干拉省139名反对党成员加入柬埔寨人民党






分类政治
事件时间2026-09-20
地点干拉省斯昂县
来源CN123
发布时间2026/09/20 14:24
详情描述
2026年9月20日上午,干拉省斯昂县共有139名原救国党及烛光党的活动人士、观察员及支持者,正式宣布加入柬埔寨人民党。
此次接收仪式在斯昂县的斯瓦普塔乡(Svay Proteal)和塔隆乡(Ta Lon)举行,由干拉省省长兼干拉省人民党委员会主席郭宗仁(Kouch Chamroeun)主持。洪森亲王顾问罗斯占南(Ros Chumnan)、苏杰(Seung Chok)及相关工作组配合地方当局,前往当地居民家中进行走访与迎接。
加入人民党的代表表示,此次政治转向是基于个人意愿,旨在支持国家的发展与和平稳定。罗斯占南在现场转达了参议院主席洪森、首相洪玛奈及省长郭宗仁的问候,并强调人民党对所有公民持开放态度,欢迎各界人士共同参与国家建设。
仪式结束后,工作组还向当地2户生活困难的家庭发放了人道主义援助物资,包括大米、方便面、罐头鱼、鱼露、酱油、围巾、毯子及部分现金,以缓解其生活压力。
📋 简要摘要 ▸
干拉省斯昂县139名原救国党及烛光党成员,于9月20日正式宣布加入柬埔寨人民党。仪式由干拉省省长主持,旨在加强地方政治团结。
📋 完整原文 ▸
អតីតសកម្មជន និងអ្នកសង្កេតការណ៍មកពីគណបក្សភ្លើងទៀន និងសង្គ្រោះជាតិ ១៣៩នាក់ សម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
ខេត្តកណ្តាល៖ អតីតសកម្មជន អ្នកសង្កេតការណ៍ និងសមាជិកគាំទ្រគណបក្សភ្លើងទៀន ព្រមទាំងគណបក្សសង្គ្រោះជាតិ សរុបចំនួន ១៣៩នាក់ រស់នៅក្នុងស្រុកស្អាង ខេត្តកណ្តាល បានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។
ពិធីទទួលស្វាគមន៍នេះ ត្រូវបានរៀបចំឡើងនៅក្នុងឃុំស្វាយប្រទាល និងឃុំតាលន់ នៃស្រុកស្អាង ក្រោមការសម្របសម្រួល និងយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល។
នៅក្នុងឱកាសនោះ លោក រស់ ចំណាន ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និង លោក សឿង ចក់ ព្រមទាំងក្រុមការងារករណីពិសេស រួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះជួបផ្ទាល់ដល់ខ្នងផ្ទះ ដើម្បីសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មីទាំង ១៣៩នាក់
តំណាងអតីតសកម្មជនបានគូសបញ្ជាក់ថា ការសម្រេចចិត្តផ្លាស់ប្តូរទិសដៅនយោបាយនាពេលនេះ គឺធ្វើឡើងដោយស្ម័គ្រចិត្តចេញពីបេះដូងពិតប្រាកដ បន្ទាប់ពីពួកគាត់បានមើលឃើញយ៉ាងច្បាស់នូវសមិទ្ធផលសង្គមជាក់ស្តែង ការរក្សាសន្តិភាព ស្ថិរភាព និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។
ក្នុងជំនួបនោះដែរ លោក រស់ ចំណាន បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខដោយក្តីនឹករលឹកពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំង ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់។
លោកបានបន្ថែមថា ថ្នាក់ដឹកនាំតែងតែបើកទូលាយ និងស្វាគមន៍ជានិច្ចចំពោះប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់និន្នាការនយោបាយឡើយ ដើម្បីរួមគ្នាកសាងជាតិមាតុភូមិឱ្យកាន់តែរុងរឿង។ លោកបានគូសបញ្ជាក់បន្ថែមថា ការពិតនៃប្រវត្តិសាស្ត្រ ការរស់រានមានជីវិត ការកសាង និងការអភិវឌ្ឍដែលប្រជាជនកម្ពុជាកំពុងទទួលបានសព្វថ្ងៃ គឺជាចម្លើយយ៉ាងច្បាស់លាស់ស្តែងចេញពីការលះបង់ដ៏មហិមារបស់សម្តេចតេជោ ដើម្បីប្តូរយកសន្តិភាព ផ្ទុយស្រឡះពីការចោទប្រកាន់ ញុះញុង និងលាបពណ៌របស់ក្រុមជ្រុលនិយមមួយក្តាប់តូចកន្លងមក។
បន្ទាប់ពីបញ្ចប់ពិធីស្វាគមន៍សមាជិកថ្មី ក្រុមការងារបានបន្តបេសកកម្មចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់ សម្តេចតេជោ ហ៊ុន សែន ទៅប្រគល់ជូនគ្រួសារប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតខ្លាំងចំនួន ២គ្រួសារ នៅក្នុងមូលដ្ឋាន ដើម្បីជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃ។ សម្ភារឧបត្ថម្ភដែលបានផ្តល់ជូនក្នុងមួយគ្រួសារៗ រួមមាន៖ អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ ក្រមា ភួយ និងថវិកាមួយចំនួន។
តំណាងសមាជិកថ្មី និងគ្រួសារប្រជាពលរដ្ឋដែលទទួលបានអំណោយ បានសម្តែងនូវសេចក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្តម គួច ចំរើន ព្រមទាំងក្រុមការងារទាំងអស់ ដែលតែងតែគិតគូរ យកចិត្តទុកដាក់ និងមិនដែលបោះបង់ប្រជាពលរដ្ឋចោលឡើយនៅគ្រប់កាលៈទេសៈ ព្រមទាំងបានបួងសួងជូនពរដល់ថ្នាក់ដឹកនាំទាំងអស់ឱ្យមានសុខភាពល្អបរិបូរណ៍ និងសមប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