旅游部与农林渔业部签署协议 暹粒启动绿色旅游植树计划










分类旅游
事件时间2026-08-01
地点暹粒
来源柬埔寨旅游部
发布时间2026/08/02 11:20
详情描述
2026年8月1日,柬埔寨旅游部与农林渔业部在暹粒省举行谅解备忘录签署仪式,双方旨在通过合作推动旅游区“绿色旅游带”建设,并提升农业生产链效率。
旅游部部长胡哈、农林渔业部部长迪丁那,以及暹粒省省长布拉索潘共同出席仪式,并在暹粒东盟-韩国花园(花梨木花园)主持了珍稀树木种植活动。
此次植树活动是柬埔寨推动“绿色旅游”发展的重要组成部分,旨在落实政府将环境保护与自然资源保护同可持续旅游发展相结合的政策。
配合该项合作,旅游部正持续推进“一游客一树”倡议,鼓励国内外游客在旅游期间参与植树。该倡议旨在让游客在留下旅行记忆的同时,为当地社区及后代留下“绿色遗产”,助力柬埔寨打造绿色、清洁且智能的旅游目的地,提升旅游业的生态吸引力与可持续性。
📋 简要摘要 ▸
旅游部与农林渔业部签署谅解备忘录,共同推动“绿色旅游带”建设。双方在暹粒东盟-韩国花园(花梨木花园)举行植树仪式,通过“一游客一树”倡议,将环境保护与可持续旅游发展相结合,旨在提升柬埔寨旅游业的生态吸引力。
📋 完整原文 ▸
[English Below]
«ទេសចរម្នាក់ ដើមឈើមួយដើម»៖ ការផ្សារភ្ជាប់ការអភិរក្សបរិស្ថាន ជាមួយការអភិវឌ្ឍទេសចរណ៍បៃតងប្រកបដោយចីរភាព
ក្នុងឱកាសនៃពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងទេសចរណ៍ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពី «កិច្ចសហប្រតិបត្តិការជំរុញខ្សែក្រវាត់បៃតងនៅតំបន់ទេសចរណ៍ និងពង្រឹងប្រសិទ្ធភាពខ្សែច្រវាក់ផលិតកម្មកសិកម្ម» ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងការដាំដើមឈើប្រណិត ស្ថិតនៅបរិវេណសួនអាស៊ាន-កូរ៉េ (សួនក្រញ៉ូង) ខេត្តសៀមរាប។
សកម្មភាពដាំដើមឈើនេះជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍ «ទេសចរណ៍បៃតង (Green Tourism)» នៅព្រះរាជាណាចក្រកម្ពុជា ដែលស្របទៅតាមនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការផ្សារភ្ជាប់ការអភិរក្សបរិស្ថាន និងធនធានធម្មជាតិ ទៅនឹងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព។
ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍កំពុងបន្តជំរុញយុទ្ធនាការ «ទេសចរម្នាក់ ដើមឈើមួយដើម (One Tourist, One Tree)» ដោយលើកទឹកចិត្តយ៉ាងសកម្មដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យចូលរួមដាំដើមឈើក្នុងអំឡុងពេលទស្សនាកម្ពុជា។ គោលបំណងនៃយុទ្ធនាការនេះ គឺដើម្បីប្រែក្លាយរាល់ដំណើរកម្សាន្តរបស់ទេសចរ មិនត្រឹមតែជាការបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏ប្រពៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបន្សល់ទុកនូវ «មរតកបៃតង» សម្រាប់សហគមន៍មូលដ្ឋាន និងជំនាន់ក្រោយៗទៀត។
ការអនុវត្តយុទ្ធនាការនេះ ក៏ជាការចូលរួមចំណែកយ៉ាងធំធេងក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជា «គោលដៅទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត» ដែលផ្តល់ជូននូវបទពិសោធន៍ទេសចរណ៍ប្រកបដោយគុណភាព ភាពទាក់ទាញ ព្រមទាំងរួមចំណែកថែរក្សាបរិស្ថាន ធនធានធម្មជាតិ និងធានាបាននូវនិរន្តរភាពនៃវិស័យទេសចរណ៍ជាតិជាប្រវត្តិសាស្ត្រ។
សួនអាស៊ាន-កូរ៉េ (សួនក្រញ៉ូង), ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦
“One Tourist, One Tree”: Linking Environmental Conservation with Sustainable Green Tourism Development
On the occasion of the signing ceremony of a Memorandum of Understanding (MoU) between the Ministry of Tourism and the Ministry of Agriculture, Forestry and Fisheries on “Cooperation to Promote Green Belts in Tourism Areas and Enhance the Efficiency of Agricultural Production Chains,” H.E. HUOT Hak, Minister of Tourism, and H.E. DITH Tina, Minister of Agriculture, Forestry and Fisheries, accompanied by H.E. PRAK Sophorn, Governor of Siem Reap Provincial Administration, presided over the planting of valuable tree species at the ASEAN–Korea Garden (Rosewood Garden) in Siem Reap Province.
This tree-planting activity represents an important part of Cambodia’s efforts to promote Green Tourism, in line with the Royal Government’s policy of integrating environmental and natural resource conservation with sustainable tourism development.
At the same time, the Ministry of Tourism continues to promote the “One Tourist, One Tree” campaign, actively encouraging both domestic and international tourists to plant a tree during their visit to Cambodia. The campaign aims to transform every journey into more than just a memorable travel experience—it also enables visitors to leave behind a “Green Legacy” for local communities and future generations.
The implementation of this campaign also makes a significant contribution to transforming Cambodia into a “Green, Clean and Smart Tourism Destination,” offering high-quality and attractive tourism experiences while contributing to the protection of the environment and natural resources and ensuring the long-term sustainability of Cambodia’s tourism sector.
ASEAN–Korea Garden (Rosewood Garden), Siem Reap Province
1 August 2026
#Cambodia
#greenseasoncambodia
#ministryoftourismcambodia
#huothak