卫生科学大学医院第四次进度审查 韩国EDCF贷款支持

分类医疗卫生
事件时间2026-11-02
地点金边
来源柬埔寨卫生部
发布时间2026/11/03 10:08

详情描述

据柬埔寨卫生部通报,2026年11月2日上午在卫生科学大学(SVS)第三场址,卫生部国务秘书、卫生科学大学医院建设项目负责人 Yok Sambath 主持召开该项目第四次联合进度审查会议。该医院由韩国政府通过 EDCF 优惠贷款提供资金,会议听取了各相关方的详细进度报告,并就改进意见与下一步现场核查作出安排。
📋 完整原文 ▸
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពរួមគ្នា លើកទី៤ នៃគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល —— រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីតាំងទី៣ នៃ ស.វ.ស លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពរួមគ្នា លើកទី៤ នៃគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្រោមឥណទានកម្ចី (EDCF Loan) របស់សាធារណរដ្ឋកូរ៉េ។ អង្គប្រជុំបានពិនិត្យទៅលើរបាយការណ៍វឌ្ឍនភាពលម្អិតពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីផ្តល់មតិយោបល់កែលម្អបន្ថែម និងការចុះពិនិត្យជាក់ស្តែង ដើម្បីជំរុញឱ្យដំណើរការនៃការសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យតាមផែនការកំណត់។ បន្ថែមលើនេះ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារនៃសាកលវិទ្យាល័យ និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្ម រហូតធ្វើឱ្យអគារមន្ទីរពេទ្យលេចចេញជារូបរាងតាមដំណាក់កាល។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយករងគម្រោង ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ថ្នាក់ដឹកនាំមន្ទីរពេទ្យសាកលវិទ្យាល័យ លោក Koo Bonhyun នាយកប្រចាំប្រទេសរបស់ធនាគារអាហរ័ណ-នីហរ័ណកូរ៉េ (Korea Eximbank) និងលោក លោកស្រី ជាក្រុមការងារអញ្ជើញមកពីក្រសួងសុខាភិបាល ក្រុមការងារសាកលវិទ្យាល័យ ក្រុមការងាររបស់សាកលវិទ្យាល័យ Inje ក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសាងសង់ ក្រុមហ៊ុនផ្គត់ផ្គង់បរិក្ខារពេទ្យ និងប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យអេឡិចត្រូនិច សរុបប្រមាណជាង ៣០ រូប។ **🌐**[Website](https://moh.gov.kh/kh/home) 📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱[Telegram](https://t.me/MOHCambodia) 📱[X (twitter)](https://x.com/MohCambodia) 📱[Tiktok](https://www.tiktok.com/@mohcambodia) 📱[YouTube](https://www.youtube.com/@MOHCambodia)