金边棉芷区警方破获青少年抢劫团伙 涉案9人









分类治安
事件时间2026-09-20 01:00
地点金边棉芷区
来源CN123
发布时间2026/09/29 23:54
详情描述
2026年9月20日凌晨1时许,金边市坎波区(Khan Kambol)发生一起暴力抢劫案件。受害者万那·索派纳(17岁,工厂工人)与其5名同伴共骑3辆摩托车途经国道3号线时,遭遇约22名青少年组成的团伙袭击。
该团伙成员分别来自“MS”、“咖啡斯外”及“杰查”等小团体,事发前聚集在坎波区堆基村的朱隆穆寺附近。当受害者一行人经过时,该团伙成员呼喊并投掷石块,同时使用头盔进行攻击。受害者在逃跑过程中摩托车摔倒,被迫弃车逃往附近民宅躲避。随后,团伙成员将受害者的本田C125摩托车(车牌号:金边1LX-7196)抢走并逃离现场。
9月26日晚19时30分,金边警方在森速区奥拜克安分区的一处足球场内,成功抓获涉案的9名青少年嫌疑人,分别为:占帕农、普洛占仁、通本拉、拉纳林、提托、里松哈、桑昂班雅、塔梅萨及普恩索南。
目前,上述9名嫌疑人已被移交至金边初级法院,在检察官的协调下,案件正按司法程序进一步处理,警方仍在对其他在逃涉案人员进行追捕。
📋 简要摘要 ▸
金边警方近日破获一起青少年抢劫团伙案件,该团伙涉及9名成员,曾于9月20日凌晨在棉芷区实施抢劫摩托车及暴力伤害行为。目前案件已移交法院处理,警方正追捕在逃同伙。
📋 完整原文 ▸
សេចក្តីបំភ្លឺព័ត៌មាន
ករណីកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌបង្រ្កាបក្មេងទំនើង៩នាក់ស្តីពីបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកមួកសុវត្ថិភាព,ដុំថ្ម វាយ និងគប់ជនរងគ្រោះប្លន់យកម៉ូតូចំនួន០១គ្រឿង) នៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល!!
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស សូមគោរពជម្រាបជូនសាធារណជនឲ្យបានជ្រាបថា: កាលពីថ្ងៃទី២០ ខែកញ្ញា
ឆ្នាំ២០២៦ វេលាម៉ោង ០១ និង០០ នាទីយប់រំលងអធ្រាត្រក្រុមក្មេងទំនើងរហស្សនាម ម្លុកសេដ(MS) ,ក្រុមកាហ្វេស្វាយ និងក្រុមចេកឆាប មានគ្នាប្រមាណ២២នាក់ បានជិះម៉ូតូធ្វើសកម្មភាព ប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោស និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកមួកសុវត្ថិភាព,ដុំថ្ម វាយ និងគប់ជនរងគ្រោះប្លន់យកម៉ូតូចំនួន០១គ្រឿង) នៅចំណុចមុខខ្លោងទ្វារវត្តជន្លង់ម្លូ ផ្លូវជាតិលេខ៣ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ទៅលើជនរងគ្រោះឈ្មោះ វណ្ណា សុផៃណារិទ្ធ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មកររោងចក្រ សម្ភារៈបាត់បង់ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៦ ពាក់ផ្លាកលេខភ្នំពេញ១LX ៧១៩៦ ចំនួន ០១ គ្រឿង។ខណះដែលជនរងគ្រោះមានគ្នា៦នាក់ជិះម៉ូតូ៣គ្រឿង មកដល់ចំណុចកើតហេតុ ក៏ប្រទះជាមួយនិងក្រុមក្មេងទំនើងខាងលើដែលទើបនាំគ្នាជិះម៉ូតូចេញពីកន្លែងប្រមូលផ្តុំរបស់ក្រុមក្មេងទំនើងរហស្សនាម ចេកឆាប ស្ថិតនៅម្តុំវត្តជន្លង់ម្លូ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ដើម្បីបបួលបក្ខពួកជិះម៉ូតូចេញរកវាយលើក្រុមក្មេងទំនើងផ្សេងទៀត ជាការកាត់សាញ និងកម្សាន្តអារម្មណ៍ ។ នៅពេលដែលក្រុមក្មេងទំនើងបង្កបានឃើញក្រុមជនរងគ្រោះកំពុងជិះម៉ូតូ ក៏បក្ខពួកក្រុមក្មេងទំនើងបង្កនាំគ្នា ស្រែកថាវាយពួកវាទៅៗ ពេលនោះហើយបក្ខពួកក្មេងទំនើងបង្កបានធ្វើសកម្មភាពចុះរើសដុំថ្មនៅតាមផ្លូវ ដេញវាយ និងដេញគប់លើក្រុមជនរងគ្រោះ ហើយក្រុមជនរងគ្រោះក៏បើកម៉ូតូរត់គេចខ្លួន ទន្ទឹមនោះបក្ខពួកក្រុមជនសង្ស័យ ខ្លះក៏បានបើកម៉ូតូដេញតាមពីក្រោយ និងខ្លះទៀតបើកម៉ូតូទៅស្កាត់ពីមុខ ពេលនោះម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ វណ្ណា សុផៃណារិទ្ធ ម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៦ ពាក់ផ្លាកលេខភ្នំពេញ១XL៧១៩៧ ជិះឌុបគ្នាចំនួន ០២ នាក់ បានដួល ទៅលើថ្នល់ ហើយជនរងគ្រោះ និងមិត្តភក្តិ ក៏រត់ចោលម៉ូតូ គេចខ្លួនចូលទៅភូមិប្រជាពលរដ្ឋនៅជិតនោះ ។ជាមួយគ្នានោះ បក្ខពួករបស់ជនសង្ស័យមានឈ្មោះ ហុង និងបក្ខពួកផ្សេងទៀត បានរត់ចូលទៅវាយលើម៉ូតូជនរងគ្រោះ ហើយឈ្មោះ ហុង បានលើកយកម៉ូតូរបស់ជនរងគ្រោះ ជិះគេចខ្លួន ចំណែកជនសង្ស័យផ្សេងទៀតក៏នាំគ្នាជិះម៉ូតូតាមពីក្រោយ គេចខ្លួនទៅផ្ទះរៀងៗខ្លួន ផងដែរ ។លុះនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៩ និង ៣០ នាទី កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងបង្ក ចំនួន ០៩ នាក់មានឈ្មោះ ១,ចាន់ ផានុន ហៅ សាក់២ ,ឈ្មោះ ព្រយ ចំរើន ៣,ឈ្មោះ ថន ប៊ុនលាប ៤,រ៉ាត់ ណារីន ៥,ទាវ តូ , ៦,រិត សង្ហា ហៅ ប៉េវ ៧,សំអាង បញ្ញា៨,ថាត មេសា ហៅ បឹម និង៩,ឈ្មោះ ភឿន សំណាង នៅចំណុចតារាងបាល់EMPERIAL សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសខាងលើ បញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម បន្ទាប់មកក៏បានបញ្ជូនបន្តទៅការិយាល័យជំនាញ ដើម្បីសាកសួរ ដោយមានការសម្របសម្រួលនីតិវិធីអនុញ្ញាត ពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យជំនាញចាត់ការតាមនីតិវិធី។
ដោយយោងតាមការបំភ្លឺរបស់ជនរងគ្រោះ និងសាក្សីរួមទាំងវត្ថុតាង ចាប់យកនិងតាមចម្លើយសារភាពរបស់ជនសង្ស័យគឺពួកគេពិតជាបានធ្វើសកម្មភាពប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (យកមួកសុវត្ថិភាព,ដុំថ្ម វាយ និងគប់ជនរងគ្រោះប្លន់យកម៉ូតូចំនួន០១គ្រឿង) នៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ទៅលើក្រុមជនរងគ្រោះប្រាកដមែន។ជនសង្ស័យទាំង៩នាក់ បច្ចុប្បន្ន ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ ។ចំណែកបក្ខពួកនៅសេសសល់ដែលបានគេចខ្លួន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមជំនាញ អនុវត្តតាមនីតិវិធី៕