洪森视察实居省 强调打击网络诈骗及提升基层行政效率

洪森视察实居省 强调打击网络诈骗及提升基层行政效率
分类政务
事件时间2026-05-02
地点实居省
来源CN123
发布时间2026/05/02 14:07

详情描述

2026年5月2日,柬埔寨代国家元首洪森前往实居省,与当地省、市、区、乡、分区议会成员及各部门负责人共996人举行座谈。此次活动旨在加强参议院与选民之间的联系,提升基层行政效率,并强化公共服务质量。 实居省省长强占丹在会上汇报了该省的经济发展情况。在农业方面,实居省拥有超过12万公顷的耕地,涵盖芒果、甘蔗等工业作物及畜牧业,年产值超过3.5亿美元。工业领域持续增长,目前全省设有2个经济特区、9个工业园及1618家工厂,共吸纳就业人口超过32万人。仅2026年前四个月,该省便新增了35个投资项目。根据2024年数据,实居省经济总量达26.05亿美元,人均GDP为2702美元。 洪森在座谈中对基层官员的工作表示认可,并对未来工作提出明确要求。他强调,基层官员需进一步提升公共服务效率,确保服务及时、高效,避免因工作疏忽引发民众不满。同时,他要求各级官员必须高度重视社会治安与秩序,严格落实“乡村安全”政策,重点打击包括网络诈骗在内的各类犯罪活动,确保社会稳定。
📋 简要摘要 ▸
洪森于5月2日视察实居省,与当地近千名官员座谈。实居省省长强占丹汇报称,该省农业年产值超3.5亿美元,工业领域持续增长,2026年前四个月新增35个投资项目。洪森要求基层官员提升公共服务质量,并重点打击网络诈骗及各类犯罪,确保社会治安与“乡村安全”政策落实。
📋 完整原文 ▸
នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺ សរុបចំនួន៩៩៦នាក់។ ពិធីចុះជួបសំណេះសំណាលនេះ ជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព ម្យ៉ាងវិញទៀតក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រើនរំលឹកដល់មន្ត្រីនៅមូលដ្ឋានបង្កើនការយកចិត្តទុកដាក់លើភារកិច្ចជាដែនសមត្ថកិច្ចរបស់ខ្លួន ទន្ទឹមនឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ។ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទ​សោ​ភ័​ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា រដ្ឋបាលខេត្ត បាន​យក​ចិត្ត​ទុកដាក់ក្នុងការបង្កើន និងជំរុញសក្តានុពលវិស័យកសិកម្ម តាមរយៈពង្រាយ​មន្ត្រី​កសិ​កម្ម​​តាមឃុំ-សង្កាត់ ដើម្បីជួយការងារបណ្តុះបណ្តាល និងណែនាំបច្ចេកទេសដល់​ប្រជា​កសិករ ដែលមានផ្ទៃដីបង្កបង្កើនផលសរុប ១២១.១៧៣ហិកតា ទិន្នផល ៤០៧.៣៣០​តោន ដំណាំឧស្សាកម្ម ដូចជាស្វាយកែវរមៀត ប្រមាណជាង ៦៤.០៣៧ហិកតា ទិន្ន​ផល ៤០៤.៨៧៩តោន អំពៅប្រមាណជាង ៥២.០០០ហិកតា ទិន្នផលសរុប ២.៦០០.០០០តោន ផលិតស្ករអំពៅ បានប្រមាណ ៣៤០.០០០តោន/ឆ្នាំ និងដំណាំរួមផ្សំរាប់​សែន​ហិកតា ព្រមទាំងមានកសិដ្ឋានចិញ្ចឹមសត្វ ៤៦២កន្លែង មានប្រមាណជាង ១៤.៥៦៨.០១៥ក្បាល រួមមាន ជ្រូក មាន់ (ពងមាន់នាំចេញប្រមាណជាង ៦៣.៤៥៧.២០០គ្រាប់/ឆ្នាំ) ដែលគិតជាទឹកប្រាក់សរុបលើសពី ៣៥០.០០០.០០០ដុល្លារ/ឆ្នាំ។ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានឱ្យដឹងថា វិស័យឧស្សាហកម្ម ក៏មានការកើនឡើងឥត​ឈប់​ឈរ ក្នុងនោះកាលពីឆ្នាំ២០២៥​កន្លងទៅ ដោយទទួលបានគម្រោង វិនិយោគក្រោម ៥​លានដុល្លារ ចំនួន ១២៦គម្រោង និងនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចំនួន ១៣០​គម្រោង​។ ដោយឡែកគិតត្រឹមខែមេសា ឆ្នាំ២០២៦នេះ ខេត្តកំពង់ស្ពឺ ក៏ទទួលបានគម្រោង​វិនិ​យោគ​ក្រោម ៥លានដុល្លារ ចំនួន ៣៥គម្រោងបន្ថែមទៀត។បច្ចុប្បន្នទូទាំងខេត្តកំពង់ស្ពឺ មានតំបន់សេដ្ឋកិច្ច (SEZ) ២កន្លែង សួនឧស្សាហកម្ម ៩កន្លែង និងរោងចក្រ សហគ្រាស គ្រឹះស្ថាន សរុបមានចំនួន ១.៦១៨កន្លែង ស្រូបកម្លាំង​ពលកម្មសរុប ៣២៧.១៩៣នាក់។ ក្រៅពីវិស័យសេដ្ឋកិច្ច ក៏មានវិស័យសង្គម​កិច្ចដទៃ​ទៀត បានចូលរួមចំណែកក្នុងផ្តល់សេវាសាធារណៈ និងលើកកម្ពស់កម្រិតជីវភាព​ប្រជា​ពលរដ្ឋ ក្នុងមូលដ្ឋាន ព្រមទាំងបានបង្កើនទំហំសេដ្ឋកិច្ចខេត្ត មានចំនួន ២.៦០៥លាន​ដុល្លារ និងចំណូលសម្រាប់មនុស្សម្នាក់ៗ (GDP) មានចំនួន ២.៧០២ដុល្លារ (ទិន្នន័យឆ្នាំ២០២៤)។ ឱកាសនោះ សម្តេចតេជោហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានអញ្ជើញមកជួបជាមួយបងប្អូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ក្នុងខេត្តកំពង់ស្ពឺនេះ។ សម្តេចតេជោបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការទាំងអស់ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅពេលកន្លងមក ជាពិសេសការរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្ករចលាចលនានាក្នុងសង្គម។ សម្តេចតេជោ បានណែនាំដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានាដែលនាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ និងបន្តយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន ជាពិសេសបង្ក្រាបឱ្យបាននូវអំពើឆបោកតាមអនឡាញ(Scam Online)។ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តកំពង់ស្ពឺ ទាំងអស់ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តមួយនេះឱ្យទទួលបាននូវការការរីកចម្រើនជាបន្តបន្ទាប់ រួមគ្នាដើម្បីខេត្តកំពង់ស្ពឺ៕