卫生部烟草管控委员会第4次会议 聚焦产品检验

文件类型专题会议/行业监管
发布机构柬埔寨卫生部
适用范围烟草产品进口、销售与检验
发布时间2026/10/28 17:52

政策详情

10月28日上午,柬埔寨卫生部在金边召开烟草产品管控委员会第四次会议,由卫生部长秦拉以委员会主席身份主持。会议有两项议程:审议烟草产品检验工作的推进情况,审议并表决《2027—2031年烟草产品检验战略计划》草案。参会人员共87人,包括该委员会副主席及成员、相关部委与机构代表,以及全国25个首都与省份行政管理部门代表。 会议通报的进展覆盖几个方面:推动烟草管控相关法律、次法令和公告的执行;开展行为改变教育;推进戒烟咨询服务;打击非法、假冒烟草制品及电子烟。会议同时讨论了以往执行中遇到的难点,并对2027—2031年战略计划完成审议、形成决议。 秦拉在会上提出三项要求。一是首都与省级行政部门、省市卫生局以该战略计划为框架编制年度计划,将烟草检验工作纳入其中,确保落实到位。二是加强对非法、假冒烟草制品和电子烟的常态化跟踪与执法,强化主管部门与地方当局的协作,对生产、仓储、分销窝点进行监控并采取措施。三是相关部委继续监督烟草管控法律法规的执行,重点包括禁止烟草业广告、促销和赞助,在烟包上印制图形健康警示和高棉文警示,以及工作场所禁烟、禁电子烟等措施。 对烟草进口商、批发零售商来说,需要留意的是检验与执法力度将趋于加强,其中电子烟、无高棉文健康警示以及来源不明的产品风险最高。建议提前核对产品标签、成分与申报文件是否齐全,并关注主管部门后续发布的年度执行计划。本次会议未公布新的具体罚则或执行时间表。
📋 简要摘要 ▸
柬埔寨卫生部10月28日上午在金边召开烟草产品管控委员会第四次会议,由卫生部长秦拉以委员会主席身份主持。会议重点审议烟草产品检验工作的推进进度,明确以更严格的检查机制保护当代及后代民众免受烟草制品与二手烟危害。部长在会上强调“做到”二字本身就是对加强管控的承诺,会议未公布新的具体罚则或时间表。
📋 完整原文 ▸
រដ្ឋមន្រ្តីសុខាភិបាល៖ «**ធ្វើឱ្យបាន» **គឺ​ជាការប្តេជ្ញាចិត្ត​ ក្នុង​ការជំរុញការ​ងារ​ត្រួត​ពិនិត្យ​ផលិត​ផល​ថ្នាំ​ជក់ឱ្យ​បាន​កាន់​តែ​ប្រសើរឡើង ដើម្បីការពារមនុស្សជំនាន់នេះ និងជំនាន់ក្រោយពីហានិភ័យនៃការប្រើប្រាស់ផលិតផលថ្នាំជក់ និងការស្រូបផ្សែងផលិតផលថ្នាំជក់ ———— រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ក្រសួងសុខាភិបាលបានរៀបចំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ដើម្បីពិនិត្យវឌ្ឍនភាពការងារត្រួតពិនិត្យផលិតផលថ្នាំជក់ និងពិនិត្យសម្រេចលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់២០២៧–២០៣១។ ** ** កិច្ចប្រជុំមានការអញ្ជើញចូលរួមពី អនុប្រធាន និងសមាជិក សមាជិកា នៃគណៈកម្មាធិកាត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលអញ្ជើញមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្តទាំង២៥ ព្រមទាំងតំណាងអង្គភាពពាក់ព័ន្ធ សរុបចំនួន ៨៧រូប។   កិច្ចប្រជុំបង្ហាញ​ពី​វឌ្ឍនភាព នៃ​ការងារត្រួតពិនិត្យផលិតផលថ្នាំជក់នៅកម្ពុជា តាមរយៈកិច្ចខិតខំប្រឹងប្រែង​របស់​ក្រសួងសុខាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការចូលរួមពង្រឹងការអនុវត្តច្បាប់ អនុក្រឹត្យ និងប្រកាសនានា ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ការអប់រំផ្លាស់ប្តូរឥរិយាបថ ការជំរុញសេវាផ្តល់ប្រឹក្សា​លះបង់ទម្លាប់​ប្រើប្រាស់ផលិតផលថ្នាំជក់ រួម​ទាំង​ការ​បង្ក្រាប​ផលិតផល​ថ្នាំ​ខុស​ច្បាប់និង​ក្លែងក្លាយ និង​បារី​អេឡិច​ត្រូ​និក។ លើស​ពី​នេះ ​អង្គ​ប្រជុំក៏បាន​ពិភាក្សា​យ៉ាងផុលផុស ដើម្បី​រក​ដំណោះ​ស្រាយនូវ​បញ្ហា​ប្រឈមនានា ​ក្នុង​អំឡុងពេល​អនុវត្ត​ការ​ងារត្រួត​ពិនិត្យ​ផលិត​ផល​ថ្នាំ​ជក់កន្លង​មក ព្រមទាំង​បានបញ្ចប់ការ​ពិនិត្យ និង​សម្រេច​លើ​ផែន​ការ​យុទ្ធ​សាស្ត្រ ស្តី​ពីការ​ត្រួត​ពិនិត្យ​ផលិត​ផល​ថ្នាំ​ជក់ ២០២៧-២០៣១ ដោយជោគជ័យផងដែរ។ ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ​រដ្ឋបាល​រាជធានី ខេត្ត មន្ទីរសុខាភិបាលរាជធានី ​ខេត្ត​ ព្រម​ទាំង​ភាគី​ពាក់​ព័ន្ធ រួមគ្នាបន្តអនុវត្តការងារត្រួតពិនិត្យផលិតផលថ្នាំជក់បន្ថែមទៀត ពិនិត្យ លើបញ្ហាប្រឈមនៃការអនវុត្តអន្តរាគមន៍កន្លងមក កំណត់នូវអាទិភាព យន្តការ និងកិច្ចសហការឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន ដើម្បីការពារមនុស្សជំនាន់នេះ និងជំនាន់ថ្មីពីហានិភ័យ នៃការប្រើប្រាស់ផលិតផលថ្នាំជក់ និងការស្រូបផ្សែងផលិតផលថ្នាំជក់ ដោយ៖ ១. រដ្ឋបាលរាជធានី ខេត្ត និងមន្ទីរសុខាភិបាលរាជធានី ខេត្ត ប្រើ​ប្រាស់ផែនការយុទ្ធសាស្ត្រ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ២០២៧–២០៣១ ដើម្បីធ្វើផែនការប្រចាំឆ្នាំដោយ​ដាក់​បញ្ចូលសកម្មភាពការងារត្រួតពិនិត្យផលិតផលថ្នាំជក់ឱ្យមានប្រសិទ្ធភាព។ ២. ជំរុញការតាមដាន និងអនុវត្តជាប្រចាំ នូវការបង្ក្រាបផលិតផលថ្នាំជក់ខុសច្បាប់ និងក្លែងក្លាយ និងបារី អេឡិចត្រូនិក ដោយពង្រឹងកិច្ចសហការរវាងស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធររាជធានី-ខេត្ត ក្នុងការតាមដាន និងចាត់វិធានការបង្ក្រាប ទីតាំងផលិតស្តុកទុក និងចែកចាយផលិតផលថ្នាំជក់ខុសច្បាប់ និងក្លែងក្លាយ និងបារីអេឡិចត្រូនិក។ ៣. ក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការតាមដានការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ជាពិសេសវិធានការហាមឃាត់ការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ និងការឧបត្ថម្ភកម្មវិធីដោយឧស្សាហកម្មថ្នាំជក់ ការបោះពុម្ពសារព្រមានសុខភាពជារូបភាព និងភាសាខ្មែរលើកញ្ចប់ផលិតផលថ្នាំជក់ និងវិធានការហាមជក់ ឬបង្ហុយផ្សែងថ្នាំជក់នៅកន្លែងធ្វើការ និងកន្លែងសាធារណៈ។   ៤. បន្តជំរុញការអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់នៃផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិកឱ្យបានទូលំទូលាយ ជាពិសេសដល់សិស្ស និស្សិត យុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋ បង្កើនការយល់ដឹង និងលើកទឹកចិត្តឱ្យជៀសវាងការចាប់ផ្តើមប្រើប្រាស់ ឬលះបង់ការប្រើប្រាស់។ ៥. ពង្រឹងការអនុវត្តបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល ស្តីពីការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក សារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា តាមសមត្ថកិច្ចរបស់ក្រសួង ស្ថាប័ននីមួយៗ ដើម្បីការពារកុមារ និងយុវជនពីផលិតផលដែលបង្កហានិភ័យដល់សុខភាព។ **🌐**[Website](https://moh.gov.kh/kh/home) 📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱[Telegram](https://t.me/MOHCambodia) 📱[X (twitter](https://x.com/MohCambodia)) 📱[Tiktok](https://www.tiktok.com/@mohcambodia) 📱[YouTube](https://www.youtube.com/@MOHCambodia)