劳工部班迭棉吉省招聘会提供3500个岗位 现场面试










发布机构劳工部
生效日期2026-07-04
适用范围班迭棉吉省求职者
发布时间2026/07/04 18:11
政策详情
柬埔寨劳工部将于2026年7月4日在班迭棉吉省帕农索县举办就业论坛。此次活动旨在为当地青年及返乡劳工提供就业机会,现场将提供3500个涵盖工厂及企业的本地就业岗位,求职者可直接在现场进行面试。
本次招聘活动是劳工部在全国范围内推广的9万个就业岗位的一部分,旨在通过将招聘会下沉至基层,帮助求职者节省求职成本与时间。劳工部强调,在本地工厂及企业就业不仅能获得薪资,还可依法享有国家社会保障基金(NSSF)提供的福利,包括工伤风险保障、医疗保健及养老金。
针对有志于提升技能的求职者,劳工部提供免费的职业技能培训(TVET)项目,涵盖建筑、机械维修、电气、空调维修、烘焙、咖啡冲调及美容美发等领域。对于已具备建筑技能但缺乏证书的人员,劳工部提供技能认证测试(RPL),通过后可获得官方技能证书。
若求职者有意前往海外工作,劳工部建议选择薪资更高且安全性更有保障的国家,如日本、韩国及新加坡。如需获取更多招聘信息或咨询职业技能培训,可拨打劳工部热线1297;有关社保福利的咨询,可拨打1286。
📋 简要摘要 ▸
劳工部于2026年7月4日在班迭棉吉省举办就业论坛,提供3500个本地就业岗位,涵盖工厂及企业。旨在为当地青年及返乡劳工提供就业机会,并推广社保及职业技能培训。
联系方式
电话129***
📋 完整原文 ▸
មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ កុំឱ្យក្លាយជាបន្ទុកគ្រួសារ និងសង្គម, ឱកាសការងារជាង ៩ម៉ឺនកន្លែងនៅទូទាំងប្រទេសកំពុងរង់ចាំបងប្អូន
(បន្ទាយមានជ័យ)៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារចំនួន ៣ ៥០០ កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្តល់ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ នៅបរិវេណសាលាស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦។
ថ្លែងក្នុងវេទិកាក្រោមប្រធានបទ«ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ដែលមានប្រជាពលរដ្ឋជាង ៦០០នាក់ចូលរួម ឯកឧត្តម សាន គីមហុង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា ឱកាសការងារទាំងជាង ៣ពាន់កន្លែងនេះ គឺស្ថិតក្នុងចំណោមឱកាសការងារជាង ៩ម៉ឺនកន្លែងនៅទូទាំងប្រទេស ដែលក្រសួងការងារក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រមូលពីក្រុមហ៊ុន រោងចក្រ សហគ្រាសធំៗ ហើយនាំយកមកផ្សព្វផ្សាយដល់មូលដ្ឋាន ដើម្បីបងប្អូនអាចចុះឈ្មោះ សម្ភាស និងទទួលបានការងារភ្លាមៗ។
ឯកឧត្តមបន្តថា ការនាំយកការងារក្នុងស្រុកដ៏សម្បូរបែបមកជូនដល់មូលដ្ឋាននេះ គឺជួយសន្សំទាំងថវិកា និងពេលវេលា ដែលបងប្អូនមិនលំបាកដើររកការងារដោយខ្លួនឯង ដូចកាលពីមុននោះឡើយ។ នៅពេលបងប្អូនមានការងារធ្វើ គឺទទួលបានចំណូល ដែលមិនក្លាយជាបន្ទុកគ្រួសារ និងសង្គមនោះទេ ហើយក៏នាំឱ្យមានការរីកចម្រើនដោយផ្ទាល់ក្នុងសហគមន៍ផងដែរ។ ការងារក្នុងស្រុកនៅតាមរោងចក្រ សហគ្រាស គឺជាជម្រើសដ៏ប្រសើរ សម្រាប់កសាងសេដ្ឋកិច្ច និងផ្តល់សុភមង្គលក្នុងគ្រួសារ។ ក្រៅពីប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ផ្សេងៗ បងប្អូនក៏ទទួលបានអត្ថប្រយោជន៍ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)ផងដែរ ដូចជា៖ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធន។ ផ្ទុយទៅវិញ ការងារចំណាកស្រុកនៅប្រទេសថៃ គឺប្រឈមនឹងហានិភ័យសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ខ្វះការគាំពារសុខភាព អំពើហិង្សា ការរើសអើង និងមិនអាចរស់នៅជួបជុំក្រុមគ្រួសារ។
ម្យ៉ាងវិញទៀត ក្នុងករណីដែលចង់ទៅធ្វើការនៅក្រៅប្រទេស ឯកឧត្តមអនុរដ្ឋលេខាធិការបានលើកទឹកចិត្តឱ្យអតីតពលករចុះឈ្មោះទៅធ្វើការនៅប្រទេសផ្សេងៗ ដែលផ្តល់ប្រាក់ខែ និងមានសុវត្ថិភាពខ្ពស់ជាងប្រទេសថៃ ដូចជានៅប្រទេសជប៉ុន កូរ៉េ និងសិង្ហបុរីជាដើម។ ទន្ទឹមនឹងនេះ បងប្អូនដែលមានជំនាញស្រាប់ផ្នែកសំណង់ ប៉ុន្តែមិនទាន់មានវិញ្ញាបនបត្របញ្ជាក់ ក្រសួងក៏បានដាក់ឱ្យអនុវត្តការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដើម្បីឱ្យបងប្អូនទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញជាផ្លូវការផងដែរ។ លើសពីនេះ ទាំងអតីតពលករ និងយុវជន ដែលរួមទាំងអ្នកមិនចេះអក្សរ ក៏អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃនូវវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស តាមរយៈកម្មវិធី TVET ១,៥លានជាមួយនឹងជម្រើសពេលសិក្សាជាច្រើន ដូចជា៖ ផ្នែកសំណង់ ជួសជុលគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី ម៉ាស៊ីនត្រជាក់ ដុតនំ ឆុងកាហ្វេ និងផ្នែកសាឡនជាដើម។ ក្រោយបញ្ចប់ការសិក្សា បងប្អូនអាចយកជំនាញទាំងនេះបង្កើតមុខរបរដោយខ្លួនឯងបានថែមទៀតផងដែរ។
ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យបងប្អូនជួយផ្សព្វផ្សាយពីឱកាសការងារ អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដ៏មានសារៈសំខាន់នេះជូនដល់សមាជិកគ្រួសារ សាច់ញាតិ និងមិត្តភក្តិបន្តទៀត ហើយបើចង់សាកសួរព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ Hotline ១២៩៧ សម្រាប់ព័ត៌មានពីឱកាសការងារ ឬរៀនជំនាញវិជ្ជាជីវៈ និងលេខ ១២៨៦ សម្រាប់ផ្នែក ប.ស.ស.៕
#MLVT #HENGSour