公务员管理与行政改革宣讲会在磅通省举行

分类政策
事件时间2026-08-21
地点磅通省
来源公共职能信息
发布时间2026/08/24 16:04
详情描述
2026年8月21日下午,柬埔寨公务员部与磅通省政府及省公务员局联合在磅通省政府办公厅举办行政管理与改革宣讲会。公务员部国务秘书索萨米迪(Sor Samedy)、磅通省议会成员切西沃塔(Cheat Sivutha)及磅通省副省长李韦(Ly Vet)共同主持会议。
此次宣讲会旨在向磅通省各级公务员普及相关法律法规及行政管理机制,重点推广行政改革三项关键措施,以落实政府“五角战略”第一阶段目标。会议期间,公务员部领导详细解读了相关法律文件,并设置讨论环节,针对各部门及地方行政单位在公务员管理过程中遇到的实际问题与挑战进行解答,旨在统一管理标准,减少执行过程中的模糊地带。
参会人员通过交流讨论,明确了将理论知识转化为实际行动的必要性,并承诺将相关改革机制传达至各所属单位。此次宣讲旨在通过提升基层公务员的专业能力与责任感,优化机构工作效率,增强行政透明度与廉洁度,从而提升公共服务质量,以满足民众对高效行政的需求。
📋 简要摘要 ▸
公务员部在磅通省举办行政管理与改革宣讲会,重点推广行政改革三项关键措施,旨在提升基层公共服务效率、透明度及廉洁度,以满足民众对高效行政的需求。
📋 完整原文 ▸
ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ អញ្ជើញជាអធិបតី និងធ្វើបទបង្ហាញក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងមន្ត្រី និងការកែទម្រង់រដ្ឋបាលសាធារណៈ នៅខេត្តកំពង់ធំ
កំពង់ធំ៖ កាលពីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ មន្ទីរមុខងារសាធារណៈខេត្តកំពង់ធំ និងរដ្ឋបាលខេត្ត ដោយសហការជាមួយក្រសួងមុខងារសាធារណៈ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការគ្រប់គ្រងមន្ត្រី និងការអនុវត្តវិធានការគន្លឹះទាំង៣ នៃកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ។ សិក្ខាសាលានេះប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ធំ ក្រោមសហធិបតីភាព ឯកឧត្តម ស សាម៉ីឌី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ឯកឧត្តម ជាតិ ស៊ីវុត្ថា សមាជិកក្រុមប្រឹក្សាខេត្ត និងលោក លី វេត អភិបាលរងខេត្តកំពង់ធំ។
សិក្ខាសាលារៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព ការទទួលខុសត្រូវ និងការយល់ដឹងឱ្យកាន់តែស៊ីជម្រៅដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពង់ធំ អំពីច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងយន្តការថ្មីៗ សំដៅជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈឱ្យសម្រេចបានលទ្ធផលជាក់ស្តែង ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ក្នុងសិក្ខាសាលានេះ ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ បានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយទៅលើឯកសារបទដ្ឋានគតិយុត្តសំខាន់ៗ ព្រមទាំងបើកវេទិកាពិភាក្សា ដើម្បីដោះស្រាយរាល់ចម្ងល់ ភាពស្មុគស្មាញ និងបញ្ហាប្រឈមនានាដែលកើតមានឡើងក្នុងការគ្រប់គ្រងមន្ត្រីរាជការ នៅតាមមន្ទីរ-អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ យន្តការនេះ បានជួយឱ្យអ្នកចូលរួមយល់កាន់តែច្បាស់អំពីរបៀបអនុវត្តលិខិតបទដ្ឋានគតិយុត្តថ្មីៗ កាត់បន្ថយភាពស្រពិចស្រពិល និងធានាបានថាការគ្រប់គ្រងមន្ត្រីរាជការនៅមូលដ្ឋាន គឺធ្វើឡើងត្រឹមត្រូវតាមស្តង់ដាគតិយុត្តតែមួយ។
សិក្ខាសាលាបានបិទបញ្ចប់ប្រកបដោយលទ្ធផលជាផ្លែផ្កា និងសម្រេចបានជោគជ័យគួរជាទីមោទនៈ។ តាមរយៈការចូលរួមយ៉ាងសកម្ម និងការពិភាក្សាដោះដូរមតិយោបល់យ៉ាងផុសផុលពេញនៃអង្គសិក្ខាសាលា ថ្នាក់ដឹកនាំ និងសិក្ខាកាមទាំងអស់ បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបំប្លែងចំណេះដឹងទ្រឹស្តី និងយន្តការគតិយុត្តថ្មីៗទាំងនេះ ទៅជាសកម្មភាពអនុវត្តជាក់ស្តែង ព្រមទាំងត្រៀមខ្លួនចែករំលែកបន្តដល់មន្ត្រីរាជការក្រោមឱវាទក្នុងស្ថាប័ន-អង្គភាពរៀងៗខ្លួន ដើម្បីធានាបាននូវការយល់ដឹងជាធ្លុងមួយ។ លើសពីនេះ ការយល់ដឹងស៊ីជម្រៅនេះ នឹងក្លាយជាកាតាលីករដ៏មានឥទ្ធិពល ក្នុងការលើកកម្ពស់វប្បធម៌ការងារ បង្កើនប្រសិទ្ធភាពស្ថាប័ន ពង្រឹងភាពស្អាតស្អំ និងជំរុញគុណភាពនៃការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងក្តីរំពឹងទុករបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពរហ័ស តម្លាភាព ស្របតាមទិសដៅកែទម្រង់ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល៕