柬埔寨与土耳其举行第四次双边磋商
| 分类 | 外交 |
|---|---|
| 事件时间 | 2026年3月30日 |
| 事件地点 | 柬埔寨 |
| 发布时间 | 2026-04-01 18:59 |
新闻摘要
柬外交部国务秘书与土耳其外交部亚太司司长举行会谈,讨论地区及国际问题,并举行第四次双边磋商。
📄 完整原文 ▶ 查看原文 →
នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលអាហារថ្ងៃត្រង់ការងារជូន ឯកឧត្តម Korkut GÜNGEN អគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក នៃក្រសួងការបរទេសនៃសាធារណរដ្ឋតួកគីយ៉េ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងកម្ពុជា និងតួកគីយ៉េ។ ក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រាបជូនភាគីតួកគីយ៉េអំពីការវិវត្តចុងក្រោយនៃបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ និងបានថ្លែងអំណរគុណដល់តួកគីយ៉េ ដែលបានផ្តល់ជំនួយមនុស្សធម៌ ជួយដល់ប្រជាជនភៀសសឹកកម្ពុជានៅតាមព្រំដែន។ នៅថ្ងៃដដែលនោះ ឯកឧត្តម ឈូក ប៊ុណ្ណា អគ្គនាយកនៃអគ្គនាយកដ្ឋានអឺរ៉ុប អាម៉េរិក និងអាហ្វ្រិក-មជ្ឈិមបូព៌ា នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម Korkut GÜNGEN អគ្គនាយក បានធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់ទ្វេភាគី លើកទី៤ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃសាធារណរដ្ឋតួកគីយ៉េ។ ក្នុងអំឡុងពេលកិច្ចពិគ្រោះយោបល់ ភាគីទាំងពីរបានសម្តែងការស្វាគមន៍ចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងតួកគីយ៉េ អស់រយៈពេលប្រាំមួយទសវត្សរ៍កន្លងមកនេះ ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-តួកគីយ៉េ ឱ្យឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត។ ភាគីកម្ពុជាក៏បានសម្តែងនូវអំណរគុណ ដ៏ជ្រាលជ្រៅចំពោះការចាប់ផ្តើមបើកដំណើរការជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ពីទីក្រុងអ៊ីស្តង់ប៊ុល មកកាន់រាជធានីភ្នំពេញ កាលពីដើមខែធ្នូ ឆ្នាំ២០២៥ កន្លងមកនេះ។ On 30 March 2026, His Excellency MEAS Kim Heng, Secretary of State of the Ministry of Foreign Affairs and International Cooperation, hosted a working lunch in honour of His Excellency Korkut GÜNGEN, Director-General of Asia-Pacific of the Ministry of Foreign Affairs of the Republic of Türkiye, during his visit to Cambodia to attend the Bilateral Consultations between Cambodia and Türkiye. During the working lunch, both sides exchanged views on regional and international issues of mutual concern. His Excellency the Secretary of State also briefed the Türkiye side on the latest developments regarding the Cambodia–Thailand border situation and expressed sincere appreciation for Türkiye’s humanitarian assistance in support of displaced families along the border. On the same day, His Excellency CHHOUK Bunna, Director-General of the General Department of Europe, America, and Africa–Middle East of the Ministry of Foreign Affairs and International Cooperation, and His Excellency the Director-General, co-chaired the 4th Round of Bilateral Consultations between the Ministry of Foreign Affairs and International Cooperation of the Kingdom of Cambodia and the Ministry of Foreign Affairs of the Republic of Türkiye. During the consultation, both sides welcomed the significant progress in cooperation and the enduring friendship between Cambodia and Türkiye over the past six decades, and reaffirmed their commitment to further elevating Cambodia and Türkiye relations to new heights. The Cambodia side also expressed high appreciation for Türkiye’s launch of direct flights by Turkish Airlines from Istanbul to Phnom Penh in early December 2025.