2026-2027学年公立学校教师招聘结果正式公布




文件类型政策
发布机构柬埔寨教育部
生效日期2026-10-19
适用范围中等教育教师
发布时间2026/10/25 19:07
政策详情
柬埔寨教育部正式公布2026-2027学年中等教育教师招聘考试结果,考试日期为2026年10月19日。
入选者及候补人员须在结果公布后一周内,前往教育部指定的教师培训机构报到并办理入学手续。逾期未报到者将被视为自动放弃资格,并从录用名单中除名。培训期间,缺勤次数达到40次者将被取消培训资格。
培训要求方面,高中教师需完成48学分,初中教师需完成30学分,培训形式包括线下及线上教学。完成规定培训并通过考核后,入选者方可申请至所选学校任教。岗位分配将依据考试成绩排名进行,若所选岗位名额已满,入选者可根据个人意愿申请至有空缺的学校任教。岗位一经确定,原则上不得申请调动,特殊情况须经考试委员会审核决定。
针对特定身份人员,规定如下:现任公务员若被录用为合同制教师,在合同期内将处于无薪停职状态;僧侣若被录用,须在录用后一个月内还俗,且不得保留原宗教管理职务。
关于考试结果的查询及异议处理,相关人员可通过教育部指定渠道进行咨询或申诉,工作组将在收到申请后一周内予以回复。教育部保留根据实际需要调整相关规定的权利。
📋 简要摘要 ▸
柬埔寨教育部公布2026-2027学年教师招聘考试结果,入选者需参加后续培训,并按规定履行合同义务。
📋 完整原文 ▸
សូមចូលរួមអបអរសាទរ បេក្ខជនប្រឡងជាប់ស្ថាពរ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ឆ្នាំសិក្សា២០២៦-២០២៧ កម្រិតមធ្យមសិក្សា សម័យប្រឡងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។
សូមបេក្ខជនពិនិត្យ និងតាមដានការផ្សព្វផ្សាយព័ត៌មានចាំបាច់ជាបន្តបន្ទាប់៖
👉 ចំពោះសំណើ ឬការតវ៉ាផ្សេងៗ ត្រូវធ្វើឡើងតាមរយៈតំណភ្ជាប់ https://go.gov.kh/era/mcsexamfaq2026 ដោយក្រុមការងារនឹងធ្វើការឆ្លើយតបត្រឡប់ទៅវិញយ៉ាងយូរមួយសប្ដាហ៍។
👉 បេក្ខជនជាប់ស្ថាពរ និងបេក្ខជនជាប់បម្រុង ត្រូវចូលរួមទទួលការបណ្ដុះបណ្តាលនៅគ្រឹះស្ថានអប់រំគ្រូបង្រៀន (ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញ) តាមការកំណត់ក្រសួងអប់រំ យុវជន និងកីឡា (៤៨ក្រេឌីត សម្រាប់វិទ្យាល័យ និង ៣០ក្រេឌីត សម្រាប់អនុវិទ្យាល័យ)។
👉 បេក្ខជនជាប់ស្ថាពរ និងបេក្ខជនជាប់បម្រុង ដែលទទួលបានការបណ្ដុះបណ្ដាលតាមការកំណត់របស់ក្រសួងអប់រំ យុវជន និងកីឡា ទើបមានសិទ្ធិដាក់ពាក្យទៅបម្រើការងារនៅវិទ្យាល័យ ឬអនុវិទ្យាល័យដែលខ្លួនបានជ្រើសរើស។
👉 បេក្ខជនជាប់ស្ថាពរ និងបេក្ខជនជាប់បម្រុង ត្រូវទៅបង្ហាញខ្លួន និងដាក់ពាក្យសុំចុះឈ្មោះចូលរៀននៅគ្រឹះស្ថានអប់រំគ្រូបង្រៀន ដែលក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ក្រោយការប្រកាសលទ្ធផល ក្នុងរយៈពេលមួយសប្តាហ៍។ ករណីបេក្ខជនមិនមកបង្ហាញខ្លួនតាមកាលកំណត់ ត្រូវចាត់ទុកថាបេក្ខជននោះបោះបង់ចោលការងារ និងត្រូវលុបឈ្មោះចេញពីបញ្ជីសម្រាប់ជ្រើសរើសកន្លែងការងារ។
👉 ករណីបេក្ខជនដែលបានចូលរៀន និងអវត្តមានចាប់ពីចំនួន ៤០ពេល នឹងត្រូវលុបឈ្មោះចេញពីបញ្ជីបណ្តុះបណ្តាលនៅគ្រឹះស្ថានអប់រំគ្រូបង្រៀន ដែលក្រសួងអប់រំ យុវជន និងកីឡា បានកំណត់។ បទប្បញ្ញត្តិផ្សេងៗបន្ថែមទៀត នឹងត្រូវយកមកអនុវត្តតាមការកំណត់របស់ក្រសួងអប់រំ យុវជន និងកីឡា។
👉 បេក្ខជនដែលបានចូលរួមការបណ្ដុះបណ្ដាលហើយ នឹងត្រូវជ្រើសរើសឱ្យបំពេញការងារនៅតាមវិទ្យាល័យ ឬអនុវិទ្យាល័យ ក្នុងភូមិសាស្ត្រដែលសាមីខ្លួនបានជ្រើសរើស ផ្អែកលើលំដាប់ពិន្ទុនៃលទ្ធផលប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារឱ្យចូលបម្រើការងារនៅកម្រិតមធ្យមសិក្សា។ ក្នុងករណីបេក្ខជនមិនទាន់ត្រូវបានជ្រើសរើស បេក្ខជនក៏អាចនឹងទទួលបានឱកាសទៅបំពេញការងារនៅតាមវិទ្យាល័យ ឬអនុវិទ្យាល័យ ដែលមានតម្រូវការផ្អែកលើគោលការណ៍ស្ម័គ្រចិត្តរបស់សាមីខ្លួន និងតាមលំដាប់ពិន្ទុក្នុងករណីចំនួនកន្លែងការងារមានកំណត់។
👉 បេក្ខជនដែលបានជ្រើសរើសកន្លែងការងាររួចហើយ មិនត្រូវបានអនុញ្ញាតឱ្យផ្លាស់ប្តូរកន្លែងការងារដោយហេតុផលណាមួយឡើយ។ ការផ្លាស់ប្ដូរកន្លែងការងារ អាចធ្វើទៅបានក្នុងករណីមានការពិនិត្យ និងសម្រេចពីគណៈកម្មការរៀបចំការ ប្រឡងប្រជែង។
👉 បេក្ខជនសមណៈ (ជាបព្វជិត ឬព្រះសង្ឃ) មានមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៅអគ្គាធិការដ្ឋានពុទ្ធិកនៃក្រសួងធម្មការ និងសាសនា នៅពេលប្រឡងប្រជែងជាប់ជាស្ថាពរ គឺតម្រូវឱ្យលាចាកសិក្ខាបទ (ក្នុងរយៈពេល ០១ខែ) និងមិនរក្សាមុខតំណែងឡើយ។
👉 មន្ត្រីរាជការស៊ីវិលដែលត្រូវបានជ្រើសរើសទៅបម្រើការងារជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ត្រូវដាក់ឱ្យស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស រហូតដល់ពេលបញ្ចប់កិច្ចព្រមព្រៀងការងារ។
👉 គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ សូមរក្សាសិទ្ធិកែប្រែក្នុងករណីចាំបាច់។