文化艺术部启动公务员生物识别普查登记

文件类型政策
发布机构柬埔寨文化艺术部
生效日期2026-08-19
适用范围文化艺术部全体公务员及合同工
发布时间2026/08/19 16:55
政策详情
柬埔寨文化艺术部于2026年8月19日正式启动公务员生物识别普查及行政结构更新工作。文化艺术部部长Phuong Sreyphors已带头完成生物识别信息采集,为全体人员作出表率。
本次普查对象涵盖文化艺术部下属各单位的全体公务员及合同工。普查工作于2026年8月19日至8月20日进行,为期两天。作为全国公务员普查计划的第22个目标部门,此次行动旨在通过实地核查与生物识别数据采集,确保行政人力资源数据的准确性、统一性与透明度。
所有相关人员需按照预定时间表前往指定地点进行登记。办理时必须携带身份证原件或公务员证原件,以便技术团队进行现场拍照及生物识别信息采集。
📋 简要摘要 ▸
文化艺术部正式启动公务员生物识别普查工作,部长Phuong Sreyphors带头完成登记。全体公务员及合同工需携带身份证或工作证原件,按指定地点完成拍照及生物识别信息采集。
📋 完整原文 ▸
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញធ្វើជីវមាត្រជាគំរូ ក្នុងយុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែងនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញធ្វើជីវមាត្ររួចរាល់ ដើម្បីជាគំរូដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ ក្នុងឱកាសដែលក្រុមការងារនៃគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៃក្រសួងមុខងារសាធារណៈ បានចាប់ផ្តើមយុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែង និងការធ្វើជីវមាត្រជាផ្លូវការ នៅក្នុងក្របខ័ណ្ឌក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
យុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធអង្គភាពចំណុះទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនេះ ប្រព្រឹត្តទៅក្នុងរយៈពេល ២ថ្ងៃពេញ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។ ការចុះអនុវត្តផ្ទាល់នាពេលនេះ គឺជាក្រសួងគោលដៅទី២២ នៃយុទ្ធនាការជំរឿនមន្ត្រីថ្នាក់ជាតិ ក្នុងគោលបំណងផ្ទៀងផ្ទាត់វត្តមានជាក់ស្តែង និងប្រមូលទិន្នន័យជីវមាត្រ ដើម្បីធានាបាននូវទិន្នន័យមន្ត្រីរាជការមួយដែលមានភាពច្បាស់លាស់ ឯកភាព និងមានតម្លាភាពខ្ពស់ក្នុងការគ្រប់គ្រងធនធានមនុស្ស។
ដើម្បីឱ្យដំណើរការជំរឿនរយៈពេល ២ថ្ងៃនេះ ប្រព្រឹត្តទៅបានឆាប់រហ័ស និងទាន់ពេលវេលា គណៈកម្មការជំរឿនសូមអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់គ្រប់អង្គភាពចំណុះទីស្តីការក្រសួង មេត្តាអញ្ជើញមកបង្ហាញខ្លួនឱ្យបានត្រឹមត្រូវតាមកាលវិភាគ និងទីតាំងដែលក្រុមការងារបានកំណត់ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ដើម) ឬកាតមន្ត្រីរាជការ (ច្បាប់ដើម) ដើម្បីឱ្យក្រុមការងារបច្ចេកទេសធ្វើការថតរូប និងធ្វើជីវមាត្រឱ្យបានគ្រប់ៗគ្នា៕