柬埔寨副总理重申打击网诈决心 承诺配合美方行动





分类政治
事件时间2026-08-12
地点金边
来源柬埔寨通讯社
发布时间2026/08/13 14:42
详情描述
2026年8月12日,柬埔寨副总理兼司法部长高利顺在金边司法部会见了美国驻柬埔寨临时代办Aleks Zittle及其随行人员。
高利顺在会谈中表示,柬埔寨政府正致力于打击网络诈骗犯罪,并承诺将坚定不移地清理此类违法活动,以维护国家法治形象。
Aleks Zittle对柬埔寨司法部与美国驻柬使馆之间的合作表示认可,特别是在执法部门协作方面,双方在打击网络诈骗、反洗钱以及防止大规模杀伤性武器扩散融资等领域保持了良好沟通。
双方在会谈中重申,将继续加强两国执法部门的合作,通过持续的对话与信息共享,提升打击网络诈骗及相关金融犯罪的效率。
📋 简要摘要 ▸
柬埔寨副总理兼司法部长高利顺在会见美国驻柬临时代办时强调,柬政府打击网络诈骗的决心坚定不移,将持续清理相关犯罪活动,维护国家法治形象。
📋 完整原文 ▸
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បញ្ជាក់ប្រាប់ភារធារីស្ថានទូតអាម៉េរិក ថា កម្ពុជាប្តេជ្ញាចិត្តឥតរាថយ ក្នុងការបោសសម្អាត Online Scams
AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦--
“រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំអំពីកិចប្រឹងប្រែង និងប្តេជ្ញាចិត្តឥតដកថយក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)”។ នេជាការលើកឡើងរបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Aleks Zittle ភារធារីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងសហការី នៅទីស្តីការក្រសួង នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី Aleks Zittle ភារធារីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងសហការី ដែលបានអញ្ជើញមកកាន់ក្រសួងយុត្តិធម៌ និងបានវាយតម្លៃខ្ពស់អំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និងស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជាដែលបានសម្រេចនាពេលកន្លងមក។
ជាកិច្ចឆ្លើយតប លោកស្រី Aleks Zittle បានថ្លែងអំណរគុណចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យលោកស្រី និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងយុត្តិធម៌ និងស្ថានទូតអាម៉េរិក ប្រចាំកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អរវាងមន្ត្រីអនុវត្តច្បាប់នៃប្រទេសទាំងពីរ ជាពិសេសលើការងារប្រឆាំងហិរញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
បន្ថែមពីលើនេះ ភាគីទាំងពីរបានបញ្ជាក់អំពីការបេ្ដជ្ញាចិត្តក្នុងការបន្ដពង្រឹងកិច្ចសហប្រតិបត្តការល្អរវាងមន្ត្រីអនុវត្តច្បាប់នៃប្រទេសទាំងពីរ ក៏ដូចជាការបន្តនូវកិច្ចសន្ទនា និងការចែករំលែកព័ត៌មានគ្នាទៅវិញទៅមក សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការប្រឆាំងការសម្អាតប្រាក់ ក៏ដូចជាការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ៕
ដោយ ផែន រតនៈ (ប្រភព៖ ក្រសួងយុត្តិធម៌)
**——————**
Connect with AKP:
🌐[Telegram](https://t.me/TheAKP)
🌐[Facebook](https://www.facebook.com/akp.official/)
🌐[Website](http://akp.gov.kh/)
👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia