劳工部推动职场沟通培训 提升企业生产力与稳定性










文件类型政策
发布机构柬埔寨劳工部
生效日期2026-09-12
适用范围全柬企业及工厂
发布时间2026/09/12 21:48
政策详情
柬埔寨劳工部于2026年9月12日召开会议,旨在推动全柬企业、工厂及公司提升职场沟通与管理水平,以保障生产力与企业稳定性。劳工部部长恒索强调,高效管理与尊重员工尊严是企业发展的核心,职场沟通不畅易引发纠纷,进而影响生产进度及商业信誉。
政策要求企业必须建立明确的职场沟通准则,禁止任何形式的威胁、侮辱性言语或不当行为。人力资源管理应严格遵循非歧视原则,决策依据须基于法律、个人能力及工作表现,严禁因种族、性别、宗教、政治倾向或工会活动进行差别对待。针对外籍管理人员,企业需加强文化与语言沟通培训,确保翻译人员保持中立与专业,避免因误解引发矛盾。
企业需落实以下管理要求:
第一,制定书面沟通规范,明确禁止行为,并对管理层及人力资源部门进行专项培训。
第二,建立安全、保密且公正的投诉处理机制,确保问题能通过内部渠道及时解决,避免矛盾升级。
第三,确保纪律处分旨在纠正行为而非报复,所有处罚措施必须符合劳动法及企业内部规章。
第四,雇主有责任营造无骚扰、无歧视的工作环境,并确保外籍员工持有合法工作证件,同时尊重柬埔寨的法律、文化与风俗。
劳工部呼吁各方在采取抗议或通过社交媒体发布信息前,优先通过内部机制解决争议。企业如需参加相关培训或咨询具体报名流程,可直接联系劳工部或所在地省份劳工局。培训内容将涵盖职场沟通技巧、管理效率提升及劳动法规合规性指导。
📋 简要摘要 ▸
劳工部部长恒索在实居省主持会议,强调职场沟通与管理对提升生产力的重要性,并要求企业加强行政与人力资源培训。
📋 完整原文 ▸
ក្រសួងការងារជំរុញការលើកកម្ពស់ឥរិយាបថ និងទំនាក់ទំនងល្អនៅកន្លែងធ្វើការ ដើម្បីពង្រឹងផលិតភាព និងស្ថិរភាពសហគ្រាស ក្រុមហ៊ុន និងរោងចក្រ
(កំពង់ស្ពឺ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានដឹកនាំកិច្ចប្រជុំស្ដីពី "ការលើកកម្ពស់ឥរិយាបទ និងទំនាក់ទំនងការងារ នៅកន្លែងធ្វើការ" នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំនៃសាលាខេត្តកំពង់ស្ពឺ ដោយកិច្ចប្រជុំនេះមានការចូលរួមពីតំណាងសហគ្រាស ក្រុមហ៊ុន និងរោងចក្រក្នុងខេត្តកំពង់ស្ពឺចំនួនជិត ៥០០នាក់។
ឯកឧត្តមមានប្រសាសន៍ថា ការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ការគោរពសេចក្ដីថ្លៃថ្នូរ និងផលិតភាពការងារ គឺជាកត្តាដែលមិនអាចកាត់ផ្ដាច់ពីគ្នាបាន។ ប្រសិនបើទំនាក់ទំនងរវាងអ្នកគ្រប់គ្រង និងកម្មករនិយោជិតមានបញ្ហា បញ្ហាតូចអាចរីករាលដាលទៅជាបញ្ហាធំ និងប៉ះពាល់ដល់ផលិតកម្ម កេរ្តិ៍ឈ្មោះ និងទំនុកចិត្តពីដៃគូពាណិជ្ជកម្ម។ ទំនាក់ទំនងការងារកើតចេញពីកិច្ចសន្យាការងារ ដែលបង្កើតសិទ្ធិ និងកាតព្វកិច្ចទៅវិញទៅមក។ ឯកឧត្តម បញ្ជាក់ថា ការប្រើសិទ្ធិ និងបំពេញកាតព្វកិច្ចត្រូវស្ថិតក្នុងដែនកំណត់នៃច្បាប់ កិច្ចសន្យាការងារ និងបទបញ្ជាផ្ទៃក្នុង។ ភាគីទាំងពីរមិនត្រូវគំរាមកំហែង ប្រើពាក្យសម្ដី ឬអាកប្បកិរិយាមិនសមរម្យ និងបំពានសិទ្ធិ ឬសេចក្ដីថ្លៃថ្នូររបស់គ្នាឡើយ។ ពាក្យសម្ដីដោយកំហឹងអាចបង្កផលប៉ះពាល់យូរ ធ្វើឱ្យបាត់បង់ទឹកចិត្ត ប៉ះពាល់សុខភាពផ្លូវចិត្ត និងទំនុកចិត្ត ហើយអាចឈានដល់ភាពតានតឹង វិវាទ ការតវ៉ា ឬការផ្អាកផលិតកម្ម។
