劳工部重申打击童工 举报热线1297及1286正式启用










分类政策
事件时间2026-06-24
地点金边
来源柬埔寨劳工部
发布时间2026/06/24 21:11
详情描述
2026年6月24日,柬埔寨劳工与职业培训部在金边举行纪念活动,庆祝第77届国际儿童节、柬埔寨儿童节以及第25届世界反对童工日。此次活动由劳工部国务秘书兼国家反对童工委员会副主席苏拉塔薇主持,约300名相关政府部门代表、国际劳工组织代表、工会成员及师生代表出席。
活动旨在提升公众对童工问题的认知,推动社会各界参与预防和打击童工现象,并展示政府在消除严重童工形式方面的进展。会议重申了政府执行“对童工和强迫劳动零容忍”政策的决心,强调将通过加强法律执行、完善协调机制及提升职业技能,致力于将童工率降至最低水平。
为进一步强化监管,劳工部正式启用举报热线1297及1286。公众可通过上述热线或匿名举报渠道,反馈违规用工行为,以协助政府预防和打击童工及强迫劳动,确保劳动环境合规,保障儿童的合法权益与安全。
📋 简要摘要 ▸
劳工部于6月24日举办纪念活动,强调打击童工及保护儿童权益。活动重申了政府消除严重童工形式的决心,并呼吁公众通过热线1297或1286举报违规用工行为,以确保劳动环境合规。
📋 完整原文 ▸
ពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងការងារនិងបណ្ដុះណ្ដាលវិជ្ជាជីវៈបានរៀបចំពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា ក្រោមប្រធានបទ «សន្តិភាពជាមូលដ្ឋានគ្រឹះនៃការគោរព និងកិច្ចគាំពារសិទ្ធិកុមារ» និងខួបលើកទី២៥ ទិវាប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ «ប្តេជ្ញាលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីកសាងភាពធន់ និងការងារសមរម្យ» នៅទីស្ដីការក្រសួងការងារនិង បណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ សួស រដ្ឋាវី រដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាអនុប្រធាន សមាជិក សមាជិកានៃគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.) និងគណៈកម្មការប្រឆាំងពលកម្មកុមាររាជធានី ខេត្តទាំង២៥, តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ, តំណាងរដ្ឋបាលរាជធានី-ខេត្ត ស្រុក ឃុំ, ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្ត,
តំណាងអង្គការអន្តរជាតិខាងការងារ (ILO), សហព័ន្ធនិយោជកនិងសមាគមពាណិជ្ជកម្មកម្ពុជា, សហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា អង្គការជាតិ និងអន្តរជាតិ, លោកគ្រូ អ្នកគ្រូ និងកុមារា កុមារី សរុបប្រមាណ ៣០០នាក់។
ពិធីនេះរៀបចំក្នុងគោលបំណង (១) ជំរុញចលនាសង្គមប្រឆាំងនឹងពលកម្មកុមារ ដើម្បីបំផុសការចូលរួមក្នុងការបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ តាមរយៈការលើកកម្ពស់ការយល់ដឹងដល់សាធារណជនឱ្យកាន់តែយល់ច្បាស់ពីបញ្ហាពលកម្មកុមារ (២) ជំរុញកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និង (៣) បង្ហាញអំពីវឌ្ឍនភាព និងសមិទ្ធផលដែលសម្រេចបានរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយពលកម្មកុមារ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ។
ទិវាដ៏មានសារៈសំខាន់នេះគឺជាការរំឭកអំពីការគោរព និងអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កុមារ ព្រមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការ ទប់ស្កាត់ និងឆ្លើយតបចំពោះពលកម្មកុមារ អំពើហិង្សាលើកុមារ និងហានិភ័យនានាតាមប្រព័ន្ធអនឡាញ ដើម្បីធានាបាននូវសុវត្ថិភាព សុខុមាលភាព និងការអភិវឌ្ឍពេញលេញរបស់កុមារ។
ក្នុងន័យនេះ រាជរដ្ឋាភិបាល បន្តបង្ហាញការប្តេជ្ញាចិត្តកម្រិតខ្ពស់ ក្នុងកិច្ចសហការជាមួយអង្គការអន្តរជាតិនានា និងភាគីពាក់ព័ន្ធ តាមរយៈការពង្រឹងការអនុវត្តច្បាប់ការងារ និងគោលនយោបាយ «មិនអត់ឱនចំពោះពលកម្មកុមារ និងពលកម្មដោយបង្ខំ» ព្រមទាំងការលើកកម្ពស់ជំនាញ និងការងារសមរម្យសម្រាប់យុវជន និងបន្តចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងសំដៅឈានទៅលុបបំបាត់ពលកម្មកុមារ ឱ្យធ្លាក់មកកម្រិតអប្បបរមា និងឆ្ពោះទៅរកអត្រាសូន្យ ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងការគោរពសិទ្ធិកុមារជាសកល។
ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋលេខាធិការបានលើកឡើងថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងសហគមន៍នានា កម្ពុជាបានសម្រេចនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការទប់ស្កាត់ និងលុបបំបាត់ពលកម្មកុមារ តាមរយៈការពង្រឹងក្របខ័ណ្ឌច្បាប់ គោលនយោបាយ ការអនុវត្តយន្តការសម្របសម្រួលគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ការលើកកម្ពស់ការយល់ដឹង ការពង្រឹងប្រសិទ្ធភាពនៃការចុះអធិការកិច្ចការងារ ការពង្រឹងសមត្ថភាពមន្ត្រី និងភាគីពាក់ព័ន្ធ ព្រមទាំងការអនុវត្តគម្រោងកិច្ចអន្តរាគមន៍ស្នូល សំដៅទប់ស្កាត់ ការពារ និងគាំពារកុមារពីការកេងប្រវ័ញ្ចកម្លាំងពលកម្ម។ លោកជំទាវបានបញ្ជាក់បន្ថែមថា ដើម្បីឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តពង្រឹងការអនុវត្តច្បាប់ឱ្យកាន់តែម៉ឺងម៉ាត់ លើកកម្ពស់ការអប់រំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ព្រមទាំងពង្រឹងកិច្ចសហការជាមួយដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីបញ្ចប់រាល់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និងធានាឱ្យកុមារកម្ពុជាគ្រប់រូបទទួលបានការការពារ ការអប់រំ និងឱកាសអភិវឌ្ឍសក្តានុពលរបស់ខ្លួនប្រកបដោយគុណភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
ជាទីបញ្ចប់ លោកជំទាវរដ្ឋលេខាធិការក៏បានអំពាវនាវដល់សាធារណជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលមានចម្ងល់អំពីឱកាសការងារ ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ និង ករណីសង្ស័យអំពីការប្រើប្រាស់ពលកម្មកុមារ សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ (Hotline) ១២៩៧ និង ១២៨៦ ឬតាមប្រអប់បណ្តឹងអនាមិក ដើម្បីក្រសួងអាចចាត់វិធានការបានទាន់ពេលវេលា និងចៀសវាងចែករំលែកព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ ឬយកករណីនេះយកទៅប្រើប្រាស់ជាប្រយោជន៍បុគ្គល ឬក្រុមណាមួយ ឡើយ៕
#MLVT #HENGSour