洪玛尼代表慰问实居省贡比西县产假教师 送去慰问金及礼品
分类政务
事件时间2026-05-03
地点实居省贡比西县
来源洪玛尼官方频道
发布时间2026/05/06 07:17
详情描述
2026年5月3日,洪玛尼代表李纳武前往实居省贡比西县,慰问正在休产假的博通万小学教师苏斯·斯雷尼。代表团转达了洪玛尼的问候,并赠送了婴儿礼包、零食及慰问金,体现政府对基层教育工作者的关怀。
📋 完整原文 ▸
នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម លី ណាវុឌ្ឍ តំណាងក្រុមការងាររាជរដ្ឋាភិបាលទទួលបន្ទុកវិស័យអប់រំ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ បានចុះសួរសុខទុក្ខ និងចូលរួមអបអរសាទរអ្នកគ្រូ ស៊ុក ស្រីនីត បង្រៀននៅសាលាបឋមសិក្សាបទុមវ័ន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ សម្រាលបានកូនប្រុស ១នាក់ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦។បច្ចុប្បន្នអ្នកគ្រូកំពុងសម្រាកលំហែមាតុភាពនៅគេហដ្ឋាន ភូមិត្រាំខ្នារ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ក្នុងដំណើរចុះសួរសុខទុក្ខនេះ ឯកឧត្តម និងក្រុមការងារក៏បាន ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីបងប្រធាន និងវត្ថុអនុស្សាវរីយ៍ជាឃិតទារកប៉ាម៉ានីដ៏ស្រស់ស្អាត នំស្រួយលីលី១កញ្ចប់និងថវិកាជូនដល់អ្នកគ្រូដែលកំពុងសម្រាកលំហែមាតុភាពនៅគេហដ្ឋានផងដែរ។