劳工部联手日本TOKO 为柬青年开职业技能培训

劳工部联手日本TOKO 为柬青年开职业技能培训
分类劳工/投资
事件时间2026-11-03
地点金边
来源柬埔寨国家电视台
发布时间2026/11/03 16:23

详情描述

11月3日上午,柬埔寨劳工与职业培训部长兴索在金边会见日本TOKO电气建设公司高层,双方就该公司在柬业务、招聘技术工人及职业技能培训等议题交换意见。部长表示,此次接触将为柬埔寨青年创造更多就业与技能提升机会,也有望成为日本企业赴柬投资的桥梁。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS] 标题: ក្រសួងការងារ និងក្រុមហ៊ុនជប៉ុន TOKO បើកទំព័រថ្មីបង្កើតភាពជាដៃគូ ពង្រីកឱកាសការងារ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនកម្ពុជា (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Kengo Ichinoki មន្ត្រីប្រតិបត្តិជាន់ខ្ពស់ និងជាប្រធានផ្នែកអាជីវកម្មក្រៅប្រទេសនៃក្រុមហ៊ុន TOKO Electrical Construction Co., Ltd. នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងបង្ហាញពីអាជីវកម្មក្នុងតំបន់ និងសកម្មភាពរបស់ក្រុមហ៊ុននៅកម្ពុជា ជាពិសេសការជ្រើសរើសបុគ្គលិកជំនាញបច្ចេកទេសវិស្វករ និងពលករជំនាញ ព្រមទាំងពិនិត្យលទ្ធភាពបង្កើតកិច្ចសហការក្នុងវិស័យបញ្ជូនថាមពលអគ្គិសនី និងថាមពលកកើតឡើងវិញនៅកម្ពុជា។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Kengo Ichinoki និងប្រតិភូក្រុមហ៊ុនដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន TOKO ដែលចាប់អារម្មណ៍លើកិច្ចសហប្រតិបត្តិការជាមួយក្រសួង ជាពិសេសក្នុងការជ្រើសរើសនិងបញ្ជូនបុគ្គលិកខ្មែរ ដែលជាអតីតនិស្សិតបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រពីគ្រឹះស្ថាន TVET ទៅធ្វើការនៅក្រុមហ៊ុនខ្លួន និងក្រុមហ៊ុនដៃគូជាច្រើននៅប្រទេសជប៉ុន។ ក្រៅពីនេះ ក្រុមហ៊ុន TOKO និងក្រុមហ៊ុនដៃគូក៏បានជួយអភិវឌ្ឍការបណ្តុះបណ្តាលក្នុងវិស័យវិស្វកម្មអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅកម្ពុជា ដែលធ្វើឱ្យយុវជនកម្ពុជាមានជំនាញកាន់តែច្បាស់លាស់ ក្លាយជាធនធានមនុស្សដ៏មានសក្ដានុពលសម្រាប់កម្ពុជា ហើយនឹងក្លាយជាស្ពានតភ្ជាប់ក្រុមហ៊ុនជប៉ុនមកវិនិយោគនៅកម្ពុជាផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា ជំនួបពិភាក្សានេះនឹងបើកឱកាសឱ្យភាគីទាំងពីរផ្លាស់ប្តូរយោបល់ ដើម្បីស្វែងយល់បន្ថែមពីបច្ចេកទេស ន