柬埔寨东北部本周六起降温 高地最低18度 午间仍达35度





分类天气
事件时间2026-11-07
地点蒙多基里省、腊塔纳基里省、豆蔻山脉
来源新柬埔寨日报
发布时间2026/11/06 17:21
详情描述
受西伯利亚与中国高压区东北季风叠加北太平洋高压脊影响,柬埔寨部分省份自本周六起进入新一轮降温,豆蔻山脉、东北部和北部高地早晨气温降至20度上下,最低18-19度;但午间至下午气温迅速回升至30-35度。国际气象模型(含GFS)显示,受厄尔尼诺影响,今年冷季强度弱于常年。
📋 完整原文 ▸
កម្ពុជានឹងចាប់ផ្ដើមចុះត្រជាក់ជុំថ្មីនៅពេលព្រឹក ខណៈប្រព័ន្ធព្យុះមួយកំពុងកកើតនៅប៉ាស៊ីហ្វិកខាងលិច
តំបន់មួយចំនួននៃប្រទេសកម្ពុជា នឹងចាប់ផ្ដើមចុះត្រជាក់ជុំថ្មីនាពេលព្រឹក ចាប់ផ្ដើមពីថ្ងៃសៅរ៍ស្អែក ដោយសារតែឥទ្ធិពលខ្យល់មូសុងឦសាននៃប្រព័ន្ធសម្ពាធខ្ពស់ពីតំបន់ស៊ីបេរី និងប្រទេសចិន រួមផ្សំជាមួយទ្រនុងសម្ពាធខ្ពស់បាស៊ីហ្វិកខាងជើង។
នៅផ្នែកខ្លះនៃជួរភ្នំក្រវាញ តំបន់ភាគឦសាន និងតំបន់ភាគខាងជើងប្រទេស សីតុណ្ហភាពនឹងចុះត្រជាក់ដល់រង្វង់ ២០ អង្សាសេ ឬទាបបំផុតចន្លោះពី ១៨-១៩ អង្សាសេ។ នេះបើតាមម៉ូឌែលព្យាករអាកាសធាតុអន្តរជាតិសំខាន់ៗ រួមទាំង GFS។ យ៉ាងណាមិញ កម្ដៅនឹងហក់ឡើងទៅដល់ចន្លោះពី ៣០-៣៥ អង្សាសេវិញ នៅពេលថ្ងៃត្រង់ និងរសៀល។
ជាធម្មតា ជុំនៃការចុះត្រជាក់ (Cold Surge) នៅអាស៊ីអាគ្នេយ៍ដីគោក ជាពិសេសកម្ពុជា អូសបន្លាយចន្លោះពី ៥ ថ្ងៃ ទៅមួយសប្ដាហ៍ ឬច្រើនជាងនេះ អាស្រ័យលើកម្លាំងប្រព័ន្ធសម្ពាធខ្ពស់ពីតំបន់ស៊ីបេរី ឬប្រទេសចិន ដែលរុញច្រានខ្យល់ត្រជាក់ចុះមកតំបន់ត្រូពិក។ យ៉ាងណាមិញ អ្នកឧតុនិយមក្នុងតំបន់បានលើកឡើងថា បាតុភូតធាតុអាកាស អែល នីណូ (El Niño) អាចធ្វើឱ្យការចុះត្រជាក់ឆ្នាំនេះ មានលក្ខណៈខ្សោយជាងរាល់ឆ្នាំ។
[📲 Telegram](https://t.me/kptnews) | [YouTube](https://www.youtube.com/@tvkampucheathmey) | [X (Twitter)](https://x.com/KPT_Daily)