劳工部高层赴日慰问劳工 推动扩大赴日就业机会










分类劳务
事件时间2026-10-23
地点日本
来源柬埔寨劳工部
发布时间2026/10/24 19:33
详情描述
柬埔寨劳工与职业培训部国务秘书恒索于2026年10月20日至23日赴日本进行访问,期间前往静冈、爱知及岐阜县,走访了8家雇佣柬埔寨劳工的日本企业。
访问期间,恒索国务秘书代表柬埔寨劳工与职业培训部部长恒索,向在日工作的柬埔寨实习生及技术劳工转达慰问,并对接收柬埔寨劳工的日本企业表示感谢。恒索要求在日劳工在工作中持续提升专业技能与日语水平,严格遵守当地法律法规,并注意个人健康管理。
10月21日下午,恒索与日本静冈县森町町长太田康雄举行会谈。恒索在会谈中介绍了柬埔寨劳动力市场的潜力,强调柬埔寨劳工具有年轻、勤奋、专业且性格温和等特点。双方就加强劳工权益保障及促进两国文化交流交换了意见。恒索表示,希望森町未来能接收更多柬埔寨劳工,并邀请日方代表前往柬埔寨实地考察,进一步了解当地劳动力资源。
📋 简要摘要 ▸
劳工部国务秘书恒索于10月20日至23日赴日本静冈、爱知及岐阜县,慰问柬埔寨实习生及技术劳工,并与日企探讨扩大劳务合作。
📋 完整原文 ▸
មន្រ្តីជាន់ខ្ពស់ក្រសួងការងារ អញ្ជើញសួរសុខទុក្ខកម្មសិក្សាការី និងពលករជំនាញខ្មែរនៅក្រុមហ៊ុនជប៉ុនចំនួន ៨ទីតាំង និងជំរុញការពង្រីកបើកឱកាសការងារ
(ប្រទេសជប៉ុន)៖ ឯកឧត្ដម ហាំង តុលា រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនកម្មសិក្សាការី ពលករជំនាញខ្មែរនៅក្រុមហ៊ុនជប៉ុន ចំនួន ៨ទីតាំង នៅក្នុងខេត្តស៉ីហ្សឹអូកា, ខេត្តអាយឈិ និងខេត្តហ្គីហ្វឹ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នេះ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជួបសំណេះសំណាល និងបានថ្លែងអំណរគុណយ៉ាងជ្រាលជៅចំពោះក្រុមហ៊ុនជប៉ុន ដែលបានទទួលយកពលករខ្មែរ ព្រមទាំងបានពាំនាំនូវសេចក្តីនឹករលឹកផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់ពលករខ្មែរផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមបានណែនាំឱ្យកម្មសិក្សាការី និងពលករជំនាញខ្មែរ បន្តខិតខំបំពេញការងារ ក្រេបយកចំណេះ ជំនាញ និងភាសាជប៉ុន ព្រមទាំងគោរពច្បាប់ទម្លាប់ ជាពិសេសក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ត្រូវចេះថែរក្សាសុខភាពឱ្យបានល្អ។
ជាមួយគ្នានេះ ក្មួយៗកម្មសិក្សាការី និងពលករជំនាញ ក៏បានបង្ហាញអារម្មណ៍ត្រេកអរក្រៃលែង និងពេញចិត្ត ដែលថ្នាក់ដឹកនាំក្រសួងបានយកចិត្តទុកដាក់ និងចុះសួរសុខទុក្ខដោយផ្ទាល់នៅកន្លែងធ្វើការនាឱកាសនោះ។
ដោយឡែក នៅរសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Ota Yasuo អភិបាលស្រុកម៉ូរិ នៃខេត្តស៊ីហ្សឹអូកាផងដែរ។ នៅក្នុងជំនួបនោះ ឯកឧត្តមរដ្ឋលេខាធិការ បានរំលេចអំពីសក្តានុពលនៃកម្លាំងពលកម្មកម្ពុជា ដែលមានយុវជនវ័យក្មេងច្រើន មានជំនាញ ពោរពេញដោយភាពស្វាហាប់ ឧស្សាហ៍ព្យាយាម និងមានអត្ថចរិកស្លូតបូត។
ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាស្តីអំពីការលើកកម្ពស់ការគាំពារ ការផ្លាស់ប្តូរវប្បធម៍រវាង និងប្រជាជននៃប្រទេសទាំងពីរ និងបានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ស្រុកម៉ូរី នឹងទទួលយកកម្លាំងពលកម្មខ្មែរទៅធ្វើការបន្ថែមទៀត ក៏ដូចជាអញ្ជើញទៅធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីឈ្វេងយល់បន្ថែមអំពីកម្លាំងពលកម្មនៃប្រទេសកម្ពុជាផងដែរ៕
#MLVT #HENGSour