劳工部启动2027年最低工资谈判 举行三方研讨会










分类政策
事件时间2026-08-21
地点金边
来源柬埔寨劳工部
发布时间2026/08/21 18:42
详情描述
2026年8月21日下午,柬埔寨劳工与职业培训部在金边举行三方研讨会,主题为“2026年及2027年柬埔寨经济现状与展望”。劳工部部长兼国家最低工资委员会主席恒梭主持会议,旨在为即将开展的2027年最低工资谈判提供数据支持。
恒梭表示,纺织、服装、制鞋及旅行用品制造业是柬埔寨的战略性产业,占全国出口总额的46%。此次研讨会旨在向国家最低工资委员会成员提供官方统计数据,作为评估最低工资标准的参考依据,确保在经济环境存在不确定性的背景下,相关决策能够兼顾工人生活水平、生产力提升、就业机会及投资环境。
会议期间,劳工部强调将依据7项既定标准进行工资评估。劳工部将持续强化法律法规执行,提升机构能力,并加强与各方的合作,以维持柬埔寨的投资吸引力及竞争力。
国家最低工资委员会雇主代表沙基纳(So Kinal)及劳工代表金占松南(Kim Chansamnang)出席会议,并对劳工部搭建三方对话平台表示支持。双方认为,该机制为各方提供了充分准备,有助于后续开展年度最低工资谈判。目前,2027年最低工资的具体谈判日期尚未公布。
📋 简要摘要 ▸
劳工部部长恒梭主持召开三方研讨会,分析柬埔寨及全球经济现状,为2027年最低工资谈判奠定基础,确保工资调整机制的科学性与透明度。
📋 完整原文 ▸
ក្រសួងការងារ រៀបចំសិក្ខាសាលាត្រីភាគី ដើម្បីចែករំលែកព័ត៌មានបច្ចុប្បន្នភាពពីស្ថានភាពសង្គម សេដ្ឋកិច្ចកម្ពុជា និងសកល សម្រាប់ជាមូលដ្ឋានក្នុងដំណើរការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា ឆ្នាំ២០២៧ នាពេលខាងមុខ
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (ក.ជ.ប.អ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាព និងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៦ និងឆ្នាំ២០២៧” នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីផ្លាស់ប្តូរព័ត៌មាន និងធ្វើបច្ចុប្បន្នភាពពីស្ថានភាពសង្គម និងសេដ្ឋកិច្ចកម្ពុជា និងសកល ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់សមាជិក សមាជិកានៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា មុនពេលកិច្ចប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ឆ្នាំ២០២៧ ខាងមុខ។
ថ្លែងទៅកាន់សមាជិក សមាជិកា នៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប នៅតែជាវិស័យយុទ្ធសាស្ត្ររបស់កម្ពុជា ដែលតំណាងឱ្យ ៤៦% នៃការនាំចេញសរុបរបស់កម្ពុជា ហើយ ការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់វិស័យនេះក៏មានផលជះដល់វិស័យមួយចំនួនទៀតផងដែរ។ ដូច្នេះ ដើម្បីជាធាតុចូលមុនដំណើរការចរចាប្រាក់ឈ្នួលអប្បបរមា ជាពិសេសក្នុងបរិបទសេដ្ឋកិច្ចសកល ដែលកំពុងមានភាពមិនប្រាកដប្រជា ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការរៀបចំសិក្ខាសាលានាថ្ងៃនេះ គឺដើម្បីផ្តល់ស្ថិតិ និងទិន្នន័យផ្លូវការ ដល់គ្រប់ភាគី ដើម្បីជាធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់ការពិនិត្យពិចារណាលើលក្ខណវិនិច្ឆ័យទាំង៧ ក្នុងការកំណត់កម្រិតប្រាក់ឈ្នួលអប្បបរមា សំដៅលើកកម្ពស់ជីវភាពរស់នៅសមរម្យរបស់បងប្អូនកម្មករនិយោជិតនិងគ្រួសារ បង្កើនផលិតភាព ឱកាសការងារ និងបរិយាកាសវិនិយោគនិងធុរកិច្ចឱ្យកាន់តែប្រសើរឡើង។
ក្រៅពីនេះ ឯកឧត្តមក៏លើកទឹកចិត្តឱ្យមានកិច្ចពិភាក្សាដោយបើកចំហ ហើយក្រសួងនឹងបន្តខិតខំបន្តទៀត ក្នុងការពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ការពង្រឹងយន្តការនិងសមត្ថភាពស្ថាប័ន ព្រមទាំងបង្កើនកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាអាចធានាបាននូវភាពប្រកួតប្រជែង រក្សាបាននូវភាពទាក់ទាញវិនិយោគ និងឱកាសការងារជូនបងប្អូនកម្មករនិយោជិត។
នាឱកាសនោះ លោកឧកញ៉ា ស គីណាល់ សមាជិក ក.ជ.ប.អ. តំណាងភាគីនិយោជក និងលោក គឹម ចាន់សំណាង អនុប្រធាន ក.ជ.ប.អ. តំណាងភាគីកម្មករនិយោជិត បានគាំទ្រ និងអរគុណចំពោះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារដែលបានរៀបចំវេទិកាដ៏សំខាន់នេះឡើង ដើម្បីមានមូលដ្ឋាន និងត្រៀមខ្លួនចរចាប្រាក់ឈ្នួលអប្បបរមានាពេលខាងមុខ ក៏ដូចជាផ្តល់ឱកាសឱ្យមានការពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំ ខណៈប្រទេសមួយចំនួនមិនមានយន្តការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាជាក់លាក់ដូចកម្ពុជា៕
#MLVT #HENGSour