柬埔寨卫生部启动2026-2030年艾滋病防治战略规划 目标实现95-95-95
文件类型政策
发布机构卫生部
生效日期2026-04-27
适用范围全国公共卫生领域
发布时间2026/04/28 08:01
政策详情
2026年4月27日,柬埔寨卫生部在金边举办研讨会,正式启动“2026-2030年艾滋病及性病防治战略规划”的咨询工作。此次会议旨在对该规划草案进行有效性验证及成本评估,确保相关防治措施在全国公共卫生领域得到有效落实。
本次规划的核心目标是实现“95-95-95”指标,即95%的感染者知晓自身状况、95%知晓状况者获得抗病毒治疗、95%接受治疗者达到病毒抑制,从而在2030年消除艾滋病对公共卫生的威胁。
研讨会重点涵盖三项内容:一是展示2026-2030年艾滋病及性病防治战略规划草案;二是明确战略优先事项、目标及干预措施,并收集各方意见以达成共识;三是实施成本评估方法,测算支持该规划执行所需的资源配置。
卫生部国务秘书兼全球基金项目主任表示,新战略规划将与柬埔寨政府及卫生部的整体政策保持一致,确保各项优先行动具备高效性、实效性及可持续性。
出席本次研讨会的包括卫生部官员、国家艾滋病、皮肤病及性病中心代表、相关政府部门、医疗机构、国际组织及社区代表等,现场参会人员共121人,另有60人通过线上方式参与。
📋 简要摘要 ▸
卫生部在金边举办研讨会,正式启动2026-2030年艾滋病及性病防治战略规划,旨在通过资源评估与策略优化,实现2030年消除艾滋病公共卫生威胁的目标。
📋 完整原文 ▸
សិក្ខាសាលាពិគ្រោះយោបល់ស្តីពី «សុពលភាព និងការប៉ាន់ប្រមាណតម្លៃ នៃផែនការយុទ្ធសាស្រ្ត សម្រាប់កម្មវិធីបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ និងកាមរោគ ក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៦-២០៣០»
——
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១១កើត ខែពិសាខ ឆ្នាំម្សាញ់ អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជានាយកគម្រោងមូលនិធិសកល នៃក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «សុពលភាព និងការប៉ាន់ប្រមាណតម្លៃ នៃផែនការយុទ្ធសាស្រ្ត សម្រាប់កម្មវិធីបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ និងកាមរោគ ក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៦-២០៣០»។
គោលបំណង នៃអង្គសិក្ខាសាលា ដើម្បីធ្វើឱ្យមានសុពលភាព និងការប្រមាណតម្លៃលើសេចក្តីព្រាងផែនការយុទ្ធសាស្រ្តសម្រាប់កម្មវិធីបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ និងកាមរោគ ក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៦ - ២០៣០។
សិក្ខាសាលាពិគ្រោះយោបល់នេះ បានរៀបចំឡើង សម្រាប់បង្ហាញពីចំណុចសំខាន់ៗ រួមមាន៖
១) បង្ហាញសេចក្តីពង្រាងផែនការយុទ្ធសាស្រ្តសម្រាប់កម្មវិធីបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ និងកាមរោគ ក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៦-២០៣០។
២) ដើម្បីធ្វើឱ្យមានសុពលភាពលើអាទិភាពយុទ្ធសាស្ត្រ គោលដៅ និងអន្តរាគមន៍សំខាន់ៗ ដែលបានស្នើឡើង និងប្រមូលមតិអ្នកពាក់ព័ន្ធ ដើម្បីពង្រឹង និងបង្កើតការឯកភាពគ្នាសម្រាប់ផែនការយុទ្ធសាស្ត្រ។
៣) ដើម្បីអនុវត្តវិធីសាស្រ្តប្រមាណតម្លៃចំពោះអន្តរាគមន៍ផែនការយុទ្ធសាស្រ្ត ប៉ាន់ប្រមាណធនធានដែលត្រូវការ សម្រាប់គាំទ្រការអនុវត្តផែនការ។
លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងថា ផែនការយុទ្ធសាស្ត្រថ្មីនេះ ឆ្លើយតបនឹងគោលដៅជាតិ ក៏ដូចជាគោលដៅសកល ក្នុងការសម្រេចទិសដៅ ៩៥ ៩៥ ៩៥ និងបញ្ចប់ការគម្រាមកំហែងនៃជំងឺអេដស៍ចំពោះសុខភាពសាធារណៈ នៅឆ្នាំ២០៣០ ហើយធានាថាសកម្មភាពអាទិភាពទាំងនេះ អាចយកទៅអនុវត្តន៍បាន ប្រកបដោយប្រសិទ្ធភាព សក្តិសិទ្ធភាព និងនិរន្តរភាព និងផែនការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមវេជ្ជ. ទា ផលា អនុប្រធានអាជ្ញាធរជារិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមវេជ្ជ. ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល លោកឱសថការី ហ៊ុន ហួង អគ្គនាយករង បច្ចេកទេសសុខាភិបាល លោកសាស្រ្តាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ព្រមទាំងតំណាងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសុខាភិបាល MoH-LIT ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាកបាទក្រហមកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ ប្រធានកម្មវិធីអេដស៍និងកាមរោគរាជធានី ខេត្ត ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល តំណាងសហគមន៍ ព្រមទាំងមន្ត្រីនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ សរុបចំនួន ១២១រូប និងចូលរួមតាមប្រព័ន្ធអនឡាញ (Zoom Meeting) ចំនួន ៦០រូប។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)