风水师称改门向可转运 谢通虎发文揭骗局
类型防骗提醒
地点金边
发布时间2026/11/04 14:11
详情描述
柬埔寨勋爵谢通虎撰文提醒商户警惕一类“成功学风水师”。他描述的情形是:店铺客流连月下滑,房租又临近缴付,风水师上门看一眼便称门向不对、需破财做法事。谢通虎反问,门的位置自开业以来从未变过,去年生意好时为何不“犯冲”。
这类骗术的关键在后续加码。风水师起初只谈生意不好,等店主犹豫,便升级为“拖久了怕影响孩子,家中可能有人死”,有人甚至声称看到了死期。一句话把店铺经营问题变成子女安危,做父母的很难不动摇。谢通虎指出,部分人明知说法不合逻辑仍愿意花钱,是怕日后孩子真生病时后悔“当初该听师傅的”。风水师借此推销符咒、改运、迁坟、
📋 简要摘要 ▸
柬埔寨勋爵谢通虎撰文提醒商户警惕“成功学风水师”。文中描述的情形是:店铺客流下滑、房租临近,风水师上门看一眼便称门向不对、需破财做法事。作者反问,门的位置自开业未变,去年生意好时为何不“犯冲”,并指出应先查商品价格、服务质量与顾客消费能力,而非花钱买心理安慰。
📋 完整原文 ▸
🚨 រួមគ្នាលុបបំបាត់ល្បិចបោកប្រាស់របស់ «គ្រូជោគជ័យហុងស៊ុយ»!
គេថាផ្ទះបងប្អូន «ឆុង»។ មុននឹងរើទ្វារ ឬដកលុយធ្វើពិធីកែឆុង សូមអានសំណេររបស់ខ្ញុំឱ្យចប់សិន។
🏠 ស្រមៃមើលថា បងប្អូនជាម្ចាស់ហាងមួយ។ ពីរបីខែនេះ ភ្ញៀវចូលតិច ថ្លៃជួលក៏ជិតដល់ថ្ងៃបង់។ ស្រាប់តែមានគ្រូហុងស៊ុយម្នាក់ដើរចូលមក មើលមុខហាងបន្តិច រួចនិយាយថា «ទ្វារនេះបែរខុសទិស បានជារកស៊ីមិនសល់»។ ស្តាប់មួយភ្លែត ហាក់ដូចជាគាត់មើលត្រូវ ព្រោះយើងពិតជាកំពុងពិបាកមែន។ ប៉ុន្តែសូមគិតបន្តិច។ ទ្វារនៅទិសដដែលតាំងពីថ្ងៃបើកហាង។ ចុះកាលពីឆ្នាំមុនដែលលក់ដាច់ ហេតុអ្វីទ្វារហ្នឹងមិនឆុង? ស្ថានភាពសេដ្ឋកិច្ចសកលអាចប៉ះពាល់ដល់ការលក់ដូរ។ មុននឹងបន្ទោសទ្វារ គួរមើលសិនថា តើអតិថិជនយើងនៅមានលទ្ធភាពចាយដូចមុនដែរឬទេ?
អ្វីដែលខ្ញុំចង់ដាស់តឿនបងប្អូន គឺល្បិចដែលកើតឡើងបន្ទាប់ពីពាក្យមួយម៉ាត់នោះ។ ដំបូង គេនិយាយតែរឿងលក់មិនដាច់។ ដល់យើងស្ទាក់ស្ទើរ គេបន្ថែមថា «បើទុកយូរ ខ្លាចប៉ះដល់កូន។ ក្នុងគ្រួសារអាចមានអ្នកស្លាប់»។ អ្នកខ្លះហ៊ានទាំងអះអាងថា ខ្លួនមើលឃើញថ្ងៃស្លាប់ទៀតផង! ត្រឹមមួយឃ្លានេះ ពីរឿងទ្វារហាង ស្រាប់តែក្លាយជារឿងអាយុជីវិតកូន។ ឪពុកម្តាយណាស្តាប់ហើយមិនបារម្ភ?
