会计与审计监管机构宣讲财务报表提交义务
文件类型政策
发布机构会计与审计监管机构
生效日期2026-09-10
适用范围所有企业
发布时间2026/09/10 19:04
政策详情
2026年9月10日,柬埔寨会计与审计监管机构举办专题研讨会,旨在宣讲《关于违反会计与审计法处罚的政令》及《关于提交年度财务报表与独立审计报告义务的公告》。此次会议由监管机构总干事布塔林主持,共有250名公众代表参加。
本次政策宣讲的核心在于明确企业、非营利组织、会计师及审计师在会计与审计法下的法律责任。相关政令详细规定了违法行为的界定、处罚措施及罚款标准,旨在确保会计与审计工作的透明度、问责制及执行效率。同时,公告明确了所有企业必须履行提交年度财务报表及独立审计报告的义务,并规定了相关审计条件及合规要求。
监管机构强调,新政令引入了多项灵活机制,旨在协助企业与非营利组织履行合规义务,以实现《柬埔寨2025-2035年会计与审计行业发展战略》目标,即建立一个稳健、透明且可信的会计与审计体系。政府鼓励企业自觉履行会计义务,将合规操作转化为企业文化,从而避免因违规而产生的处罚。
所有企业需严格遵守相关法律法规,按规定向会计与审计监管机构提交年度财务报表及审计报告。如需获取更多政策详情或了解具体申报流程,可访问监管机构官方网站或关注其Telegram频道。
📋 简要摘要 ▸
会计与审计监管机构举办研讨会,宣讲财务报表提交义务及相关法律法规。
📋 完整原文 ▸
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែស្រាពណ៏ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ និយ័តករគណនេយ្យនិងសវនកម្ម (**ន.គ.ស.**) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ **“អនុក្រឹត្យស្ដីពីការផាកពិន័យចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីគណនេយ្យនិងសវនកម្ម និងប្រកាសស្តីពីកាតព្វកិច្ចដាក់តម្កល់របាយកាណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ និងដាក់របាយការណ៍ហិរញ្ញវត្ថុរងសវនកម្មឯករាជ្យ” **ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ **ឯកឧត្តម ប៊ូ ថារិន** អគ្គនាយក នៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយ លោក លី កុសល ប្រធាននាយកដ្ឋាន កិច្ចការគតិយុត្តិ និងអនុលោមភាព ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រី និងមានការអញ្ជើញពី សាធារណជនចំនួន ២៥០រូប។ សិក្ខាសាលានេះរៀបចំឡើងដើម្បី ផ្សព្វផ្សាយអំពី **“អនុក្រឹត្យស្ដីពីការផាកពិន័យចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីគណនេយ្យនិងសវនកម្ម និងប្រកាសស្តីពីកាតព្វកិច្ចដាក់តម្កល់របាយកាណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ និងដាក់របាយការណ៍ហិរញ្ញវត្ថុរងសវនកម្មឯករាជ្យ” **ដែលអនុក្រឹត្យនេះ កំណត់អំពីអំពើល្មើស, វិធានការ និងប្រាក់ផាកពិន័យចំពោះសហគ្រាស អង្គភាពមិនស្វែងរកប្រាក់ចំណេញ, គណនេយ្យករ និងសវនករ ក្នុងគោលដៅដើម្បីធានាឱ្យមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម ជាមួយគ្នានេះដែរ ចំពោះប្រកាសនេះ បានកំណត់នូវកាតព្វកិច្ចដាក់តម្កល់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ និងលក្ខខណ្ឌសវនកម្មឯករាជ្យលើរបារយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ព្រមទាំងកាតព្វកិច្ចពាក់ព័ន្ធនានា ក្នុងគោលបំណងពង្រឹងអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
ក្នុងឱកាសនេះផងដែរ ឯកឧត្តមអគ្គនាយក បានលើកឡើងថា អនុក្រឹត្យថ្មីនេះបានបង្កើតនូវយន្តការ និងវិធានការទន់ភ្លន់ជាច្រើនដើម្បីសម្រួលដល់ការអនុវត្តកាតព្វកិច្ចរបស់សហគ្រាសនិងអង្គភាពមិនស្វែងរកប្រាក់ចំណេញក្នុងគោលដៅលើកកម្ពស់កម្រិតអនុលោមភាព និងមានភាពអនុគ្រោះ ដើម្បីសម្រេចឱ្យបាននូវគោលដៅ **យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យគណនេយ្យនិងសវនកម្មនៅកម្ពុជា២០២៥-២០៣៥** ដែលបានដាក់ចេញ ដោយ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារនោះគឺ **“ប្រព័ន្ធគណនេយ្យនិងសវនកម្ម ដែលរឹងមាំ មានតម្លាភាព និងភាពអាចជឿទុកចិត្តបាន”។** ការអនុវត្តនូវកាតព្វកិច្ចគណនេយ្យនិងសវនកម្មដោយសុទ្ធចិត្តនឹងជួយលើកកម្ពស់អនុលោមភាព និងជៀសផុតពីទោសទណ្ឌនានា រាជរដ្ឋាភិបាលពុំមានបំណងក្នុងការពិន័យចំពោះសហគ្រាសនោះទេ។ ម្យ៉ាងទៀតការបង្វែរកាតព្វកិច្ចគណនេយ្យ ទៅជាវប្បធម៌គណនេយ្យ គឺជាឥរិយាបទដ៏ប្រពៃដើម្បីលើកកម្ពស់អនុលោមភាពគណនេយ្យ។ក្នុងនោះផងដែរ ឯកឧត្តមអគ្គនាយកក៏មានសំណូមពរទៅសិក្ខាកាមទាំងអស់ សូមមានស្មារតី ចូលរួមវគ្គបណ្តុះបណ្តាលទាំងអស់គ្នា និងចូលរួមអនុវត្តកាតព្វកិច្ចដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុមក **ន.គ.ស**. ផងដែរ។
👉ដើម្បីទទួលបានព័ត៌មានផ្លូវការពីនិយ័តករគណនេយ្យនិងសវនកម្មសូមចុចទីនេះ
[👉 Website](https://bit.ly/3zW1iEl)
👉[Telegram](https://bit.ly/3zW1PWX)
👉[Facebook](https://bit.ly/3bw6u8I)