公务部推进教育卫生领域绩效评估改革 覆盖基层行政人员

分类政策
事件时间2026-08-21 08:00
地点茶胶
来源公共职能信息
发布时间2026/08/21 20:22
详情描述
2026年8月21日上午,柬埔寨公务部在茶胶省举办区域研讨会,旨在推广基于工作协议的公务员绩效评估体系。此次会议是该系列活动的第二场,覆盖了茶胶、贡布、白马、实居、西哈努克及国公等省份的行政管理部门。
公务部国务秘书兼公务员选拔系统改革技术工作组组长孔索菲(Kong Sophi)主持会议。茶胶省省长威桑南(Vey Samnang)出席并表示,该机制标志着人力资源管理从传统的职业系统向基于绩效的雇佣系统转型。
此次改革重点针对教育与卫生领域的基层行政人员。通过工作协议,单位负责人与工作人员可就工作分配、职责范围、监督程序及绩效评估标准进行协商。该体系将作为评估个人工作表现的工具,并与月度和年度激励措施挂钩,旨在提升公共服务质量,确保基层教育机构及卫生中心拥有充足且具备专业素质的人力资源。
研讨会参会人员包括内政部、教育部、卫生部及国家次级行政民主发展委员会秘书处的代表,以及上述六省的公务部、教育部和卫生部相关负责人。后续,公务部计划将该绩效评估体系推广至磅湛省及上丁省。
📋 简要摘要 ▸
公务部在茶胶省举办研讨会,推广基于工作协议的绩效评估体系,重点覆盖教育与卫生领域基层行政人员。该计划旨在优化公务员管理,后续将推广至磅湛省及上丁省。
📋 完整原文 ▸
ក្រសួងមុខងារសាធារណៈ បន្តចុះផ្សព្វផ្សាយស្ដីពីការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ សម្រាប់វិស័យអប់រំ និងវិស័យសុខាភិបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ
ខេត្តតាកែវ៖ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តីនៃ គ.វ.រ. បានដឹកនាំក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តីនៃ គ.វ.រ. បន្តចុះផ្សព្វផ្សាយស្ដីពីការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារសម្រាប់វិស័យអប់រំ និងវិស័យសុខាភិបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ នេះជាសិក្ខាសាលាតំបន់ទី ២ ត្រូវបានរៀបចំឡើងសម្រាប់រដ្ឋបាលខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និងខេត្តកោះកុង។
ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម វ៉ីិ សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានសម្ដែងការសាទរចំពោះផ្លែផ្កានៃការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ជាក់ស្ដែងការជ្រើសរើសមន្ត្រីបម្រើការងារក្នុងរដ្ឋបាលសាធារណៈ ជាពិសេស មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលជាយន្តការថ្មីមួយនៃការគ្រប់គ្រងនិងប្រើប្រាស់ធនធានមនុស្សក្នុងវិស័យមុខងារសាធារណៈ ដែលមានការផ្លាស់ប្ដូរបន្តិចម្ដងៗពីការគ្រប់គ្រងនិងប្រើប្រាស់ធនធានមនុស្សតាមប្រព័ន្ធអាជីព មកជាការគ្រប់គ្រងនិងប្រើប្រាស់ធនធានមនុស្សផ្អែកលើសមិទ្ធកម្មតាមប្រព័ន្ធនិយោជន៍។
មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារពិតជាបានរួមចំណែកក្នុងការបំពេញបន្ថែមធនធានមនុស្សក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដើម្បីបង្កើនគុណភាព ប្រសិទ្ធភាពនៃការអប់រំចំណេះទូទៅនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ជាពិសេសនៅកម្រិតបឋមសិក្សា និងការបំពេញបន្ថែមបុគ្គលិកបម្រើការនៅតាមអង្គភាពសុខាភិបាលមូលដ្ឋាន ជាពិសេស នៅតាមមណ្ឌលសុខភាពនានា។ យន្តការនេះជាការឆ្លើយតបមួយទៅនឹងការរុញសេវាសាធារណៈឱ្យខិតជិតប្រជាពលរដ្ឋ ជាពិសេស វិស័យអប់រំ និងសុខាភិបាល គឺពិតជាមានតម្រូវការធនធានមនុស្សគ្រប់គ្រាន់ទាំងបរិមាណ និងគុណភាព ដែលមន្ត្រីបម្រើការងារពោរពេញដោយគុណវុឌ្ឍិ សមត្ថភាពស្របតាមស្តង់ដានិយាមវិជ្ជាជីវៈ និងឆន្ទៈបម្រើប្រជាជនពិតប្រាកដ ដើម្បីជាគ្រឹះក្នុងការកសាងនិងអភិវឌ្ឍជាតិ។
សិក្ខាសាលាពេលនេះ រៀបចំឡើងដើម្បីស្វែងយល់ពីប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្មរបស់រាជរដ្ឋាភិបាល ដែលនឹងត្រូវប្រើប្រាស់ជាឧបករណ៍វាយតម្លៃសមិទ្ធកម្មការងាររបស់មន្រ្តីម្នាក់ៗ រួមទាំងការផ្តល់ការលើកទឹកចិត្តប្រចាំខែ និងប្រចាំឆ្នាំ និងការសម្រេចចិត្តជំហានបន្ទាប់របស់ប្រធានអង្គភាពចំពោះមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ។ តាមរយៈសិក្ខាសាលានេះក៏ផ្ដល់ឱកាសដល់អ្នកចូលរួមបានស្វែងយល់ពីការអនុវត្តជាក់ស្តែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ចំពោះមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារដែលត្រូវបានជ្រើសរើស និងការអនុវត្តភារកិច្ចរបស់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារដែលបានចុះកិច្ចព្រមព្រៀងជាមួយប្រធានអង្គភាពប្រកបដោយភាពបត់បែន តម្លាភាព និងគណនេយ្យភាព ដែលផ្តល់ឱកាសដល់មន្ត្រី និងប្រធានអង្គភាព ជួបពិភាក្សានិងព្រមព្រៀងគ្នាលើការបែងចែកការងារ លក្ខខណ្ឌការងារ នីតិវិធីត្រួតពិនិត្យការបំពេញការងារ និងវាយតម្លៃសមិទ្ធកម្មការងារជាប្រចាំ។
សិក្ខាសាលាតំបន់ទី២ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសុខាភិបាល តំណាងលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) លោក លោកស្រី ប្រធានមន្ទីរមុខងារសាធារណៈ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ និងខេត្តកោះកុង ព្រមទាំងប្រធានអង្គភាព និងតំណាងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងទាំងពីរវិស័យ សរុបប្រមាណជាង ៣០០នាក់។
ផែនការយុទ្ធនាការសិក្ខាសាលាផ្សព្វផ្សាយនេះ នឹងត្រូវបានបន្តរៀបចំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តំបន់ទី៣ (ខេត្តកំពង់ចាម) និងតំបន់ទី៤ (ខេត្តស្ទឹងត្រែង) ជាបន្តបន្ទាប់។