司法部出席第26次国家民主发展委员会会议










分类政治
事件时间2026-09-15
地点金边
来源柬埔寨司法部
发布时间2026/09/15 15:31
详情描述
2026年9月15日上午,柬埔寨国家民主发展委员会(NCDD)在内政部举行第26次会议。司法部代理部长秦马林代表副总理出席会议,会议由副总理兼内政部部长、国家民主发展委员会主席苏速卡主持。
此次会议旨在推进地方民主发展与分权改革,重点审议并批准多项议程,包括:审议通过第25次会议纪要;审议并批准国家民主发展委员会2026年上半年工作进展报告、预算执行情况及下半年工作方向;审议并批准关于实施乡分区基金项目的指导手册;审议并批准国家民主发展第二阶段(2021-2030)关于性别主流化、包容性和社会公平的战略文件;审议并批准乡分区社会问责制可持续性战略草案,以及讨论其他相关议题。
出席会议的人员包括多位副总理、国务部长、各部委部长、负责分权与去中心化改革工作的国务秘书、各省市省长及市长,以及相关部门代表,参会总人数约160人。
📋 简要摘要 ▸
司法部国务秘书出席第26次国家民主发展委员会会议,会议在内政部举行,旨在推进地方分权与行政改革,共有约160名相关官员参加。
📋 完整原文 ▸
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្ត្រីស្តីទីនៃក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី២៦ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប.)
====================
នាព្រឹកថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្ត្រីស្តីទីនៃក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី២៦ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប.) នៅទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. ក្នុងគោលបំណងពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗមួយចំនួនរួមមាន៖ (១). ការពិនិត្យ និងអនុម័តលើ កំណត់ហេតុកិច្ចប្រជុំ គ.ជ.អ.ប.លើកទី២៥ (២).ការពិនិត្យ និងអនុម័តលើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្ត ផែនការសកម្មភាព និងថវិកាប្រចាំឆមាសទី១ របស់ គ.ជ.អ.ប. និងទិសដៅការងារបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៦ របស់ គ.ជ.អ.ប. (៣).ការពិនិត្យ និងអនុម័តលើសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ (៤). ការពិនិត្យ និងអនុម័តលើឯកសារយុទ្ធសាស្ត្រស្តីពីការបញ្ជាបយេនឌ័រ បរិយាបន្ន និងសមធម៌សង្គមក្នុង កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២(២០២១-២០៣០) (៥). ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងយុទ្ធសាស្ត្រស្តីពីនិរន្តរភាពការងារគណនេយ្យភាពសង្គមនៅថ្នាក់ឃុំ សង្កាត់ និង (៦). បញ្ហាប្រឈមផ្សេងៗទៀត។
កិច្ចប្រជុំខាងលើ មានការអញ្ជើញចូលរួមដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ឯកឧត្តមទេសរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ ដែលទទួលបន្ទុកការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ អភិបាលនៃគណៈអភិបាលខេត្ត/ក្រុង ព្រមទាំងមន្ត្រីពាក់ព័ន្ធតំណាងក្រសួង-ស្ថាប័ន សរុបប្រមាណ ១៦០រូប។