内政部销毁800吨假烟 苏速卡要求严厉打击制假










文件类型政策
发布机构柬埔寨内政部
生效日期2026-09-17
适用范围全国市场
发布时间2026/09/17 21:28
政策详情
2026年9月17日,柬埔寨内政部在茶胶省举行销毁仪式,对约800吨假冒品牌香烟及相关生产设备进行集中销毁。此次销毁的物品包括31种假冒品牌香烟,涵盖ESSE、JET、MEVIUS、Manchester及部分中国品牌,均系执法部门在茶胶省当贡县的工厂及仓库中查获。
柬埔寨副首相兼内政部大臣苏速卡在仪式上要求相关部门加强对假冒伪劣产品的预防、拦截与打击力度。他强调,制假售假行为不仅侵犯品牌所有者权益,更严重危害公共卫生、社会安全与公共秩序。
针对假烟的认定与处理,苏速卡指出,相关部门需依据品牌方提供的鉴定结果,结合专业技术手段进行严格核查,确保执法依据准确。此次销毁行动是依据法律程序及检察机关决定执行的临时处置措施,旨在彻底杜绝假冒产品回流市场。所有涉案物品的数量与数据均已记录在案,作为司法机关后续起诉及惩处涉案人员的法律依据。
此次打击行动是柬埔寨国家警察总署与中国公安部开展国际执法合作的成果,双方通过情报共享与联合调查,成功捣毁了相关制假窝点。内政部重申,将持续严厉打击各类假冒伪劣商品,以维护全国市场秩序及消费者健康。
📋 简要摘要 ▸
苏速卡副首相在茶胶省主持销毁仪式,销毁了约800吨假冒品牌香烟,并指示相关部门加强对假冒伪劣产品的打击力度。
📋 完整原文 ▸
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន!
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ជំរុញយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រី និងស្ថាប័នពាក់ព័ន្ធ ឱ្យបង្កើនការយកចិត្តទុកដាក់លើការងារបង្ការ ទប់ស្កាត់ និងបង្រ្កាបការចរាចរបារីក្លែងក្លាយ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ ការថ្លែងនេះ ធ្វើឡើងក្នុងពិធីដុតបំផ្លាញបារីក្លែងម៉ាក និងសម្ភារពាក់ព័ន្ធទម្ងន់ប្រមាណ ៨០០តោន ដែលសមត្ថកិច្ចបង្ក្រាបបានក្នុងភូមិសាស្ត្រខេត្តតាកែវ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា ការផលិតនិងការចែកចាយផលិតផលក្លែងក្លាយ រួមទាំងបារី គឺជាបញ្ហាចម្បងដែលកំពុងរីកសាយភាយក្នុងសហគមន៍ និងទីផ្សារ ដែលទាមទារការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរ អាជីវករ អ្នកជក់ និងប្រជាពលរដ្ឋ ជាពិសេសក្នុងស្រទាប់យុវវ័យ។ ការក្លែងបន្លំម៉ាក ស្លាកសញ្ញា និងសំបកវេចខ្ចប់ មិនត្រឹមតែធ្វើឱ្យអ្នកទិញយល់ច្រឡំ និងប៉ះពាល់ដល់សិទ្ធិរបស់ម្ចាស់ម៉ាកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈទៀតផង។
បន្ថែមពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីដំណោះស្រាយថា ការដោះស្រាយបញ្ហានេះ ត្រូវពឹងផ្អែកលើការបញ្ជាក់ពីម្ចាស់ម៉ាកពិតប្រាកដនិងការត្រួតពិនិត្យយ៉ាងហ្មត់ចត់តាមលក្ខណៈបច្ចេកទេស និងមានមូលដ្ឋានត្រឹមត្រូវពីស្ថាប័នមានសមត្ថកិច្ច ក្នុងការកំណត់ថាផលិតផលណាមួយ ដែលជាបារីក្លែងក្លាយ ឬពិតប្រាកដ។ ធ្វើដូច្នេះ គឺដើម្បីបង្កើនទំនុកចិត្តដល់អាជីវករ អ្នកជក់ និងប្រជាពលរដ្ឋ តាមរយៈយន្តការសមស្រប និងមិនត្រូវផ្ទុយពីវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការការពារសុខភាពសាធារណៈ និងបរិស្ថាន ដែលពាក់ព័ន្ធនឹងផលិតផលថ្នាំជក់។
ពាក់ព័ន្ធនឹងការដុតបំផ្លាញវត្ថុតាង នៅថ្ងៃនេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បញ្ជាក់ថា នេះជាវិធានការចាត់ចែងវត្ថុតាងជាបណ្តោះអាសន្នស្របតាមនីតិវិធីច្បាប់ ក្រោមការសម្រេចពីស្ថាប័នអយ្យការ ដើម្បីទប់ស្កាត់ដាច់ខាតមិនឱ្យយកបារីក្លែងម៉ាកទាំងនោះទៅប្រើប្រាស់ លក់ ចែកចាយ ឬបង្វិលចូលទីផ្សារឡើងវិញឡើយ។ ដោយឡែក ទិន្នន័យ និងបរិមាណវត្ថុតាងទាំងអស់ ត្រូវបានកត់ត្រាក្នុងសំណុំរឿងយ៉ាងត្រឹមត្រូវ ដើម្បីទុកជាមូលដ្ឋានផ្លូវច្បាប់សម្រាប់ស្ថាប័នតុលាការ ក្នុងការបន្តនីតិវិធីចោទប្រកាន់ និងផ្តន្ទាទោសជនល្មើសតាមច្បាប់។
យោងតាមរបាយការណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ សមត្ថកិច្ច បានរិបអូសបារីក្លែងម៉ាក សំបកកញ្ចប់ និងសម្ភារពាក់ព័ន្ធ រួមមាន បារីក្លែងម៉ាក ចំនួន ៣១ប្រភេទ ដែលភាគច្រើនជាបារីម៉ាក ESSE, JET, MEVIUS, Manchester និងបារីពាក់ម៉ាកក្លែងរបស់ប្រទេសចិន ដែលសុទ្ធសឹងជាទំនិញពាក់ម៉ាកល្បី និងពេញនិយម។ ជាក់ស្តែងសមត្ថកិច្ចបានបង្ក្រាប សំបកវេចខ្ចប់ពាក់ម៉ាកក្លែង និងសម្ភារពាក់ព័ន្ធនឹងការផលិតបារីក្លែងម៉ាក នៅទីតាំងរោងចក្រ ដែលបានបំប្លែងការផលិតបារី មកជាបារីក្លែងម៉ាក និងឃ្លាំងស្តុក ស្ថិតនៅសង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានទម្ងន់សរុបប្រមាណ ៨០០តោន។
តាមរបាយការណ៍ដដែល ការដុតបំផ្លាញបារីក្លែងម៉ាក សំបកកញ្ចប់ និងសម្ភារផលិតប្រមាណ ៨០០តោននេះ គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងមន្ត្រីជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងសន្តិសុខសាធារណៈចិន តាមរយៈការផ្លាស់ប្តូរ និងចែករំលែកព័ត៌មានសម្ងាត់ដើម្បីស្រាវជ្រាវស៊ើបអង្កេត។ ប្រតិបត្តិការនេះដឹកនាំសម្របសម្រួលដោយតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ ដោយមានការសហការពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនម្ចាស់ម៉ាកផ្ទាល់៕