劳工部部长兴索探望车祸受伤工人 承诺保障医疗权益










分类民生
事件时间2026-05-24
地点金边
来源柬埔寨劳工部
发布时间2026/05/24 19:09
详情描述
5月23日,干拉省发生一起涉及工人的交通事故,造成9人受伤。5月24日下午,柬埔寨劳工与职业培训部部长兴索前往金边,探望正在接受治疗的受伤工人。
目前,9名伤者分别在金边三家医院接受救治,其中卡尔梅特医院收治6人,德崇和平国家医院收治2人,普利亚科苏马医院收治1人。伤者目前的健康状况正在好转。
在探望过程中,兴索部长向伤者及家属表达了慰问,并向伤者发放了慰问金及食品,以缓解其生活困难。他同时要求国家社会保障基金局(NSSF)全力协调医院,确保伤者获得妥善的医疗救治。
兴索强调,国家社会保障基金局需持续跟进伤者情况,保障所有受害者依法获得工伤保障及相关赔偿权益。目前,相关部门正持续进行身份核实与后续协调工作。
📋 简要摘要 ▸
5月23日,干拉省发生一起涉及工人的交通事故,造成9人受伤。5月24日,劳工部部长兴索前往金边卡尔梅特医院及德崇和平国家医院探望伤者,并指示国家社会保障基金局(NSSF)全力协调医疗救治,确保伤者依法获得工伤保障及相关赔偿。
📋 完整原文 ▸
ឯកឧត្តម ហេង សួរ អញ្ជើញចុះសាកសួរសុខទុក្ខ និងតាមដានស្ថានភាពបងប្អូនកម្មករនិយោជិតរងគ្រោះក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន២ នៅភ្នំពេញ
(ភ្នំពេញ)៖ នារសៀលថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចុះសាកសួរសុខទុក្ខបងប្អូនកម្មករនិយោជិតចំនួន ៨នាក់ ដែលបានរងរបួសក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៣ ខែឧសភា កន្លងទៅ ហើយដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យជាតិ តេជោសន្តិភាព។
ជួបជាមួយអ្នករងរបួស និងក្រុមគ្រួសារសាច់ញាតិអ្នកជំងឺ នៅមន្ទីរពេទ្យនីមួយៗ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការសោកស្តាយចំពោះហេតុការណ៍គ្រោះថ្នាក់នេះ ព្រមទាំងបានសួរសុខទុក្ខពីស្ថានភាពសុខភាព ខណៈដែលក្រុមគ្រូពេទ្យបាននិងកំពុងពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ខ្ពស់។ ជាមួយនឹងការនាំយកអាហារ និងថវិកាមួយចំនួនឧបត្ថម្ភចំពោះអ្នករងរបួសទាំងអស់សម្រាប់ដោះស្រាយការលំបាកខ្វះខាត ឯកឧត្តមរដ្ឋមន្ត្រី ជូនពរដល់បងប្អូនកម្មករនិយោជិតទាំងអស់សូមឱ្យឆាប់បានជាសះស្បើយ។
ទន្ទឹមនឹងនេះ ឯកឧត្តម ហេង សួរ បានណែនាំឱ្យបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បន្តយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការសម្របសម្រួលជាមួយមន្ទីរពេទ្យ និងដោះស្រាយរាល់ទុក្ខលំបាក ដើម្បីធានាថាជនរងគ្រោះទាំងអស់ទទួលបានការគាំពារ និងអត្ថប្រយោជន៍នានាស្របតាមច្បាប់ជាធរមាន។
សូមបញ្ជាក់ថា ជនរងគ្រោះសរុបចំនួន ៩នាក់ កំពុងទទួលការសម្រាកព្យាបាលយ៉ាងយកចិត្តទុកដាក់ ក្នុងនោះនៅមន្ទីរពេទ្យកាល់ម៉ែតចំនួន ៦នាក់, មន្ទីរពេទ្យជាតិ តេជោសន្តិភាពចំនួន ២នាក់ និងមន្ទីរពេទ្យព្រះកុសុមៈម្នាក់ ខណៈក្រុមការងារ ប.ស.ស. កំពុងបន្តសម្របសម្រួល និងផ្ទៀងផ្ទាត់អត្តសញ្ញាណ។
បច្ចុប្បន្នស្ថានភាពសុខភាពរបស់អ្នករងរបួសនៅតាមមន្ទីរពេទ្យទាំង៣ នៅរាជធានីភ្នំពេញ កាន់តែប្រសើរហើយ៕
#MLVT #HENGSour