司法部推行2027年公共行政绩效激励系统







发布时间2026/09/25 20:49
政策详情
2026年9月25日,柬埔寨司法部在金边召开会议,由司法部常务国务秘书陈马林主持,旨在推广2027年公共行政绩效激励系统及规范部门岗位描述。参会人员包括司法部各级领导、最高法院、金边及各地区上诉法院行政秘书处代表、各省市初级法院行政秘书处负责人及相关部门官员,共计约100人。
会议重点讨论两项议程。首先是关于2027年公共行政绩效激励系统的实施,会议听取了相关报告及三项核心项目提案,包括数字法律图书馆项目、针对原住民及偏远地区居民的纠纷调解工作,以及法律互助指导原则。
其次是关于岗位设置与描述的规范化工作,会议审议了司法部内部组织架构中各岗位的设置进展,并就岗位描述的细化与落实进行了讨论。此次会议旨在通过明确岗位职责与绩效激励机制,提升司法行政系统的整体运作效率。
📋 简要摘要 ▸
司法部国务秘书陈马林主持会议,推广2027年公共行政绩效激励系统及部门岗位描述规范。
📋 完整原文 ▸
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈសម្រាប់ឆ្នាំ២០២៧ និងការកំណត់និងពិពណ៌នាមុខតំណែងក្នុងរចនាសម្ព័ន្ធរបស់ក្រសួងយុត្តិធម៌
====================
នៅរសៀលថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈសម្រាប់ឆ្នាំ២០២៧ និងការកំណត់និងពិពណ៌នាមុខតំណែងក្នុងរចនាសម្ព័ន្ធរបស់ក្រសួងយុត្តិធម៌។ អង្គប្រជុំបានផ្តោតលើរបៀបវារៈសំខាន់ៗចំនួនពីរ៖
១. ការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មឆ្នាំ២០២៧៖ របាយការណ៍រួម និងបទបង្ហាញគម្រោងស្នើសុំសំខាន់ៗចំនួន ៣ រួមមាន គម្រោងបណ្ណាល័យច្បាប់ឌីជីថល, ការចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល, និងគោលការណ៍ណែនាំស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់។
២. ការកំណត់ និងពិពណ៌នាមុខតំណែង៖ ពិនិត្យវឌ្ឍនភាព និងពិភាក្សាលើការរៀបចំមុខតំណែងក្នុងរចនាសម្ព័ន្ធរបស់ក្រសួង។
កិច្ចប្រជុំនេះសមាសភាពអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌រួមមាន រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ ប្រធាននាយកដ្ឋាន ឯកឧត្តម លោកជំទាវ អគ្គលេខាធិការ ឬតំណាង នៃអគ្គលេខាធិការដ្ឋានរដ្ឋបាលតុលាការកំពូល សាលាឧទ្ធរណ៍ភ្នំពេញនិងតំបន់ លោក លោកស្រីប្រធានលេខាធិការដ្ឋានរដ្ឋបាលតុលាការនៃសាលាដំបូងរាជធានី-ខេត្ត អង្គភាពពាក់ព័ន្ធ និងមន្ត្រីក្រោមឱវាទក្រសួងយុត្តិធម៌ សរុបប្រមាណ ១០០រូប។