柬新闻部重申停火协议非划界 强调通过JBC机制解决
分类政治
事件时间2026-08-31
地点柬泰边境
来源柬埔寨通讯社
发布时间2026/08/31 23:03
详情描述
2026年8月31日,柬埔寨新闻部部长涅帕达针对近期泰方关于边境驻军的言论作出回应。涅帕达强调,2025年12月27日签署的联合声明本质上是停火协议,旨在缓解边境紧张局势,而非划界条约,不具备划界法律效力。
涅帕达指出,泰方对联合声明第二条款的解读与事实不符,该条款并不允许任何一方在对方领土内驻军。他表示,柬方从未同意泰方在柬埔寨领土内进行任何形式的军事部署或活动,此类行为违反了国际法及相关双边协议,包括1:200,000比例尺地图、法暹条约、2000年谅解备忘录(MOU)及2003年职权范围(TOR)。
柬方重申,边境问题应通过联合边界委员会(JBC)及相关技术机制解决。根据联合声明第三及第四条款,双方已同意推动JBC会议、技术会议及联合勘界工作组实地作业,并由JBC负责清理地雷以确保人员安全。加速落实JBC机制旨在解决实地勘界问题,促使柬埔寨流离失所者重返家园,并维护边境地区的长期和平与稳定。
涅帕达要求泰方展现诚意,全面履行联合声明内容,将意愿转化为实地行动,而非仅停留在言论层面。他强调,停火协议仅用于停止交火,不能改变边境线,边境划分不应以军队驻扎位置为依据。
📋 简要摘要 ▸
柬埔寨新闻部部长涅帕达指出,泰方关于边境驻军的言论与事实不符,重申2025年12月27日的联合声明并非划界条约,边境问题应通过JBC机制解决。
📋 完整原文 ▸
ដោយហេតុតែ សេចក្ដីប្រកាសរួមនេះមិនមែនជាសន្ធិសញ្ញាកំណត់ព្រំដែននេះហើយ ទើបភាគីទាំងពីរឯកភាពផ្ដល់អាទិភាពខ្ពស់បំផុតលើយន្តការ JBC និងយន្តការបច្ចេកទេសពាក់ព័ន្ធក្រោម JBC ព្រមទាំងចាត់ទុកយន្តការដ៏មានសារៈសំខាន់នេះជាយន្តការបន្ធូរបន្ថយភាពតានតឹងដ៏មានប្រសិទ្ធភាពខ្ពស់បំផុត ដែលត្រូវបានអនុវត្តនាពេលកន្លងមក។
ជាក់ស្ដែង បុព្វកថានៃសេចក្ដីប្រកាសរួមនេះ បានចែងយ៉ាងច្បាស់អំពីសារៈសំខាន់នៃការកំណត់ព្រំដែនជាស្ថាពរ ហើយកថាខណ្ឌ៣ និងកថាខណ្ឌ៤ នៃសេចក្ដីប្រកាសរួមនេះ បានចែងថាភាគីទាំងពីរបានឯកភាពគ្នាជំរុញឱ្យមានកិច្ចប្រជុំគណៈកម្មការ JBC កិច្ចប្រជុំបច្ចេកទេស និងការចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះចុះលើដីជាក់ស្ដែង ដែលសុវត្ថិភាពរបស់ពួកគេត្រូវបានធានាតាមរយៈ ការសម្អាតមីនដែលមានស្រាប់ស្ថិតនៅក្រោមយន្តការ JBC។
ការពន្លឿនការដាក់ដំណើរការយន្តការ JBC ឱ្យបានឆាប់បំផុត គឺធ្វើឡើងក្នុងគោលបំណងដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការងារខណ្ឌសីមាលើដីជាក់ស្ដែង ដើម្បីអនុញ្ញាតឱ្យជនភៀសសឹកកម្ពុជាបានវិលត្រឡប់ចូលរស់នៅផ្ទះសម្បែងវិញ ព្រមទាំងធានាឱ្យបាននូវស្ថិរភាព សន្ដិភាពយូរអង្វែងតាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរ។
ហេតុដូចនេះ ការមើលតែមួយជ្រុងលើកថាខណ្ឌ២ និងបកស្រាយកេងចំណេញដូចយោធាថៃកំពុងធ្វើ គឺផ្ទុយស្រឡះនឹងកម្មវត្ថុចម្បងនៃសេចក្ដីប្រកាសរួមនេះ ដែលមានចរឹតលក្ខណៈជាបទឈប់បាញ់ ពោលគឺពុំមែនជាសន្ធិសញ្ញាកំណត់ព្រំដែន អនុញ្ញាតឱ្យយោធាថៃដាក់ទ័ពឈរជើងធ្វើសកម្មភាពរំលោភលើអធិបតេយ្យរបស់កម្ពុជានោះទេ។
និយាយមួយបែបផ្សេងទៀត សេចក្ដីប្រកាសរួមនេះគឺជាយន្តការបង្កើតឡើងដើម្បីបន្ធូរបន្ថយភាពតានតឹង ហើយខ្លឹមសារនៃកថាខណ្ឌ២ នេះ មិនត្រូវបានបកស្រាយថា អនុញ្ញាតឱ្យភាគីម្ខាងដាក់ទ័ពឈរជើង រំលោភអធិបតេយ្យភាគីម្ខាងទៀត ដែលការណ៍នេះរំលោភទាំងស្រុងលើច្បាប់អន្តរជាតិ ជាពិសេសផែនទីមាត្រដ្ឋាន ១:២០០ ០០០ ដែលជាផ្នែកមួយមានសារៈសំខាន់បំផុតនៃអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម និងកិច្ចព្រមព្រៀងទ្វេភាគីផ្សេងទៀត ដូចជា MOU 2000 និងTOR 2003 ជាដើម។
សូមធ្វើការគូសបញ្ជាក់ និងសង្កត់ធ្ងន់ផងដែរថា ភាគីកម្ពុជាពុំដែលយល់ព្រមម្ដងណាឡើយ ឱ្យភាគីថៃពង្រាយទ័ពឈរជើង និងធ្វើសកម្មភាពខុសច្បាប់លើទឹកដីកម្ពុជានោះទេ ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។ ហេតុដូចនេះ ភាគីថៃត្រូវសម្ដែងឆន្ទៈពិតប្រាកដ ស្មោះត្រង់ គោរពអនុវត្តឱ្យបានពេញលេញនូវខ្លឹមសារនៃសេចក្ដីប្រកាសរួមនេះ និងបំលែងឆន្ទៈនេះទៅជាសកម្មភាពជាក់ស្ដែងនៅលើដី ជាជាងនិយាយយកលេស ជាសម្ដីពិរោះ ចំណេញសាធារណមតិ តែគ្មានខ្លឹមសារអនុវត្តលើដីជាក់ស្ដែង។ ព្រំដែនមិនត្រូវបានផ្លាស់ប្តូរតាមទីតាំងកងទ័ពឡើយ។ បទឈប់បាញ់បញ្ឈប់ការបាញ់ប្រហារ ប៉ុន្តែវាមិនគូសផែនទី
ថ្មីទេ៕
(ប្រភព៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន)