卫生部第139期领导力培训 3904名官员线上参加

分类医疗卫生
事件时间2026-11-03 14:00
地点金边(Zoom线上会议)
来源柬埔寨卫生部
发布时间2026/11/03 18:55

详情描述

柬埔寨卫生部11月3日下午以Zoom视频会议形式举办第139期领导力与创新培训,由卫生部国务秘书郭万尼主持。全国各级卫生官员共3904人参加,其中国家级及省市级医院领导与官员1416人。郭万尼在会上感谢一线医护人员坚持为患者服务,并要求通过培训提升卫生系统管理与创新能力。
📋 完整原文 ▸
វគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១៣៩ សម្រាប់មន្រ្តីសុខាភិបាល។ —— ថ្ងៃអង្គារ ៨រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១៣៩ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) សរុបចំនួន៣៩០៤នាក់ ដែលក្នុងនោះមានថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលនៅមន្ទីរពេទ្យបង្អែកស្រុក/ខេត្ត ចំនួន ១ ៤១៦នាក់។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យបានថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ដែលបានខិតខំបំរើសេវាជូនអ្នកជំងឺ និងកំពុងតែបន្តរដំណើរអភិវឌ្ឍន៍ប្រពន្ធ័សុខាភិបាល លើមាគ៌ាឧត្តមភាព (path of excellence)។ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានលើកទឹកចិត្តអោយមន្រ្តីសុខាភិបាលម្នាក់ៗ មើលអោយឃើញនូវសក្តានុពល (potentials) របស់ខ្លួនក្នុងការចូលរួមសម្រេចគោលដៅកែរលំអរប្រព័ន្ធសុខាភិបាលពង្រីកវិសាលភាពនៃឧត្តមភាពនេះ។ ជាមួយគ្នានេះក្រុមការងាររបស់មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមបានធ្វើបទបង្ហាញអំពីការគ្រប់គ្រង និងការរៀបចំការផ្តល់សេវារបស់មន្ទីរពេទ្យកម្រិត៣ (CPA3) ដែលជាអង្គភាពសាធារណៈគំរូ ចំណាត់ថ្នាក់លេខ១ ក្នុងវិស័យសុខាភិបាល ដែលនេះជាសមិទ្ធិផលនៃការប្រើប្រាស់ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យក្នុងការកំណត់ទិសដៅរួមគ្នា ការរៀបចំ ផ្លាស់ប្តូរយុទ្ធសាស្ត្រឲ្យមានលក្ខណៈសមស្របទៅនឹងការវិវត្តន៍នៃតម្រូវការប្រើប្រាស់សេវា ការបង្កើនសមត្ថភាពជំនាញរបស់ធនធានមនុស្ស និងគុណភាពសេវារបស់មន្ទីរពេទ្យ ព្រមទាំងគៀងគរការគាំទ្រពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល អាជ្ញាធម៌ខេត្ត និងភាគីពាក់ពន្ធ័ផ្សេងៗទៀត។ **🌐**[Website](https://moh.gov.kh/kh/home) 📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱[Telegram](https://t.me/MOHCambodia) 📱[X (twitter)](https://x.com/MohCambodia) 📱[Tiktok](https://www.tiktok.com/@mohcambodia) 📱[YouTube](https://www.youtube.com/@MOHCambodia)