柬埔寨勋爵协会成员捐资44套住房 援助上丁省退伍军人




分类社会公益
事件时间2026-07-09
地点上丁省
来源柬埔寨勋爵协会
发布时间2026/07/10 10:08
详情描述
2026年7月9日,柬埔寨勋爵协会理事会成员、参议院主席洪森顾问翁利恒勋爵及其夫人唐吉莲勋爵,在上丁省开展公益捐赠活动。此次活动旨在响应洪森主席于2026年7月6日提出的号召,即要求各级政府部门持续关注退伍军人及退休人员的生活状况,以表彰其为国家发展所作出的贡献。
翁利恒勋爵与唐吉莲勋爵此次捐资兴建44套住房,专门用于安置上丁省内无土地或无住房的贫困退伍军人及退休人员,以改善其居住条件。在捐赠活动当日,翁利恒勋爵还陪同洪森主席与上丁省各级地方政府官员及相关部门负责人进行了会面。
翁利恒勋爵与唐吉莲勋爵为H&L集团的创始人及高层领导。除此次捐赠外,两人长期参与社会公益事业,曾多次通过柬埔寨勋爵协会及其他慈善机构,向坤塔帕花儿童医院、柬埔寨红十字会、抗击新冠疫情行动、洪森主席基金会以及退伍军人援助基金等提供捐助。
除商业活动外,翁利恒勋爵目前还担任柬埔寨扶轮基金会主席及教育卓越基金会主席。
📋 简要摘要 ▸
柬埔寨勋爵协会成员翁利恒勋爵及夫人唐吉莲勋爵,响应洪森主席号召,捐资为上丁省贫困退伍军人及退休人员兴建44套住房,以改善其居住条件。
📋 完整原文 ▸
អ្នកឧកញ៉ា អ៊ឹង លីហេង សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងជាទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមទាំងភរិយាគឺអ្នកឧកញ៉ា តាំង ហ្គិចលៀង បានចូលរួមឧបត្ថម្ភថវិកាជួយសាងសង់ផ្ទះចំនួន ៤៤ខ្នងជូនអតីតយុទ្ធជន និងនិវត្តជនក្នុងខេត្តស្ទឹងត្រែងដែលមានជីវភាពខ្វះខាត គ្មានដី ឬគ្មានផ្ទះស្នាក់នៅ។
ការចូលរួមឧបត្ថម្ភថវិកានេះបានធ្វើឡើងស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ដែលបានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងនិវត្តន៍ជនពីព្រោះពួកគាត់ជាអ្នកដែលធ្លាប់បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេសជាតិ។ ជាមួយគ្នានេះ អ្នកឧកញ៉ា អ៊ឹង លីហេង ក៏បានអមដំណើរសម្ដេចតេជោ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តស្ទឹងត្រែងនាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ម្សិលមិញនេះផងដែរ។
សូមបញ្ជាក់ថា អ្នកឧកញ៉ា អ៊ឹង លីហេង និងអ្នកឧកញ៉ា តាំង ហ្គិចលៀង ដែលត្រូវបានគេស្គាល់ថា ជាស្ថាបនិក និងជាថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រុមហ៊ុន H&L Group Co., Ltd. គឺជាធុរជនដែលមានកិត្តិនាម និងជាសប្បុរសជនដែលបានចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជាបន្តបន្ទាប់ទាំងតាមរយៈសមាគមឧកញ៉ាកម្ពុជា ក៏ដូចជាស្ថាប័នមនុស្សធម៌ និងសកម្មភាពសង្គមកិច្ចជាច្រើនទៀតដូចជា មន្ទីរពេទ្យគន្ធបុប្ជា, កាកបាទក្រហមកម្ពុជា, ការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីត១៩, មូលនិធិសម្តេចអគ្គមហាសេនាបតីតេជោ ព្រមទាំងមូលនិធិជួយដល់វីរៈកងទ័ព និងជនភៀសសឹកជាដើម។
ក្រៅពីសកម្មភាពធុរកិច្ចដែលបានរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមតាមរយៈការផ្តល់ឱកាសការងារជូនប្រជាជនកម្ពុជា អ្នកឧកញ៉ា អ៊ឹង លីហេង ក៏មានតួនាទីជាប្រធានអង្គការមូលនិធិរ៉ូតថារីនៅកម្ពុជា និងប្រធានអង្គការមូលនិធិដើម្បីឧត្តមភាពនៃការអប់រំផងដែរ។