柬埔寨旅游部部长率团吊唁国家警察总署署长母亲
| 分类 | 政务新闻 |
|---|---|
| 事件时间 | 2026年4月8日(逝世时间) |
| 事件地点 | 金边 |
| 发布时间 | 2026-04-10 17:29 |
新闻摘要
柬埔寨旅游部部长胡哈率领代表团,向国家警察总署署长苏泰的母亲、已故的佛教赞助人Pho Phuong女士致以深切哀悼。
📄 完整原文 ▶ 查看原文 →
[English Below] គណៈប្រតិភូក្រសួងទេសចរណ៍ ដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សីលាភិរ័ក្ខសិរីវិសុទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ចូលរួមគោរពវិញ្ញាណក្ខន្ធ សីលាភិរ័ក្ខសិរីវិសុទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ដែលត្រូវជាមាតាបង្កើតរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ទទួលមរណភាពនៅថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ០១:១២ នាទីរំលងអាធ្រាត្រ ក្នុងជន្មាយុ៩៥ឆ្នាំ ដោយជរាពាធ។ ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងទេសចរណ៍ សូមចូលរួមរំលែកទុក្ខជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដោយសេចក្តីអាឡោះអាល័យ ព្រោះថាការបាត់បង់ សីលាភិរ័ក្ខសិរីវិសុទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង គឺជាការបាត់បង់នូវ អ្នកម្តាយបង្កើត អ្នកម្តាយក្មេក និងជីដូនប្រកបដោយព្រហ្មវិហារធម៌ ក្នុងការចិញ្ចឹមបីបាច់ថែរក្សា អប់រំ ដល់កូនចៅឱ្យក្លាយជាបុគ្គលល្អក្នុងសង្គមជាតិ ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនូបត្ថម្ភក៍ឆ្នើមមួយរូប ដែលបានរួមចំណែកកសាងសមិទ្ធផលជាច្រើនក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ។ រាជធានីភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ Delegation of the Ministry of Tourism Led by H.E. Minister Huot Hak Pays Tribute to the Late Silaphirok Sirivisuddha, Grand Buddhist Patron Pho Phuong A delegation from the Ministry of Tourism, led by H.E. Minister Huot Hak, paid their respects to the late Silaphirok Sirivisuddha, Grand Buddhist Patron Pho Phuong, the beloved mother of H.E. General Sar Thet, Commissioner General of the National Police, who passed away on Wednesday, 8 April 2026, at 1:12 a.m., at the age of 95 due to natural causes. During this moment of profound sorrow, H.E. the Minister and the delegation of the Ministry of Tourism express their deepest condolences to H.E. General and his spouse, as well as to the entire bereaved family. The passing of Silaphirok Sirivisuddha, Grand Buddhist Patron Pho Phuong represents the loss of a devoted mother, mother-in-law, and grandmother who upheld the virtues of Brahmavihara in nurturing and educating her descendants to become virtuous members of society. It is also a significant loss of a distinguished Buddhist patron who made remarkable contributions to the development of both the religious and secular spheres. Phnom Penh, 10 April 2026 #Cambodia #SolidaritySeason #ministryoftourismcambodia #huothak