卫生部在柴桢省推进基层医疗框架 提升服务质量










文件类型政策
发布机构柬埔寨卫生部
生效日期2026-07-01
适用范围柴桢省基层医疗机构
发布时间2026/07/05 09:03
政策详情
柬埔寨卫生部于2026年7月1日至7月4日期间,在柴桢省开展了基层医疗框架(PHC-BIF)推进工作。此次任务由卫生部国务秘书兼国家级PHC-BIF工作组主席带队,旨在通过实地考察与规划,提升当地基层医疗服务质量。
本次工作重点在于检查柴桢省各基层医疗机构的实际执行情况,并指导制定符合当地需求的PHC-BIF示范区行动计划。工作组实地走访了包括道(Doung)卫生中心、道公社办公室、罗马赫县(Romeas Haek)政府办公室、梅萨特克(Mesang Thngak)卫生中心、占特拉县(Chantrea)政府办公室,以及特纳通(Thna Thnong)、斯瓦伦皮尔(Svay Rumpear)、桑科(Sangkor)和斯瓦春(Svay Chrum)等地的卫生中心。
在推进过程中,卫生部官员与地方卫生部门、县级政府、世界卫生组织代表及村级卫生支持小组进行了交流,并参与了进度评估会议。相关部门明确了2028年实现示范区建设的目标,要求通过提升卫生中心服务质量,增强个人、家庭及社区的健康管理意识。
政策要求基层医疗机构加强健康教育,重点关注血压、血糖及血脂指标的监测,并持续推广“少盐、少油、少糖”的健康生活方式。此次制定的干预计划将作为柴桢省运营区(OD)的执行标准,以确保基层医疗服务能够精准对接社区需求。
📋 简要摘要 ▸
柬埔寨卫生部在柴桢省开展为期四天的基层医疗框架(PHC-BIF)推进工作,旨在通过实地考察和规划,提升基层医疗服务质量,并计划在2028年实现示范区目标。
📋 完整原文 ▸
បេសកកម្មជំរុញការអនុវត្តក្របខ័ណ្ឌ ជំរុញបង្កេីនការថែទាំសុខភាពបឋម (PHC-BIF) និងការរៀបចំផែនការអន្តរាគមន៍ថែទាំសុខភាពបឋម នៅស្រុកប្រតិបត្តិនៃខេត្តស្វាយរៀង។
——
ខេត្តស្វាយរៀង៖ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងការអនុវត្តក្របខ័ណ្ឌជំរុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជា (ក.ជ.ថ.ស.ប ឬ PHC-BIF) ថ្នាក់ជាតិ បានចុះបំពេញបេសកកម្មការងារ PHC-BIF ជាក់ស្តែងនៅតាមមូលដ្ឋានក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។
បេសកកម្មនេះ ផ្ដោតសំខាន់លើការចុះពិនិត្យស្ថានភាពអនុវត្តជាក់ស្តែង នៅតាមមូលដ្ឋាន និងជំរុញការរៀបចំផែនការសកម្មភាព PHC-BIF ឱ្យបានសមស្របជាគំរូ សម្រាប់ស្រុកប្រតិបត្តិដែលបានសម្រេចដោយរដ្ឋបាលខេត្ត ឱ្យអនុវត្តក្របខ័ណ្ឌ PHC-BIF គំរូ (Model) នៅក្នុងភូមិសាស្ត្រស្រុកប្រតិបត្តិ (OD) ស្វាយរៀង។
ក្នុងដំណើរការចុះបំពេញការងារដ៏មានសារៈសំខាន់នេះ លោកជំទាវវេជ្ជបណ្ឌិត បានជួបសំណេះសំណាល ណែនាំការងារដែលត្រូវកែលម្អ ក្រោយពីបានពិនិត្យលេីវឌ្ឍនភាពការងាររបស់ស្រុក និងឃុំ ដែលបានចុះទៅដល់ ព្រមទាំងចូលរួមសង្តេតមេីល កិច្ចប្រជុំវាយតម្លៃវឌ្ឍនភាពការងារនៅតាមទីតាំងនីមួយៗ ចូលរួមផ្តល់អនុសាសន៍ណែនាំសំខាន់ និងចាំបាច់ ព្រមទាំងផ្តល់ការណែនាំដល់អង្គសិក្ខាសាលារៀបចំផែនការអនុវត្តអន្តរាគមន៍ជំរុញបង្កើនការថែទាំសុខភាពបឋម នៃដំណើរការរៀបរៀងរួមគ្នា សម្រាប់ស្រុកប្រតិបត្តិស្វាយរៀង នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង នាឱកាសបិទសិក្ខាសាលា ដោយមានការចូលរួមពីតំណាងមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព ឯកឧត្ដមវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលខេត្ត ឯកឧត្តម ញ៉ែម សារី អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ទទួលបន្ទុកវិស័យសុខាភិបាល តំណាងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តស្វាយរៀង អភិបាលស្រុក អភិបាលរងស្រុក តំណាងអង្គការសុខភាពពិភពលោក ព្រមទាំងអាជ្ញាធរមូលដ្ឋាន គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព (HCMC) ក្រុមទ្រទ្រង់សុខភាពភូមិ (VHSG) និងតំណាងដៃគូសុខាភិបាលនានា។
លោកជំទាវរដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ជាពិសេសស្រុកប្រតិបត្តិស្វាយរៀង ដែលត្រូវបានជ្រើសរើសជាស្រុក ក្នុងការជំរុញការអនុវត្តក្របខ័ណ្ឌ PHC-BIF គំរូ ឱ្យលេចចេញជាលទ្ធផលនាឆ្នាំ២០២៨ ឱ្យស្របតាមត្រូវការនៅតាមមូលដ្ឋាន សំដៅលេីកកម្ពស់គុណភាពសេវានៅតាមមណ្ឌលសុខភាព និងជំរុញការចូលរួមពីបុគ្គល គ្រួសារ និងសហគមន៍ លេីការថែទាំសុខភាពផ្ទាល់ខ្លួន ជាពិសេសត្រូវដឹងពីតួលេខអ្នកលេីសម្ពាធឈាម ជាតិស្ករ និងជាតិខ្លាញ់ក្នុងឈាម ដែលជាប្រធានបទអប់រំសុខភាពថ្មីមួយទៀត ទន្ទឹមទៅនឹងការជំរុញ ការអនុវត្ត "តិចអំបិល តិចខ្លាញ់ តិចស្ករ"។
សូមបញ្ជាក់ផងដែរថា៖ ក្រុមបេសកកម្ម បានចុះពិនិត្យទីតាំងគោលដៅសំខាន់ៗជាច្រើន រួមមាន៖ មណ្ឌលសុខភាព ដូង សាលាឃុំ ដូង សាលាស្រុករមាសហែក មណ្ឌលសុខភាពមេសរថ្ងក សាលាស្រុកចន្ទ្រា មណ្ឌលសុខភាពថ្នាធ្នង់ ស្វាយរំពារ សង្ឃ័រ ស្វាយជ្រំ និងកិច្ចប្រជុំនៃសិក្ខាសាលារៀបចំផែនការ PHC-BIF គំរូ សម្រាប់ស្រុកប្រតិបត្តិស្វាយរៀង។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)