អ្នកខ្លះដឹងថារឿងហ្នឹងស្តាប់ទៅមិនសមហេតុផលទេ តែនៅតែសុខចិត្តបង់លុយកែស៊យ ព្រោះគិតថា បើថ្ងៃក្រោយកូនឈឺមែន ខ្លួននឹងស្តាយថា «កាលនោះ គួរតែធ្វើតាមគ្រូ»។ គ្រូហុងស៊ុយដែលហ៊ានបំភ័យគេ ដើម្បីលក់យ័ន្តមួយសន្លឹក យកលុយកែធាតុ គាស់ផ្នូរ កែផ្ទះ ឬធ្វើចៅអុង ដឹងច្បាស់ណាស់ថា ពេលមនុស្សកំពុងភ័យ គេសុខចិត្តបង់លុយ ទោះនៅក្នុងចិត្តគេមិនទាន់ជឿក៏ដោយ។
☕ មួយឆ្នាំ បើគេបង្កើតរឿងបំភ័យ ៥–៦ ដង ម្តងលើករឿង «យុគទី៩» ម្តងថាឆុងថ្ងៃ ឆុងខែ ឆុងឆ្នាំ ឆុងទិស… ឆុងម៉ែអាឆុង! បើតាមខ្ញុំដឹង អ្នកដែល «ឆុង» ខ្លាំងជាងគេ គឺអ្នកឆុងមី ឆុងកាហ្វេ ឆុងតែផឹករាល់ថ្ងៃហ្នឹងហើយ! តែពាក្យ «ឆុង» ដែលគេយកមកបំភ័យរួចទារលុយពីបងប្អូន នោះជារឿងដែលយើងត្រូវនិយាយឱ្យច្បាស់។
💰 សាកស្រមៃមើល បើម្នាក់បង់ ១,០០០ ដុល្លារដើម្បី «កាត់ឆុង» ត្រឹមតែ ១០០ នាក់ គេប្រមូលបាន ១០០,០០០ ដុល្លារ។ ចុះបើ ១,០០០ នាក់? គឺ ១ លានដុល្លារ។ ចុះបើ ១០,០០០ នាក់? គឺ ១០ លានដុល្លារ! នេះគ្រាន់តែជាឧទាហរណ៍គណនាថ្លៃកាត់ឆុងមួយមុខប៉ុណ្ណោះ។
នៅមានទាំងវគ្គបង្រៀនរបស់ «គ្រូជោគជ័យហុងស៊ុយ» ថ្លៃគាស់ផ្នូរ កែធាតុ និងការណែនាំឱ្យទិញដីដែលគេហៅថា «ដីដង្ហើមហ្សង» ឬ «ដីដង្ហើមនាគ»។ ចំពោះម្ចាស់ជំនួញ បើគេបញ្ចុះបញ្ចូលឱ្យដាក់លុយ ២០ ម៉ឺន ឬ ៣០ ម៉ឺនដុល្លារម្តង រហូតដល់ខ្ទង់លានដុល្លារ សូមសួរឱ្យច្បាស់ថា តើដីនោះមានតម្លៃប៉ុន្មាន បើយើងដកពាក្យ «ដង្ហើមនាគ» ចេញ? គេអាចរៀបក្បួនខ្នាត បង្ហាញឧបករណ៍ជាច្រើន ហើយហៅវាថា «ជំនឿបែបវិទ្យាសាស្ត្រ»។ ប៉ុន្តែឧបករណ៍ដែលគេកាន់ក្នុងដៃ បញ្ជាក់បានត្រឹមអ្វីដែលវាវាស់។ ត្រីវិស័យអាចប្រាប់ទិសដីបាន។ តើវាប្រាប់បានដែរទេថា អ្នកទិញដីនោះនឹងមានបាន?