ពាក់ព័ន្ធនឹងអ្នកគ្រប់គ្រងជនបរទេស ឯកឧត្តមបានណែនាំឱ្យយល់ពីភាពខុសគ្នានៃភាសា និងវប្បធម៌ ដើម្បីចៀសវាងការយល់ច្រឡំ។ អ្នកបកប្រែត្រូវបំពេញតួនាទីដោយត្រឹមត្រូវ ពេញលេញ អព្យាក្រឹត និងប្រកបដោយវិជ្ជាជីវៈ។ ការគ្រប់គ្រងធនធានមនុស្សត្រូវគោរពគោលការណ៍មិនរើសអើង ដោយសេចក្ដីសម្រេចផ្អែកលើមូលហេតុស្របច្បាប់ លក្ខណៈសម្បត្តិ សមត្ថភាព និងលទ្ធផលការងារ មិនមែនលើពូជសាសន៍ ពណ៌សម្បុរ ភេទ ជំនឿ សាសនា ទស្សននយោបាយ កំណើត ដើមកំណើតសង្គម ឬសកម្មភាពសហជីពឡើយ។ ការជេរប្រមាថ គំរាមកំហែង អំពើឃោរឃៅ ឬការវាយដំ គឺជាកំហុសធ្ងន់តាមច្បាប់ស្ដីពីការងារ។
ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ពីការទទួលខុសត្រូវរបស់និយោជក ក្នុងការបង្កើតកន្លែងធ្វើការដែលមានសុវត្ថិភាព សេចក្ដីថ្លៃថ្នូរ និងគ្មានការបៀតបៀន ឬរំលោភបំពានផ្លូវភេទ។ ម្ចាស់ និងនាយកសហគ្រាសត្រូវបង្ការ ទប់ស្កាត់ និងដោះស្រាយអំពើមិនសមរម្យដោយស្មើភាព និងទាន់ពេល។ ជនបរទេសដែលធ្វើការនៅកម្ពុជាត្រូវមានបណ្ណការងារ និងសៀវភៅការងារ ព្រមទាំងគោរពច្បាប់ បទបញ្ជាផ្ទៃក្នុង វប្បធម៌ ទំនៀមទម្លាប់ និងសេចក្ដីថ្លៃថ្នូររបស់ប្រជាជនកម្ពុជា។
ក្នុងន័យនេះ ឯកឧត្តមណែនាំឱ្យសហគ្រាសរៀបចំគោលការណ៍ជាលាយលក្ខណ៍អក្សរស្ដីពីការប្រាស្រ័យទាក់ទងប្រកបដោយការគោរព កំណត់អាកប្បកិរិយាហាមឃាត់ និងបណ្ដុះបណ្ដាលដល់គណៈគ្រប់គ្រង បុគ្គលិកធនធានមនុស្ស និងអ្នកពាក់ព័ន្ធ។ បន្ថែមពីនេះត្រូវមានប្រព័ន្ធទទួល និងដោះស្រាយបណ្ដឹងដែលងាយស្រួល និងមានសុវត្ថិភាព រក្សាការសម្ងាត់ និងពិនិត្យបណ្ដឹងដោយអព្យាក្រឹត និងយុត្តិធម៌។ កម្មករនិយោជិត ប្រតិភូបុគ្គលិក និងសហជីពត្រូវគោរពម៉ោងធ្វើការ វិន័យ តួនាទី និងភារកិច្ច ព្រមទាំងដោះស្រាយបញ្ហាដោយសន្តិវិធី តាមយន្តការដែលមានស្រាប់ ដោយឯកឧត្តមបានសង្កត់ធ្ងន់ថា វិធានការវិន័យត្រូវមានគោលបំណងកែតម្រូវអាកប្បកិរិយា រក្សាវិន័យ និងបង្ការកំហុសកើតឡើងម្ដងទៀត មិនមែនជាការសងសឹក ឬដាក់ទណ្ឌកម្មតាមអារម្មណ៍ឡើយ។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានអំពាវនាវឱ្យគ្រប់ភាគីពិនិត្យប្រព័ន្ធគ្រប់គ្រង និងដោះស្រាយបញ្ហាមុនពេលឈានដល់ការតវ៉ា ឬការផ្សព្វផ្សាយតាមបណ្ដាញសង្គម។ ក្រសួងនឹងបន្តសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយ បណ្ដុះបណ្ដាល ត្រួតពិនិត្យ និងគាំទ្រការកែតម្រូវនៅតាមសហគ្រាស ព្រមទាំងស្នើឱ្យសហគ្រាសបញ្ជូនបុគ្គលទទួលបន្ទុករដ្ឋបាល និងធនធានមនុស្សមកទទួលការបណ្ដុះបណ្ដាលនៅវិទ្យាស្ថានជាតិការងារ៕
#MLVT #HENGSour