劳工部与150名工会领袖举行月度对话 强化劳资和谐










分类政策动态
事件时间2026-07-09
地点金边
来源柬埔寨劳工部
发布时间2026/07/09 18:26
详情描述
2026年7月9日,柬埔寨劳工与职业培训部在金边举行月度对话会。此次会议由劳工部国务秘书吴里主持,共有150余名工会领袖出席,旨在强化政府、雇主与工会之间的沟通机制,促进劳资关系和谐。
吴里在会上表示,社会对话是政府、雇主与工会间的重要沟通平台,有助于及时掌握企业、工厂及公司的劳资状况,并以合作与相互理解的精神共同解决挑战。该月度对话机制旨在确保劳动法的有效执行,保护工人的合法权益,并维护职业关系的和谐。
会议强调了政府在人力资源开发方面的努力,特别是通过技术与职业教育培训(TVET)项目,为贫困及弱势群体提供技能培训。劳工部呼吁工会领袖积极参与推广此类培训,帮助民众掌握技能以增加收入。
针对劳资关系,吴里要求工会领袖与企业主保持紧密合作,遵守法律并承担共同责任,以维护良好的工作环境,进而吸引投资并创造更多就业机会。同时,劳工部建议工会加强与各级劳工部门的协作,及时报告工作场所的异常情况或挑战,通过建设性的方式解决劳资纠纷,以避免罢工或示威活动影响社会秩序、稳定及投资环境。
参会的工会领袖代表表示,将继续与劳工部保持密切合作,共同保护工人和雇主的合法权益,并对政府在改善工人生活水平及福利方面的举措表示支持。
📋 简要摘要 ▸
劳工部于7月9日举行月度对话会,由国务秘书吴里主持,与150余名工会领袖交流。会议旨在强化政府、雇主与工会间的沟通机制,及时解决企业与工厂面临的劳资挑战,并重申政府对改善工人生活及促进投资环境的承诺。
📋 完整原文 ▸
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ជួបសំណេះសំណាលប្រចាំខែកក្កដា ជាមួយថ្នាក់ដឹកនាំសហព័ន្ធសហជីព ដើម្បីពង្រឹងកិច្ចសន្ទនាសង្គម និងលើកកម្ពស់សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ
(ភ្នំពេញ)៖ ក្នុងគោលបំណងបន្តពង្រឹងកិច្ចសន្ទនាសង្គម លើកកម្ពស់ភាពជាដៃគូ និងពង្រឹងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលប្រចាំខែកក្កដា ជាមួយថ្នាក់ដឹកនាំសហព័ន្ធសហជីពជាង ១៥០រូប នៅទីស្តីការក្រសួង ដើម្បីក្តាប់ស្ថានភាពការងារនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្រ សំដៅរួមគ្នាដោះស្រាយបញ្ហាប្រឈម ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា កិច្ចសន្ទនាសង្គម គឺជាយន្តការដ៏មានសារៈសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងរាជរដ្ឋាភិបាល និយោជក និងសហជីព ព្រមទាំងជាវេទិកាសម្រាប់ការផ្លាស់ប្តូរព័ត៌មាន ស្តាប់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួមដោយផ្អែកលើស្មារតីសហការ និងការយោគយល់គ្នាទៅវិញទៅមក។ ឯកឧត្តមបានបញ្ជាក់ថា ការជួបសំណេះសំណាលប្រចាំខែនេះ បានក្លាយជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការភ្ជាប់ទំនាក់ទំនងរវាងក្រសួង និងសហជីព ដើម្បីធានាការអនុវត្តច្បាប់ស្ដីពីការងារ ការការពារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិត និងរួមចំណែករក្សាបាននូវសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ។
ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងក្នុងការជួយជំរុញ និងការកសាងធនធានមនុស្ស តាមរយៈការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ទៅដល់សាធារណជន សិស្ស និស្សិត យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ ទន្ទឹមនេះ បងប្អូនសហព័ន្ធសហជីព គឺជាតួអង្គសំខាន់ក្នុងការចូលរួមកសាងធនធានមនុស្ស ក្នុងការជួយជំរុញផ្សព្វផ្សាយការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់បងប្អូនប្រជាពលរដ្ឋអាចដោះស្រាយការលំបាក ដោយការរកចំណូលបានតាមជំនាញខ្លីៗ។
ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវដល់ថ្នាក់ដឹកនាំសហព័ន្ធសហជីព បន្តសហការយ៉ាងជិតស្និទ្ធជាមួយម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ដោយប្រកាន់ខ្ជាប់នូវស្មារតីភាពជាដៃគូ ការគោរពច្បាប់ និងការទទួលខុសត្រូវរួម ដើម្បីលើកកម្ពស់សិទ្ធិ សេរីភាព និងផលប្រយោជន៍ស្របច្បាប់របស់បងប្អូនកម្មករនិយោជិត ពង្រឹងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ រក្សាបាននូវបរិយាកាសការងារល្អ និងរួមចំណែកលើការទាក់ទាញវិនិយោគ ក៏ដូចជាបង្កើតឱកាសការងារកាន់តែច្រើន និងកាន់តែប្រសើរសម្រាប់ប្រជាពលរដ្ឋ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំសហព័ន្ធសហជីព បន្តពង្រឹងកិច្ចសហការជាមួយក្រសួង និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រាជធានី ខេត្ត ក្នុងការលើកកម្ពស់យន្តការដោះស្រាយវិវាទការងារ ដោយសហការក្នុងការរាយការណ៍អំពីបញ្ហាប្រឈមជាមុន ភាពមិនប្រក្រតីនៅកន្លែងធ្វើការងារ និងរួមគ្នាស្វែងរកដំណោះស្រាយប្រកបដោយស្មារតីស្ថាបនា ដើម្បីបញ្ចៀសការកើតមានករណីបាតុកម្ម កូដកម្មឈានដល់ការបិទផ្លូវ ដែលអាចប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាពសង្គម និងបរិយាកាសវិនិយោគ។
ជាចុងបញ្ចប់ ថ្នាក់ដឹកនាំសហព័ន្ធសហជីពបានបង្ហាញការប្តេជ្ញាចិត្តបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត និងនិយោជក។ ទន្ទឹមនឹងនេះ តំណាងសហព័ន្ធសហជីពក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់លើសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត ព្រមទាំងបានសម្តែងនូវការគាំទ្រ និងជំនឿជឿជាក់ចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍវិស័យការងារ បង្កើនការវិនិយោគ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕
#MLVT #HENGSour