🔎 នៅសិង្ហបុរី ប្តីប្រពន្ធមួយគូបានបញ្ចុះបញ្ចូលមនុស្ស ៩ នាក់ឱ្យជឿថា មានគ្រូអាចសរសេរយ័ន្តឱ្យពួកគាត់។ ប្រាក់ដែលបោកបានសរុបជាង ៨០ ម៉ឺនដុល្លារសិង្ហបុរី។ តុលាការបានកាត់ទោសប្តីប្រពន្ធទាំងពីរឱ្យជាប់ពន្ធនាគារ។ (straitstimes.com)
នៅហុងកុង មានករណីមួយទៀតដែលគួរឱ្យគិត។ ក្នុងពាក្យបណ្តឹងដែលស្ត្រីម្នាក់បានដាក់ទៅតុលាការក្នុងឆ្នាំ២០២៣ គាត់រៀបរាប់ថា គាត់និងប្តីបានប្រគល់មាស គ្រឿងអលង្ការ និងនាឡិកា Rolex ដែលសរុបមានតម្លៃជាង ៤ លានដុល្លារហុងកុង ឱ្យគ្រូហុងស៊ុយម្នាក់យកទៅធ្វើពិធីសុំពរ។ ពេលប្រគល់របស់ឱ្យ គាត់យល់ថាគេគ្រាន់តែយកទៅធ្វើពិធី ហើយនឹងយកមកសងវិញ។ តាមការអះអាងក្នុងពាក្យបណ្តឹង ទ្រព្យទាំងនោះមិនបានត្រឡប់មកវិញតាមការសន្យាឡើយ។ (thestandard.com.hk)
បងប្អូនមិនចាំបាច់ចេះក្បួនហុងស៊ុយ ទើបអាចសម្គាល់ល្បិចបែបនេះបានទេ។ សូមសង្កេតមើល៖ ពេលយើងសួររកភស្តុតាង តើគេឆ្លើយសំណួរយើង ឬគេបន្ថែមរឿងឱ្យយើងកាន់តែភ័យ រួចទាមទារឱ្យបង់លុយធ្វើពិធី? នេះជាល្បិចលេងនឹងអារម្មណ៍។ ដំបូង យើងចង់ដឹងថារឿងដែលគេនិយាយពិតឬអត់។ ដល់ពេលគេបំភ័យខ្លាំង យើងបែរជាសួរគេថា «ត្រូវបង់ប៉ុន្មាន ទើបកូនខ្ញុំរួចគ្រោះ?»។ ត្រង់ហ្នឹងហើយដែលយើងធ្លាក់ចូលអន្ទាក់។
ចំពោះអ្នកដែលសួរថា ហេតុអ្វីខ្ញុំហ៊ាននិយាយខ្លាំងលើរឿងនេះ ខ្ញុំចង់ឱ្យអ្នកគិតដល់គ្រួសារដែលត្រូវរស់នៅជាមួយពាក្យទំនាយនោះ ក្រោយពេលគ្រូយកលុយហើយដើរចេញ។ កូនក្តៅខ្លួនម្តងក៏ភ័យ។ ហាងស្ងាត់មួយថ្ងៃក៏ភ័យ។ សូម្បីតែចង់ចាប់ផ្តើមរកស៊ីថ្មី ក៏លែងហ៊ានសម្រេចចិត្តដោយខ្លួនឯង ត្រូវសួរគ្រូគ្រប់ពេល។ នេះហើយជាអ្វីដែលខ្ញុំសោកស្តាយ និងអាណិតបងប្អូនជាងគេ។ លុយអស់ម្តងហើយ គ្រួសារមួយនៅតែបន្តបង់ថ្លៃឱ្យពាក្យ «ឆុង» ជារៀងរាល់ថ្ងៃ ដោយរស់នៅក្នុងការភ័យខ្លាច។
📢 លើលោកនេះ គ្មាន «ឆុង» គ្មាន «ឆីង» គ្មាន «ឆាំង» គ្មាន «ឆួយ» ឯណាមកកំណត់ថា កូនបងប្អូនត្រូវមានគ្រោះ ឬបងប្អូនត្រូវរកស៊ីបរាជ័យទេ។ ឈប់យកអនាគតដ៏ស្រស់បំព្រងរបស់ខ្លួនទៅឱ្យគ្រូហុងស៊ុយទាត់លេងដូចបាល់។ ឈប់ទិញរបស់ដែលគេបំភ័យឱ្យទិញ។ ពីមុនល្បីរឿង «គ្រូជោគជ័យ» ដែលយកដីខ្យល់មកលក់។ ឥឡូវនេះល្បីមួយកម្រិតទៀត “ គ្រូជោគជ័យហុងស៊ុយ “ ដែលរកស៊ីលើការភ័យខ្លាចរីកដូចផ្សិតទៀត តើនឹងមានប៉ុន្មានគ្រួសារត្រូវរងគ្រោះ?