柬埔寨卫生部参与教授职称评审工作组会议

分类政府政务
事件时间2026年4月2日下午
地点金边,部长会议办公厅
来源柬埔寨卫生部
发布时间2026/04/03 12:36

详情描述

卫生部国务秘书及国家公共卫生学院院长出席由部长会议办公厅主持的工作组会议,讨论关于教授职称评审的法规草案及专业评估委员会组成事宜。
📋 完整原文 ▸
កិច្ចប្រជុំក្រុមការងារចំពោះកិច្ច រៀបចំលិខិតបទដ្ឋានគតិយុត្ត និងឯកសារ សម្រាប់កិច្ចដំណើរការផ្តល់ឋានៈសាស្រ្តាចារ្យក្នុងព្រះរាជាណាចក្រកម្ពុជា __ រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី២ ខែមេសា ឆ្នាំ ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកក្រុមការងារចំពោះកិច្ច រៀបចំលិខិតបទដ្ឋានគតិយុត្ត និងឯកសារ សម្រាប់កិច្ចដំណើរការផ្តល់ឋានៈសាស្រ្តាចារ្យក្នុងព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមសាស្រ្តាចារ្យ ឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈ បានចូលរួមប្រជុំក្រុមការងារចំពោះកិច្ច ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ស៊ា ម៉ៅ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារចំពោះកិច្ចនៅទីស្តីការគណៈរដ្ឋមន្រ្តី។ កិច្ចប្រជុំបានផ្តោតការពិភាក្សាទៅលើការរៀបចំអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិ ដើម្បីផ្តល់ឋានៈសាស្រ្តាចារ្យនៅព្រះរាជាណាចក្រកម្ពុជា និងការរៀបចំពង្រាងសមាសភាពគណៈកម្មការជំនាញវាយតម្លៃការផ្តល់ឋានៈសាស្រ្តាចារ្យ តាមវិស័យ។ ជាលទ្ធផល កិច្ចប្រជុំបានបញ្ចប់ការពិនិត្យលើអនុក្រឹត្យ និងបានដាក់ចេញនូវសកម្មភាពបន្ត ដើម្បីត្រៀមរៀបចំកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិ ដើម្បីផ្តល់ឋានៈសាស្រ្តាចារ្យក្នុងព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ។ **🌐** [Website](https://moh.gov.kh/kh/home) 📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱 [Telegram](https://t.me/MOHCambodia) 📱 [X (twitter)](https://x.com/MohCambodia) 📱 [Tiktok](https://www.tiktok.com/@mohcambodia) 📱 [YouTube](https://www.youtube.com/@MOHCambodia)