柬埔寨卫生部要求加强口岸防疫及基层医院急救能力

分类医疗
事件时间2026-05-25 15:00
地点金边
来源柬埔寨国家电视台
发布时间2026/05/26 11:30
详情描述
2026年5月25日下午,柬埔寨卫生部在金边召开月度领导层会议,由卫生部长秦拉主持,各级卫生部门负责人及相关单位通过现场或视频方式参会。
会议重点讨论了公共卫生安全与医疗服务质量提升。针对当前部分国家出现的传染病疫情,卫生部长要求相关部门密切监测全球疫情动态,确保能够及时响应。同时,各口岸管理部门需在陆路、水路及航空口岸严格执行卫生防疫措施,以应对潜在的全球疫情风险。
在医疗服务方面,卫生部要求各省市卫生局重点加强基层医院的建设。具体措施包括提升各区县转诊医院的急救能力,完善医疗设备配置,并加强医护人员的技术培训。此外,卫生部强调需优化医疗转诊系统,确保医疗服务能够更高效、安全地覆盖基层民众。
会议要求各级医院管理层需定期进行实地检查,以确保上述各项改进措施得到落实,保障医疗服务的质量与安全。
📋 简要摘要 ▸
卫生部长在月度会议上指示,需密切监测国际传染病疫情,严格执行口岸防疫措施,并要求各省市卫生局提升基层医院的急救设备与技术水平,确保医疗服务质量与安全。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: រដ្ឋមន្រ្តីសុខាភិបាល៖ «ត្រូវមានស្មារតីបុរេសកម្ម នវានុវត្តន៍ ដោយរក្សានិរន្តរភាពការងារចាស់ និងបង្កើនថ្មី ផ្ដោតលើការងារអាទិភាព»
រាជធានីភ្នំពេញ៖ ថ្លែងបន្តទៀតនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីជំនាញ ត្រូវបន្តតាមដាន និងយកចិត្តទុកដាក់ខ្ពស់ពីជំងឺឆ្លង ដែលជាបញ្ហាសុខភាពសាធារណៈ ដែលកំពុងមានការចម្លងនៅបណ្តាប្រទេសមួយចំនួន។ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំបន្ថែម ដោយត្រូវបង្កើនការតាមដានសភាពការណ៍ ក្នុងការត្រៀមលក្ខណៈ ឆ្លើយតបឱ្យបានទាន់ពេលវេលា និងអនុវត្តវិធានការសុខាភិបាល នៅតាមច្រកចេញចូលទាំងផ្លូវគោក ទឹក និងផ្លូវអាកាស ស្របតាមស្ថានភាពពិភពលោក។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត ត្រូវខិតខំយកចិត្តទុកដាក់ ពិនិត្យវឌ្ឍនភាពការកែលម្អមន្ទីរពេទ្យបង្អែកស្រុក ដើម្បីពង្រឹងសមត្ថភាពបន្ថែមផ្នែកសង្រ្គោះបន្ទាន់ ការបំពាក់សម្ភារបរិក្ខារវេជ្ជសាស្រ្ត និងការបណ្តុះបណ្តាលបច្ចេកទេស ព្រមទាំងប្រព័ន្ធបញ្ជូន ដើម្បីធានាការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព សុវត្ថិភាព ហើយនៅកៀកជិតប្រជាពលរដ្ឋ។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងពេល ដែលឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ ប្រចាំខែឧសភា នៅទីស្ដីការក្រសួងសុខាភិបាល
នារសៀលថ្ងៃចន្ទទី២៥ ខែឧសភា ឆ្នាំ២០២៦
ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងអង្គភាពថ្នាក់កណ្តាល មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។
ឯកឧត្តមសាស្រ្តាចារ្យ ក៏បានគូសរំលឹកដល់ថ្នាក់ដឹកនាំគ្រប់មន្ទីរពេទ្យទាំងអស់ ត្រូវមានការចុះឱ្យបានជាប់ជាប្រចាំ ក្នុងកា