洪玛奈










分类政策
事件时间2026-08-25
地点桔井省
来源公共职能信息
发布时间2026/08/25 18:37
详情描述
2026年8月25日,柬埔寨总理洪玛奈在桔井省出席73号国道、377号及377A号省道通车仪式时表示,行政改革与基础设施建设的核心目标,在于为民众提供更优质、便捷、高效且满意的公共服务。
洪玛奈指出,政府推行内部改革及建设大型基础设施,并非为了装点门面,而是为了将权力、职能及必要公共服务下沉至基层。通过推行分权与去中心化政策,政府致力于将经济与社会服务直接送达民众身边。此外,简化繁琐的行政程序以及推进数字化转型,均是实现服务民众这一目标的具体手段。
洪玛奈要求各部委、各机构及地方行政部门,必须将民众的满意度作为衡量工作成效与行政改革成功与否的核心标准。
📋 简要摘要 ▸
洪玛奈总理在桔井省讲话中强调,行政改革与基础设施建设的最终目标是为民众提供更优质、更满意的公共服务。
📋 完整原文 ▸
សម្តេចធិបតី បង្ហាញពីអាទិភាពនៃកំណែទម្រង់រដ្ឋបាល គឺការផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែប្រសើរ និងគាប់ចិត្ត
ខេត្តក្រចេះ៖ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧៣, ផ្លូវខេត្តលេខ៣៧៧ និង៣៧៧A ប្រវែងសរុប ៩៨,៤០៥ គីឡូម៉ែត្រ ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលេចឡើងនូវត្រីវិស័យ និងគោលបំណងចុងក្រោយនៃការខិតខំប្រឹងប្រែងធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ដោយសម្តេចបានក្រើនរំលឹកថា រាល់សកម្មភាពកែទម្រង់ផ្ទៃក្នុង និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្តធំៗ មិនមែនធ្វើឡើងដើម្បីគ្រាន់តែលម្អស្ថាប័ននោះទេ ប៉ុន្តែគឺដើម្បីសម្រេចបាននូវការយកចិត្តទុកដាក់ជាអាទិភាពចម្បង គឺការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរ ងាយស្រួល ឆាប់រហ័ស និងគាប់ចិត្តបំផុត។
សម្តេចធិបតី បានពន្យល់ថា ស្របតាមទស្សនៈវិស័យ និងយុទ្ធសាស្ត្ររបស់កម្ពុជា រាជរដ្ឋាភិបាលបាននិងកំពុងរុញច្រានអំណាច តួនាទី និងសេវាសាធារណៈចាំបាច់នានាឱ្យទៅកៀកជិតដៃប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់ តាមរយៈការបន្តជំរុញគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ។ ការតភ្ជាប់ខ្សែផ្លូវយុទ្ធសាស្ត្រដែលសម្ពោធនាពេលនេះ ក៏ជាចំណែកមួយនៃការរុញច្រានសេវាសេដ្ឋកិច្ច និងសង្គមកិច្ចទៅដល់មូលដ្ឋានផងដែរ។ ការកាត់បន្ថយរបាំងការិយាល័យធិបតេយ្យស្មុគស្មាញ និងការធ្វើបរិវត្តកម្មឌីជីថល សុទ្ធតែជាមេកានិចបម្រើឱ្យគោលដៅបម្រើរាស្ត្រ។ សម្តេចធិបតី បានសង្កត់ធ្ងន់ និងណែនាំដល់គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ត្រូវតម្កល់ភាពគាប់ចិត្តរបស់ប្រជាពលរដ្ឋ ជាម៉ែត្រវាស់វែងដ៏សំខាន់បំផុត ក្នុងការវាយតម្លៃលើសមិទ្ធផលការងារ និងភាពជោគជ័យនៃកំណែទម្រង់រដ្ឋបាលទាំងមូល។