劳工部召开工作组会议筹备政府私营部门论坛









发布机构劳工部
生效日期2026-08-25
适用范围政府与私营企业
发布时间2026/08/25 21:02
政策详情
2026年8月25日,柬埔寨劳工部部长恒索与私营部门代表共同主持召开职业关系工作组会议。此次会议旨在审查职业关系领域的工作进展,汇总相关报告并收集私营部门建议,为即将举行的第20届政府-私营部门论坛做好筹备工作。
会议重点审议了职业关系与劳工领域的挑战,并针对柬埔寨商会提出的私营部门诉求进行了讨论。劳工部表示,政府将私营部门视为推动国家经济增长与创造就业的合作伙伴,目前正持续审查相关建议,以确保技术层面的问题得到有效解决。
为提升职业关系处理效率,劳工部鼓励各方利用现有机制及时解决问题,无需等待会议召开。相关渠道包括热线电话1297、Telegram工作群组、匿名意见箱及面对面沟通。
此外,劳工部将为私营部门人力资源人员提供免费培训,内容涵盖法律法规、争议调查及处理程序。此举旨在提升企业对法律程序的理解,促进企业内部和谐,从而更高效地处理相关事务。此次会议共有超过100名政府部门代表、私营部门成员及相关机构代表参加。
📋 简要摘要 ▸
劳工部部长恒索与私营部门代表召开工作组会议,审查工作进展并收集建议,为第20届政府-私营部门论坛做准备。
📋 完整原文 ▸
ក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ និងសំណូមពរនានា ដើម្បីត្រៀមរបាយការណ៍សម្រាប់វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី២០
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាសហប្រធានក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ តំណាងផ្នែករដ្ឋាភិបាល និងលោកឧកញ៉ាបណ្ឌិត ណាង សុធី សហប្រធានក្រុមការងារ "ជ" តំណាងផ្នែកឯកជន បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ “ក្រុមការងារ ជ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ កិច្ចប្រជុំនេះមានគោលបំណងពិនិត្យវឌ្ឍនភាពការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ និងបូកសរុបរបាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីត្រៀមរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី២០ នៅពេលខាងមុខ ព្រមទាំងពិនិត្យដោះស្រាយបញ្ហាប្រឈមក្នុងវិស័យទំនាក់ទំនងវិជ្ជាជីវៈ និងការងារ ក៏ដូចជាសំណូមពររបស់វិស័យឯកជនតាមសំណើរបស់សភាពាណិជ្ជកម្មកម្ពុជា។
ថ្លែងទៅកាន់អង្គប្រជុំដែលមានការអញ្ជើញចូលរួមពីសំណាក់តំណាងផ្នែករដ្ឋាភិបាល និងផ្នែកឯកជនដែលជាសមាជិក សមាជិកានៃក្រុមការងារ "ជ" ព្រមទាំងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធជាង ១០០រូប ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះវិស័យឯកជន និងលេខាធិការដ្ឋានដែលតែងតែសហការគ្នាបានយ៉ាងល្អ និងបានចូលរួមលើកកម្ពស់សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងកិច្ចសន្ទនាសង្គម ដើម្បីពិនិត្យ និងដោះស្រាយរាល់បញ្ហាប្រឈម ក៏ដូចជាការលើកកម្ពស់បរិយាកាសនៃទំនាក់ទំនងវិជ្ជាជីវៈឱ្យកាន់តែប្រសើរ។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលកើតចេញពីខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈម និងសំណូមពរនាពេលកន្លងមក។
ឯកឧត្តមមានប្រសាសន៍ថា ខណៈដែលរាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យឯកជនជាដៃគូសង្គមដ៏ល្អក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបាននិងកំពុងពិនិត្យសំណើ និងសំណូមពរ ដែលធ្វើឱ្យក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈមិនសូវមានបញ្ហាសេសសល់ច្រើននោះទេ ជាពិសេសការដោះស្រាយបញ្ហាយ៉ាងរលូនក្នុងកម្រិតបច្ចេកទេស។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យសមាជិកទាំងអស់បង្កើនការដោះស្រាយបញ្ហាភ្លាមៗជាប្រចាំបន្ថែមទៀតដោយប្រើប្រាស់យន្តការដែលមានស្រាប់តាមរយៈប្រព័ន្ធទូរស័ព្ទ Hotline លេខ ១២៩៧ ក្រុមតេឡេក្រាម ប្រអប់អនាមិក ឬជួបគ្នាផ្ទាល់បើចាំបាច់ដោយមិនត្រូវរង់ចាំរហូតដល់មានកិច្ចប្រជុំនោះទេ។ លើសពីនេះ ឯកឧត្តមក៏ជំរុញឱ្យវិស័យឯកជនបញ្ជូនមន្រ្តីផ្នែកធនធានមនុស្សមកចូលរួមការបណ្តុះបណ្តាលនៅក្រសួង ឬតាមតំបន់សេដ្ឋកិច្ចពិសេស ដោយឥតគិតថ្លៃអំពីច្បាប់ និងនីតិវិធីផ្សេងៗដែលពាក់ព័ន្ធនឹងការអង្កេត និងដោះស្រាយវិវាទ ដើម្បីបង្កើនសមត្ថភាពយល់ដឹងពីនីតិវិធីច្បាប់ និងឈ្វេងយល់ពីគ្នាកាន់តែច្រើន ហើយដោះស្រាយបញ្ហាកាន់តែមានប្រសិទ្ធភាព និងមានសុខដុមរមនានៅក្នុងសហគ្រាស។
ជាមួយនឹងការកត់សម្គាល់ពីភាពចាស់ទុំនៃវិស័យឯកជន លោកឧកញ៉ាបណ្ឌិត ណាង សុធី អនុប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ "ជ" តំណាងផ្នែកឯកជន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងថ្លែងការកោតសរសើរឯកឧត្តមរដ្ឋមន្រ្តីចំពោះភាពឈ្លាសវៃ សកម្ម និងរហ័សរហួនក្នុងការសម្របសម្រួល និងដោះស្រាយបញ្ហារបស់វិស័យឯកជន ជាពិសេសតាមរយៈការបង្កើតក្រុមការងារបច្ចេកទេសប្រកបដោយប្រសិទ្ធភាពខ្ពស់៕
#MLVT #HENGSour