巴扬平台行政审批数字化覆盖率达100% 提升政府办事效率










分类政务
事件时间2026-09-16
地点金边
来源公共职能信息
发布时间2026/09/17 16:43
详情描述
2026年9月16日,在治理促进委员会第三次会议上,柬埔寨公务部常务国务秘书约·本纳(Yok Bunna)通报了数字化行政审批系统“巴扬平台”(Bayon Platform)的运行情况。目前,该系统已在各部委实现近100%的覆盖率,标志着柬埔寨公共行政改革取得进展。
巴扬平台主要用于各部委间公文的电子化传输、接收与审批。通过整合公文流转流程,该系统提升了行政审批的透明度与处理速度,减少了纸质公文往返的时间成本。目前,已有超过300名核心官员接受了该系统的相关培训。
除数字化建设外,会议还讨论了治理改革的配套机制,包括成立治理促进委员会、制定秘书处标准,以及在各部委建立秘书处网络。约·本纳表示,通过明确各部委的职能分工,旨在将各项改革工作有机衔接,形成统一的行政系统,以提升柬埔寨公共行政的整体效率。
📋 简要摘要 ▸
柬埔寨公务部近日宣布,数字化行政审批系统“巴扬平台”已在各部委实现近100%覆盖。该系统通过整合各部门公文流转,大幅提升了行政审批的透明度与处理速度,标志着柬埔寨公共行政改革取得重要进展。
📋 完整原文 ▸
«ថ្នាលបាយ័ន» នឹងជាសមិទ្ធផលមួយបន្ថែមទៀតនៃការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាការសម្រេចបានតាមរយៈកិច្ចសហការរវាងក្រសួង ស្ថាប័ន
នៅក្នុងកិច្ចប្រជុំលើកទី៣ របស់គណៈកម្មាធិការលើកកម្ពស់អភិបាលកិច្ច កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ពីជោគជ័យដ៏លេចធ្លោក្នុងការដាក់ឱ្យដំណើរការថ្នាលឌីជីថល «ថ្នាលបាយ័ន»។ ការធ្វើបរិវត្តកម្មប្រព័ន្ធគ្រប់គ្រងនេះ បានជួយឱ្យការបញ្ជូន និងប្រគល់-ទទួលឯកសាររដ្ឋបាលនៅតាមបណ្តាក្រសួង ស្ថាប័ន កាន់តែមានភាពរហ័ស តម្លាភាព និងប្រសិទ្ធភាពខ្ពស់បំផុត ដោយបច្ចុប្បន្នប្រព័ន្ធនេះត្រូវបានអនុវត្តក្នុងអត្រាស្ទើរតែ ១០០% ព្រមទាំងមានមន្ត្រីបង្គោលជាង ៣០០នាក់ ទទួលបានការបណ្តុះបណ្តាល។
ទន្ទឹមនឹងសមិទ្ធផលឌីជីថលដ៏សំខាន់នេះ ឯកឧត្តមក៏បានរំលេចពីវឌ្ឍនភាពនៃការរៀបចំយន្តការស្ថាប័ន ដើម្បីគាំទ្រដល់ការកែទម្រង់អភិបាលកិច្ច ដែលជាស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ។ សមិទ្ធផលទាំងនោះរួមមាន ការបង្កើតគណៈកម្មការលើកកម្ពស់អភិបាលកិច្ច ការរៀបចំស្តង់ដារអគ្គលេខាធិការដ្ឋាន និងការបង្កើតបណ្តាញអគ្គលេខាធិការនៅគ្រប់ក្រសួង ស្ថាប័នរដ្ឋ។
លើការរៀបចំមុខងារជាក់លាក់សម្រាប់ក្រសួង ស្ថាប័ន ឯកឧត្តមបានបន្ថែមថា ការបែងចែក និងកំណត់មុខងារច្បាស់លាស់ទាំងនេះ មិនមែនធ្វើឱ្យក្រសួងនីមួយៗដាច់ពីគ្នានោះទេ ផ្ទុយទៅវិញគឺជាការតភ្ជាប់ការដ្ឋានកែទម្រង់ទាំងអស់ឱ្យមានភាពប្រទាក់ក្រឡាគ្នាក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដើម្បីបាញ់ឆ្ពោះទៅកាន់គោលដៅរួម គឺប្រសិទ្ធភាពរដ្ឋបាលសាធារណៈកម្ពុជា៕