坤塔帕花基金会慈善活动筹款392万美元 持续至6月底

分类公益
事件时间2026-06-30
地点金边及暹粒
来源柬埔寨通讯社
发布时间2026/06/09 08:27
详情描述
据柬埔寨通讯社(AKP)报道,坤塔帕花基金会发起的“1万瑞尔1万人”慈善活动持续推进。截至2026年6月8日上午,该活动已累计筹集善款392万美元,共有93,156名捐赠者参与。
坤塔帕花基金会名誉主席碧占莫妮·洪玛奈博士表示,此次活动旨在弘扬“高棉人帮助高棉人”的精神,筹集资金将用于支持金边和暹粒坤塔帕花医院的运营,为有需要的儿童及孕妇提供免费、高质量且无歧视的医疗、检查及产科服务。
该慈善活动将持续至2026年6月底。作为对比,2025年该活动共获得约30万名捐赠者支持,筹集善款总额为550万美元。
📋 简要摘要 ▸
坤塔帕花基金会“1万瑞尔1万人”慈善活动截至6月8日已筹集392万美元,共有93,156名捐赠者参与。该活动旨在支持金边和暹粒坤塔帕花医院的免费医疗服务,活动将持续至2026年6月底。
📋 完整原文 ▸
យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ទទួលបានថវិកាចំនួន ៣,៩២លានដុល្លារអាម៉េរិក ពីសប្បុរសជនចំនួន ៩៣ ១៥៦នាក់ គិតត្រឹមថ្ងៃទី៨ ខែមិថុនា
(AKP) លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងនៅយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ម្សិលមិញនេះថា គិតត្រឹមព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៦ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារចំនួន ៣,៩២លានដុល្លារអាម៉េរិក ពីសប្បុរសជនចំនួន ៩៣ ១៥៦នាក់។
ជាមួយគ្នានេះ លោកជំទាវបណ្ឌិត បានបន្ថែមថា យុទ្ធនាការនេះ នឹងបន្ដរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៦។
លោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ជនរួមជាតិ និងសប្បុរសជនទាំងអស់ដែលបានបរិច្ចាគ ដើម្បីរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារនៅកម្ពុជា។
យុទ្ធនាការនេះ ដើម្បីបំផុសចលនាសប្បុរសធម៌ ក៏ដូចជាដើម្បីរម្លឹកឱ្យមានការចូលរួមបរិច្ចាគ ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ក្នុងគោលបំណងរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ដែលត្រូវការសេវាពិនិត្យ ព្យាបាល និងសម្ភព ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង នៅមន្ទីរពេទ្យគនុ្ធបុប្ផា នៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប។
សូមរម្លឹកថា កាលពីឆ្នាំ២០២៥ តាមរយៈយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគចំនួន ៥,៥លានដុល្លារ ពីសប្បុរសជនប្រមាណ ៣០ម៉ឺននាក់។
**——————**
Connect with AKP:
🌐[Telegram](https://t.me/TheAKP)
🌐[Facebook](https://www.facebook.com/akp.official/)
🌐[Website](http://akp.gov.kh/)
👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia