចូលរួមពី លោកប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា លោក Prasetyo Erry តំណាងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) អ្នកជំនាញជាតិ និងអន្តរជាតិរបស់អង្គការ WIPO តំណាងមន្ទីរពាណិជ្ជកម្មខេត្ត សហគ្រិន និងនិស្សិតជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីសារៈសំខាន់នៃវិស័យកម្មសិទ្ធិបញ្ញា និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសហគ្រាសធុនមីក្រូ តូច និងមធ្យម តាមរយៈការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តនានា ការជំរុញការបណ្តុះបណ្តាល និងការបង្កើតកម្មវិធីប្រកួតប្រជែងផ្សេងៗ ក្នុងន័យជំរុញ និងបង្កើនសមត្ថភាពគ្រប់គ្រង និងផលិតរបស់សហគ្រាសទាំងអស់នោះផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងពាណិជ្ជកម្មបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយបានបន្តធ្វើទំនើបកម្ម និងសាមញ្ញកម្មនីតិវិធីនានារបស់ក្រសួងពាណិជ្ជកម្ម ក្នុងន័យលើកកម្ពស់ និងជំរុញឱ្យសហគ្រិនទទួលបានសេវាកម្មប្រកបដោយតម្លាភាព សុក្រឹតភាព និងភាពជឿជាក់។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ដែលតែងតែជួយគាំទ្រដល់ក្រសួងពាណិជ្ជកម្ម លើផ្នែកបច្ចេកទេសក្នុងការពង្រឹង និងអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញានៅក្នុងប្រទេសកម្ពុជា។ តួយ៉ាង គម្រោងស្តីពី «ការជំរុញការអភិវឌ្ឍទេសចរណ៍តាមរយៈកម្មសិទ្ធិបញ្ញា» ដែលជាកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងអង្គការ WIPO បានជ្រើសរើសសហគ្រិនចំនួន ២០ រូប ក្រោមលក្ខខណ្ឌរបស់គម្រោង ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលជាស៊េរីចំនួន ៣ លើក ពាក់ព័ន្ធនឹងមូលដ្ឋានគ្រឹះកម្មសិទ្ធិបញ្ញា ប្រភេទនៃកម្មសិទ្ធិបញ្ញា ការកសាងកេរ្តិ៍ឈ្មោះម៉ាក និងផលិតផល ការរៀបចំផែនការអាជីវកម្ម ការកំណត់យុទ្ធសាស្ត្រអាជីវកម្មដែលផ្សារភ្ជាប់នឹងកម្មសិទ្ធិបញ្ញា ការគ្រប់គ្រងកម្មសិទ្ធិបញ្ញាសម្រាប់អាជីវកម្ម និងការធ្វើពាណិជ្ជូបនីយកម្មកម្មសិទ្ធិបញ្ញា ជាដើម។
សូមជម្រាបជូនថា ក្នុងកម្មវិធីនេះ ក៏មានការចែកជូនលិខិតទទួលស្គាល់ការដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាករបស់សហគ្រិន ដែលទទួលបានការបណ្តុះបណ្តាលពីគម្រោងផងដែរ៕
…
ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខ 1266 ឬតាមតំណភ្ជាប់ខាងក្រោម៖
🌐 [Facebook ](https://web.facebook.com/moc.gov.kh)
🌐 [Telegram](https://t.me/mocnewsfeed)
🌐 [Website](https://www.moc.gov.kh/)
🌐 [YouTube](https://www.youtube.com/@mocgovkhcambodia)
🌐 [X (Twitter](https://twitter.com/MoCCambodia))