劳工部与Zo Motors达成合作 推广电动车培训及工人通勤





分类政策
事件时间2026-06-15
地点金边
来源柬埔寨劳工部
发布时间2026/06/15 18:37
详情描述
2026年6月15日,柬埔寨劳工与职业培训部部长兴索与Zo Motors Global首席执行官何东(音译)在金边签署谅解备忘录。双方将围绕职业技术培训及工人通勤安全展开合作。
此次合作旨在提升工人日常通勤的安全性,通过推广使用配备“安全盒”(SafeBox)系统的交通工具,为工人提供更安全的出行选择。同时,双方将推动电动汽车的应用,支持绿色交通发展,并研究相关政策标准与金融机制,以保障工人通勤系统的安全性与可持续性。
在职业技能培训方面,劳工部与Zo Motors(柬埔寨)有限公司已合作生产8辆移动技能培训车。培训课程涵盖汽车维修、空调维护、电气安装、管道安装、制冷设备维修、数字技能、咖啡及果汁制作,以及美容美发等8项专业。
根据计划,双方将在试点项目后进一步扩大规模,预计到2027年将移动技能培训车数量增加至40辆,并于2028年达到50辆。
Zo Motors是一家源自日本的新能源商用车制造与分销企业,专注于零排放运输解决方案。该公司在柬埔寨开展电动汽车组装与分销业务,致力于通过智能交通技术推动绿色物流发展。
📋 简要摘要 ▸
劳工部与Zo Motors签署谅解备忘录,旨在通过电动车技术培训及安装安全系统,提升工人通勤安全性。双方计划至2028年投入50辆移动技能培训车,涵盖汽车维修、数字技能及服务业等8项专业,推动柬埔寨绿色交通与职业教育发展。
📋 完整原文 ▸
ក្រសួងការងារ និងក្រុមហ៊ុន Zo Motors ចុះ MoU លើការបណ្តុះបណ្តាលជំនាញរថយន្តអគ្គិសនី (EV) និងលើកកម្ពស់សុវត្ថិភាពធ្វើដំណើរសម្រាប់កម្មករនិយោជិត
(ភ្នំពេញ)៖ បន្ទាប់ពីអញ្ជើញចូលរួមកម្មវិធីបើក ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការធ្វើដំណើរទៅមកកន្លែងការងារប្រកបដោយសុវត្ថិភាពសម្រាប់បងប្អូនកម្មករនិយោជិត ជាមួយលោក HE Dong នាយកប្រតិបត្តិក្រុមហ៊ុន Zo Motors Global។
អនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ មានគោលបំណងលើកកម្ពស់សុវត្ថិភាពបងប្អូនកម្មករនិយោជិតក្នុងការធ្វើដំណើរប្រចាំថ្ងៃ, ជំរុញការប្រើប្រាស់យានជំនិះដឹកជញ្ជូនកម្មករនិយោជិតប្រកបដោយសុវត្ថិភាព បំពាក់ប្រព័ន្ធប្រអប់សុវត្ថិភាព (SafeBox) និងផ្តល់ជាជម្រើសថ្មីលើមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិតនាពេលបច្ចុប្បន្ន។ លើសពីនេះ កិច្ចសហប្រតិបត្តិការនេះ ក៏គាំទ្រដល់គោលដៅបរិស្ថានតាមរយៈការប្រើប្រាស់យានយន្តអគ្គិសនី និងការអភិវឌ្ឍការដឹកជញ្ជូនបៃតង ព្រមទាំងលើកកម្ពស់ការយល់ដឹង និងសិក្សាពីគោលនយោបាយស្តង់ដា និងយន្តការហិរញ្ញវត្ថុ ដើម្បីគាំទ្រប្រព័ន្ធដឹកជញ្ជូនកម្មករនិយោជិតប្រកបដោយសុវត្ថិភាព និងចីរភាព។
ជាមួយនឹងការចុះហត្ថលេខាលើ MoU នៅថ្ងៃដដែលនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បានសហការជាមួយក្រុមហ៊ុន Zo Motors (Cambodia)Co., Ltd. ផលិតបានថ្នាក់បណ្តុះបណ្តាលជំនាញចល័តចំនួន ៨គ្រឿងសម្រាប់ជំនាញថែទាំបរិក្ខារត្រជាក់, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ការដំឡើងបណ្តាញបំពង់ទឹកក្នុងអគារ, ការថែទាំនិងជួសជុលរថយន្ត, ការជួសជុលម៉ាស៊ីនត្រជាក់, ជំនាញឌីជីថល, ធុរកិច្ចភេសជ្ជៈ (ឆុងកាហ្វេ និងទឹកផ្លែឈើ), និងសេវាកម្មសម្ផស្ស-សាឡន។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រោយការអនុវត្តសាកល្បងនេះ ក្រសួង និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងដៃគូអភិវឌ្ឍន៍នឹងពិចារណាជំរុញការផលិតថ្នាក់បណ្តុះបណ្តាលជំនាញចល័តនេះឱ្យបានដល់ចំនួន ៤០រថយន្ត នៅត្រឹមឆ្នាំ២០២៧ និងចំនួន ៥០រថយន្តនៅត្រឹមឆ្នាំ២០២៨។
សូមបញ្ជាក់ថា Zo Motors គឺជាក្រុមហ៊ុនផលិត និងចែកចាយយានយន្តពាណិជ្ជកម្មថាមពលថ្មី ដែលមានប្រភពមកពីប្រទេសជប៉ុន និងផ្តោតលើការអភិវឌ្ឍដំណោះស្រាយដឹកជញ្ជូនគ្មានការបំភាយឧស្ម័ន (Zero-Emission Transport Solutions) សម្រាប់វិស័យដឹកជញ្ជូន និងភស្តុភារ។ ក្រុមហ៊ុននេះផ្គុំ និងចែកចាយរថយន្តអគ្គិសនីដំបូងនៅកម្ពុជា ដែលផ្តោតលើការអភិវឌ្ឍយានយន្តថាមពលស្អាត និងបច្ចេកវិទ្យាដឹកជញ្ជូនឆ្លាតវៃ ដោយប្រើប្រាស់បច្ចេកវិទ្យាថាមពលថ្មី ដើម្បីរៀបចំឡើងវិញនូវប្រសិទ្ធភាពនៃប្រព័ន្ធដឹកជញ្ជូនសកល ព្រមទាំងធ្វើឱ្យការដឹកជញ្ជូនដែលគ្មានកាបូនក្លាយជាកម្លាំងជំរុញថ្មីសម្រាប់កំណើនសេដ្ឋកិច្ច៕
#MLVT #HENGSour #TVET