柬埔寨卫生部启动护理人员能力提升计划 强化临床判断与思维
分类医疗政策
事件时间2026-05-13
地点金边
来源柬埔寨卫生部
发布时间2026/05/14 15:52
详情描述
2026年5月13日,柬埔寨卫生部在金边举办国际及国家护士节庆祝活动。此次活动主题为“赋权以保护、领导及变革柬埔寨护理人员”,旨在表彰全国护理人员的贡献,并强调其在医疗体系中的核心作用。现场约250人出席,另有1000人通过线上系统参与。
卫生部国务秘书昂西卡在会上指出,护理人员是连接国家医院、偏远地区卫生中心及私立医疗机构的支柱。为进一步提升患者护理质量与安全,卫生部要求护理人员在提供技术护理的同时,必须具备批判性思维与临床判断能力,从单纯的“执行”转向“分析性思考”。
针对护理人员的培养与能力提升,卫生部提出四项具体要求:首先,在职前培训中应增加批判性思维训练,通过案例教学、临床分析及反思性实践,确保毕业生具备独立思考能力;其次,针对在职护理人员,需通过病例审查、同行讨论及床旁临床指导,持续强化其分析技能;第三,将批判性思维正式纳入护理程序的核心能力,并进行相关流程的更新;最后,要求全国各级公立及私立医院、护理协会及培训机构,全面开展针对护理程序与批判性思维的专项培训。
📋 简要摘要 ▸
柬埔寨卫生部于5月13日举办国际及国家护士节庆祝活动。卫生部国务秘书昂西卡强调,护理人员是医疗体系的支柱,并要求在职前培训及在职教育中增加批判性思维与临床判断训练,以提升患者护理质量与安全。
📋 完整原文 ▸
ពិធីបើកទិវាគិលានុបដ្ឋាកអន្តរជាតិ និងជាតិ ឆ្នាំ២០២៦ ក្រោមប្រធានបទអន្តរជាតិ "គិលានុបដ្ឋាក គឺជាអនាគតរបស់យើង ផ្តល់ការគាំទ្រដល់គិលានុបដ្ឋាកគឺសង្គ្រោះជីវិត" និងប្រធានបទជាតិ "ការផ្តល់សិទ្ធិអំណាចដើម្បីការពារ ដឹកនាំ និងផ្លាស់ប្តូរគិលានុបដ្ឋាកកម្ពុជាក្នុងសកម្មភាព"
——
រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើក ទិវាគិលានុបដ្ឋាកអន្តិរជាតិ និងជាតិ ១២ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “ការផ្តល់សិទ្ធិអំណាចដើម្បីការពារ ដឹកនាំ និងផ្លាស់ប្តូរគិលានុបដ្ឋាកកម្ពុជាក្នុងសកម្មភាព” ។
ការរៀបចំទិវានេះឡើង គឺដើម្បីអបអរសាទរសមិទ្ធិផលរបស់គិលានុបដ្ឋាកកម្ពុជាទូទាំងប្រទេស និងជាឱកាស មួយដើម្បីគូសបញ្ជាក់ពីការគាំទ្រគិលានុបដ្ឋាក ក្នុងការបំពេញតួនាទីដ៏សំខាន់ក្នុងការបម្រើសេវាថែទាំ។
លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិការ បានលើកឡើងថាគិលានុបដ្ឋាក-គិលានុបដ្ឋាកយិការ គឺជាឆ្អឹងខ្នងមិនអាចខ្វះបានក្នុងប្រព័ន្ធសុខាភិបាលកម្ពុជា តាំងពីមន្ទីរពេទ្យជាតិ រហូតដល់មណ្ឌលសុខភាពដាច់ស្រយ៉ាល រួមទាំងមន្ទីរពេទ្យឯកជន។ គិលានុបដ្ឋាកមិនត្រឹមតែផ្តល់ការថែទាំតាមបច្ចេកទេសប៉ុណ្ណោះទេ គឺជាអ្នកផ្តល់ក្តីសង្ឍឹម ភាពកក់ក្តៅ និងជាអ្នកកាពារសុវត្ថិភាពអ្នកជំងឺ។
លោកជំទាវសាស្ត្រាចារ្យ បានណែនាំដល់គិលានុបដ្ឋាក-គិលានុបដ្ឋាកយិការ ក្នុងមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជនឱ្យប្រើប្រាស់ ការថែទាំដោយសុវត្ថិភាព និងប្រកបដោយក្តីមេត្តា គីស្ថិតនៅលើសមត្ថភាពពីរដែលមិនអាចបំបែកចេញពីគ្នាបាន៖ (១)ការគិតប្រកបដោយវិចារណញ្ញាណ/គិតបែបវិភាគ (Critical thinking) និង (២)ការវិនិច្ឆ័យតាមគ្លីនិក (Clinical judgment)។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវសាស្ត្រាចារ្យ បានផ្តល់អនុសាសន៍ដូចខាងក្រោម៖
១.កម្មវិធីបណ្តុះបណ្តាលគិលានុបដ្ឋាកមុនបម្រើការងារ គួរតែបន្ថែមជំនាញ Critical Thinking ឱ្យច្រើនថែមទៀត តាមរយៈការរៀនតាមករណីសិក្សា (Case-based learning) ការវែកញែកផ្នែកគ្លីនិក និងការអនុវត្តបែបឆ្លុះបញ្ចាំង (Reflective practice) ដើម្បីឱ្យនិស្សិតបញ្ចប់ការសិក្សាត្រៀមខ្លួនរួចជាស្រេចក្នុងការ "គិត" មិនមែនគ្រាន់តែ "ធ្វើ" នោះទេ
២.បណ្តុះបណ្តាលជាប់ជាប្រចាំដល់គិលានុបដ្ឋាកដែលកំពុងបម្រើការងារដើម្បីកសាងសមត្ថភាព ជាពិសេស ជំនាញវិភាគ តាមរយៈការពិនិត្យករណីជំងឺ ការពិភាក្សារវាងមិត្តរួមវិជ្ជាជីវៈ និងការណែនាំផ្ទាល់នៅក្បែរគ្រែអ្នកជំងឺ (Clinical nursing round)
៣.ទទួលស្គាល់ Critical Thinking ជាសមត្ថភាពស្នូល ក្រសួងសុខាភិបាលត្រូវធ្វើបច្ចុប្បន្នភាព របៀបថែទាំ Nursing Process ដោយរំលេចចេញនូវជំនាញ Critical Thinking ជាផ្នែកដ៏សំខាន់មួយក្នុងការអនុវត្ត Nursing Process
៤.មន្ទីរពេទ្យជាតិ មន្ទីរពេទ្យសាធារណៈ និងឯកជន សមាគមគិលានុបដ្ឋាក និងគ្រឹះស្ថានបណ្តុះបណ្តាលនានា ត្រូវធ្វើការបណ្តុះបណ្តាលអំពី Nursing Process និង Critical Thinking ដល់គិលានុបដ្ឋាកដែលបម្រើសេវានៅទូទាំងប្រទេស។
ទិវានេះអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង លោក លោកស្រី ប្រធានអង្គភាពថ្នាក់កណ្តាល មន្ទីរពេទ្យជាតិ និងអង្គការដៃគូរនានា សរុប ២៥០រូប និងតាមប្រព័ន្ធនិម្មិត១០០០រូប មកពីមន្ទីរពេទ្យខេត្ត ស្រុក មណ្ឌលសុខភាព។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)