卫生部推动医院营养标准化 旨在缩短住院周期降低成本
分类医疗
事件时间2026-07-03 08:00
地点金边
来源柬埔寨卫生部
发布时间2026/07/03 13:52
详情描述
2026年7月3日,柬埔寨卫生部在金边举行研讨会,旨在制定医院患者营养标准指南。卫生部部长秦拉主持会议,卫生部领导、雅培公司代表及医疗界人士共200人出席。
此次会议重点讨论了医院营养标准化对提升医疗服务质量与安全的作用。秦拉指出,营养摄入不当(包括过量、不足或饮食结构不合理)会影响治疗效果。通过建立规范的医院营养标准,确保患者在住院期间获得科学的膳食,有助于减少院内感染、降低患者再次入院率,并缩短住院周期,从而减轻患者及医疗系统的经济负担。
秦拉在会上提出五项核心要求:一是将营养供给视为治疗手段,以缩短住院时间;二是明确营养在临床治疗中的重要地位;三是建立国家级营养标准,提升治疗效率并降低成本;四是整合多学科专业力量,确保营养方案的科学性与质量;五是实现营养管理的全流程覆盖,即从患者入院至出院全程跟踪。
会议明确了后续工作方向,包括推行标准作业程序(SOP),要求对所有入院患者进行营养风险评估,并使用国际认可的评估工具。同时,卫生部将强化由医生、护士及营养专家组成的多学科团队,以落实各项营养管理措施。
📋 简要摘要 ▸
卫生部部长秦拉主持研讨会,强调医院营养标准化对提升治疗效果的重要性。通过规范患者膳食,旨在减少院内感染、缩短住院时间并降低患者及医疗系统的经济负担。
📋 完整原文 ▸
រដ្ឋមន្រ្តីសុខាភិបាល៖ «ការលើកកម្ពស់អាហារូបត្ថម្ភអ្នកជំងឺ ក្នុងស្តង់ដាមន្ទីរពេទ្យ គឺជាការធានាឱ្យអ្នកជំងឺគ្រប់រូបទទួលបានអាហាររូបត្ថម្ភ ដែលជាផ្នែកមួយនាំឱ្យការព្យាបាលកាន់តែមានប្រសិទ្ធភាពខ្ពស់។»__
___
__
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការអភិវឌ្ឍគោលការណ៍ណែនាំស្តង់ដាសម្រាប់អាហារូបត្ថម្ភអ្នកជំងឺក្នុងមន្ទីរពេទ្យ។
នេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការលើកកម្ពស់គុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសុវត្ថិភាពនៃសេវាថែទាំសុខភាពនៅកម្ពុជា។ អាហារូបត្ថម្ភនៅក្នុងមន្ទីរពេទ្យ ត្រូវបានបន្តយកចិត្តទុកដាក់ខ្ពស់ ដើម្បីកាត់បន្ថយការវិវត្តទៅជាផលវិបាកផ្សេងៗ ដូចជាការឆ្លងមេរោគក្នុងមន្ទីរពេទ្យ រយៈពេលសម្រាកព្យាបាលយូរ អត្រាចូលសម្រាកព្យាបាលសារជាថ្មី និងការបង្កើនបន្ទុកចំណាយលើការព្យាបាលទាំងអ្នកជំងឺ និងប្រព័ន្ធសុខាភិបាលទាំងមូល។ ដូចនេះ អាហារូបត្ថម្ភអ្នកជំងឺក្នុងមន្ទីរពេទ្យ ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ គឺជាជំហានដ៏ចាំបាច់មួយ ដែលធានាបានការកាត់បន្ថយ ការសម្រាកព្យាបាលយូរ អត្រាចូលសម្រាកព្យាបាលសារជាថ្មី និងការបង្កើនបន្ទុកចំណាយលើការព្យាបាលទាំងអ្នកជំងឺ និងប្រព័ន្ធសុខាភិបាលទាំងមូល ដើម្បីធ្វើស្តង់ដាសម្រាប់ថែទាំអាហារូបត្ថម្ភដល់អ្នកជំងឺឱ្យកាន់តែមានប្រសិទ្ធភាព។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចថា «អាហារូបត្ថម្ភមានសារៈសំខាន់ ហើយការកង្វះអាហាររូបត្ថម្ភរាប់បញ្ចូលទាំង លើស ខ្វះ របបអាហារមិនត្រឹមត្រូវ និងខុសកាលវេលា ដែលរាប់បញ្ចូលថាជាកង្វះអាហារូបត្ថម្ភ។ ដូចនេះ ការលើកកម្ពស់អាហារូបត្ថម្ភអ្នកជំងឺ ក្នុងស្តង់ដាមន្ទីរពេទ្យ គឺជាការធានាឱ្យអ្នកជំងឺគ្រប់រូបទទួលបានអាហាររូបត្ថម្ភ ដែលជាផ្នែកមួយនាំឱ្យការព្យាបាលមានប្រសិទ្ធភាពខ្ពស់ ដែលជាជំហានដ៏សំខាន់នាំឱ្យមានកាត់បន្ថយបញ្ហាសុខភាពប្រជាពលរដ្ឋ»។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ៖ ១) ការផ្តល់អាហាររូបត្ថម្ភ គឺជាការព្យាបាល ដែលនាំឱ្យមានការកាត់បន្ថយការសម្រាកពេទ្យ និងជួយសង្រ្គោះ។ ២) អាហាររូបត្ថម្ភ ដើរតួនាទីសំខាន់ នៃការព្យាបាល ៣) គាំទ្រក្នុងការរៀបចំឱ្យមាននិយមជាតិមួយ ដើម្បីទទួលបានអាហាររូបត្ថម្ភ ហើយកាត់បន្ថយការចំណយលើការព្យាបាល ធ្វើឱ្យបង្កើនប្រសិទ្ធភាពនៃការព្យាបាល ៤) អាហារូបត្ថម្ភ ត្រូវឱ្យមានចូលរួមគ្រប់ជំនាញ និងអ្នកពាក់ព័ន្ធ ទើបទទួលបានអាហារមួយត្រឹមត្រូវ និងមានគុណភាព។ ៥) អាហារូបត្ថម្ភ ត្រូវចាប់ផ្តើមពីចូលរហូតដល់ចេញពីមន្ទីរពេទ្យ។ ដូចនេះ «អាហារូបត្ថម្ភ គឺជាកិច្ចការមួយដែលផ្តោតសំខាន់ពីស្នូលអ្នកជំងឺ ដែលត្រូវមានសិទ្ធទទួលបានអាហារមួយដែលត្រឹមត្រូវ។ អាហារូបត្ថម្ភ គឺជាខិតខំ គូរគិតបន្ថែមនិងជាថ្មី កែទម្រង់ថ្មី ដើម្បីលើកកម្ពស់គុណភាពឱ្យបានត្រឹមត្រូវ។ អាហារូបត្ថម្ភត្រឹមត្រូវ គឺជាការផ្តល់នូវកម្លាំង ផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺ និងក្តីសង្ឃឹមដល់មន្រ្តីសុខាភិបាលផង ដើម្បីសង្គមដែលមានសុខភាពល្អ។»។
មុននឹងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍គន្លឹះ ដល់ក្រុមការងាររៀបចំផែនទីបង្ហាញផ្លូវនេះ ជាទុនសម្រាប់ធ្វើការពិភាក្សា ដូចខាងក្រោម៖
១) ការដាក់ឱ្យប្រើប្រាស់នីតិវិធីស្ដង់ដា (SOP) សម្រាប់ការពិនិត្យ និងវាយតម្លៃអាហារូបត្ថម្ភ ដោយកំណត់ឱ្យមានការពិនិត្យហានិភ័យនៃកង្វះអាហារូបត្ថម្ភ លើអ្នកជំងឺទាំងអស់ភ្លាមៗនៅពេលចូលសម្រាកពេទ្យ ដោយប្រើឧបករណ៍ពិនិត្យដែលទទួលស្គាល់ជាអន្តរជាតិ។
២) ការពង្រឹងក្រុមការងារពហុជំនាញ ដោយបង្កើតក្រុមការងារដែលរួមមាន៖ គ្រូពេទ្យជំនាញ គិលានុបដ្ឋាក ឯកទេសអាហារូបត្ថម្ភ និងអ្នកបច្ចេកទេសចំណីអាហារ ក្នុងការវាយតម្លៃ និងរៀបចំផ្តល់អាហារតាមតម្រូវការជាក់ស្តែងរបស់អ្នកជំងឺ។
៣) ការធ្វើទំនើបកម្មសេវាផ្ដល់អាហារក្នុងមន្ទីរពេទ្យ ដោយត្រូវកែលម្អគុណភាព និងអនាម័យនៃសេវាអាហារ ដោយធានាថាអាហារដែលផ្តល់ជូនមានតម្លៃ ថាមពល និងសារធាតុចិញ្ចឹមគ្រប់គ្រាន់តាមស្ថានភាពជំងឺ។
៤) ការអប់រំ និងការពង្រឹងសមត្ថភាពបុគ្គលិក ត្រូវរៀបចំកម្មវិធីបណ្តុះបណ្តាលជាបន្តបន្ទាប់ស្តីពី អាហារូបត្ថម្ភព្យាបាល សម្រាប់គ្រូពេទ្យ និងគិលានុបដ្ឋាក ដើម្បីឱ្យមានការយល់ដឹងស៊ីជម្រៅអំពីផលវិបាកនៃកង្វះអាហារូបត្ថម្ភ និងវិធីសាស្ត្រដោះស្រាយ។
៥) ការប្រើប្រាស់បច្ចេកវិទ្យា និងការគ្រប់គ្រងទិន្នន័យ ត្រូវដាក់បញ្ចូលការវាយតម្លៃអាហារូបត្ថម្ភទៅក្នុងប្រព័ន្ធព័ត៌មានវិទ្យាមន្ទីរពេទ្យ (HIS) ដើម្បីឱ្យគ្រូពេទ្យអាចតាមដានទិន្នន័យអ្នកជំងឺបានគ្រប់ពេលវេលា។
សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លឹម តារារិទ្ធ ទីប្រឹក្សាសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជា US-ASEAN Business Council លោកវេជ្ជបណ្ឌិត Jose Rodolfo V. Dimaano Jr. ប្រធានផ្នែកវេជ្ជសាស្រ្តប្រចាំអាស៊ីប៉ាស៊ីហ្វីកក្រុមហ៊ុន Abbott រួមជាមួយ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ គ្រូ និស្សិត សរុបចំនួន ២០០នាក់។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter](https://x.com/MohCambodia))
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)