洪玛尼副首相将主持任命仪式及宗教仪式
分类政务新闻
事件时间今日下午
地点桔井省斯努县斯努乡斯努市场村,Sathareangsey Khantiyaram寺
来源柬埔寨公共服务部
发布时间2026/04/02 13:54
详情描述
柬埔寨公务员部部长洪玛尼将出席在桔井省举行的宗教任命仪式,多位政府官员及僧侣将出席。
📋 完整原文 ▸
**រសៀលនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសតែងតាំង និងស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះរាមានុបាល ឌន ស៊ីដន ឱ្យឡើងទៅជាព្រះគ្រូវិសុទ្ធិមេធា ព្រះរាជាគណៈថ្នាក់កិត្តិយស គណមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងឱ្យឡើងទៅជាព្រះគ្រូអនុគណស្រុកស្នួល ខេត្តក្រចេះ។
ពិធីនេះប្រព្រឹត្តទៅនៅបរិវេណវត្តសទ្ធារង្សីខន្តិយារាម ស្ថិតក្នុងភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ដែលតាមការគ្រោងទុកនឹងមានការនិមន្ត និងអញ្ជើញចូលរួមពីសម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣, ព្រះរាជាគណៈ, ព្រះមេគណខេត្តក្រចេះទាំងពីរគណៈ និងព្រះថេរានុថេរៈ ព្រមទាំងឯកឧត្ដមសមាជិករដ្ឋសភា ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក នៃខេត្តក្រចេះ ក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង អភិបាលក្រុង ស្រុក ខណ្ឌ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ចំណុះរដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋផងដែរ។
📲 **[**អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម**](https://web.facebook.com/share/p/1BmuttbRmj/)**
👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
🌐 | **[**Website**](https://www.mcs.gov.kh/)[**
🌐 **](https://youtube.com/@MinistryofCivilService)**|**[** Facebook
🌐 **](https://web.facebook.com/CivilServiceCambodia)**|**[** Instagram
🌐 **](https://www.instagram.com/civilservice_cambodia?igsh=MWRrZWIwamh4ZW9uZA==)**|**[** Tiktok
🌐 **](https://www.tiktok.com/@mcsgovernment?)**|**[** Telegram
🌐 **](http://t.me/mcsgovkh)**|**[** YouTube**](https://youtube.com/@MinistryofCivilService)