洪玛奈强调行政改革以民众满意度为核心





分类政策
事件时间2026-08-25
地点桔井省
来源公共职能信息
发布时间2026/08/25 18:36
详情描述
2026年8月25日,柬埔寨首相洪玛奈在桔井省出席73号国道及377号、377A号省道启用仪式时,就第七届国会任期的公共行政改革战略发表讲话。
洪玛奈指出,柬埔寨的行政改革将遵循“稳步前行,目标坚定”的原则,不会盲目照搬他国行政结构模式。政府不采取激进的结构重组方式,以避免对政治稳定及日常行政运作造成影响。改革将基于实地研究与影响评估,确保符合“五角战略”第一阶段的长期国家利益。
政府明确表示,目前没有削减或增设政府部门的计划。洪玛奈强调,当前的核心任务并非讨论部门数量的多寡,而是落实“强化而非扩张”的方针,确保现有机构高效运作。
为解决职能重叠及机构臃肿问题,政府将通过三大支柱强化各部门内部管理:一是明确责任链条,优化组织架构;二是进行详细的职能分析,确保工作目标精准;三是加强人力资源建设。此外,政府将推行基于绩效的评估与激励机制,以提升公共行政机构的整体效率与能力。洪玛奈强调,行政改革的最终衡量标准是民众的满意度。
📋 简要摘要 ▸
洪玛奈总理在桔井省讲话中强调,行政改革应以民众满意度为衡量标准,不盲目模仿他国模式,重点在于提升公共服务效率。
📋 完整原文 ▸
សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ពីរបៀបកែទម្រង់រដ្ឋបាលសាធារណៈ «ដើរសន្សឹមៗ តែទិសដៅនឹងនរ» ដោយរក្សាចំនួនក្រសួង និងពង្រឹងប្រសិទ្ធភាពផ្ទៃក្នុង
ខេត្តក្រចេះ ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ៧៣ និងផ្លូវខេត្តលេខ៣៧៧ ព្រមទាំង៣៧៧A នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងគូសបញ្ជាក់យ៉ាងច្បាស់អំពីទិសដៅយុទ្ធសាស្ត្រនៃការកែទម្រង់រដ្ឋបាលសាធារណៈសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
ជាទិសដៅយុទ្ធសាស្ត្រ កម្ពុជានឹងមិនចម្លងតាមគំរូរចនាសម្ព័ន្ធរដ្ឋបាលពីប្រទេសណាមួយឡើយ ដោយត្រូវអនុវត្តតាមអភិក្រម «ដើរសន្សឹមៗ តែទិសដៅរបស់យើងគឺនឹងនរ»។ រាជរដ្ឋាភិបាល មិនជ្រើសរើសវិធីសាស្ត្រកែទម្រង់បែបសម្រុក ឬរុះរើរចនាសម្ព័ន្ធទាំងបង្ខំ ដែលអាចប៉ះពាល់ដល់ស្ថិរភាពនយោបាយ និងប្រតិបត្តិការងារប្រចាំថ្ងៃនោះទេ។ ផ្ទុយទៅវិញ ការកែទម្រង់នេះត្រូវដើរទៅមុខដោយជំហានម៉ត់ចត់ ផ្អែកលើការសិក្សាស្រាវជ្រាវ និងការវាយតម្លៃផលប៉ះពាល់ជាក់ស្តែង ដើម្បីធានានូវនិរន្តរភាព និងផលប្រយោជន៍ជាតិយូរអង្វែង ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។
ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលបានប្រកាសជំហរម៉ឺងម៉ាត់ថា មកទល់ពេលនេះ គ្មានគម្រោងកាត់បន្ថយ ឬបង្កើតក្រសួងស្ថាប័នថ្មីនោះទេ។ សម្តេចធិបតី បានដាស់តឿនថា នេះលែងជាពេលដែលត្រូវចោទសួរថាតើ ក្រសួងច្រើន ឬតិច ទៀតហើយ។ សំណួរស្នូលដែលគ្រប់ស្ថាប័នត្រូវដោះស្រាយចំពោះមុខគឺ ការធានាថាតើក្រសួងស្ថាប័នដែលមានស្រាប់ រៀបចំបានមានប្រសិទ្ធភាពហើយឬនៅ ដែលការណ៍នេះតម្រូវឱ្យមានការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវអភិក្រម «ពង្រឹង ជាជាងពង្រីក»។
ដើម្បីលុបបំបាត់ការងារជាន់ភារកិច្ចគ្នា និងបញ្ហារចនាសម្ព័ន្ធ «ធំក្បាល ជើងតូច» រាជរដ្ឋាភិបាលនឹងបន្តពង្រឹងផ្ទៃក្នុងតាមក្រសួងស្ថាប័ននីមួយៗ តាមរយៈសសរស្តម្ភគន្លឹះចំនួនបី។ សសរស្តម្ភទាំងនោះរួមមាន ការពង្រឹងរចនាសម្ព័ន្ធតាមរយៈការរៀបចំខ្សែបណ្តោយនៃការទទួលខុសត្រូវឱ្យបានច្បាស់លាស់ ការពង្រឹងមុខងារ និងប្រព័ន្ធការងារតាមរយៈការធ្វើវិភាគមុខងារលម្អិតដើម្បីធានាថាការអនុវត្តការងារចំគោលដៅ និងការពង្រឹងធនធានមនុស្ស។ ទន្ទឹមនឹងនេះ យន្តការដ៏សំខាន់មួយទៀតគឺការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម និងវាយតម្លៃមន្ត្រី ផ្អែកលើប្រព័ន្ធសមិទ្ធកម្ម (Performance-based) ដើម្បីបង្កើនប្រសិទ្ធភាព និងសមត្ថភាពស្ថាប័នរដ្ឋបាលសាធារណៈឱ្យកាន់តែរឹងមាំ៕