柬埔寨10号公路正式通车 洪玛奈出席仪式

柬埔寨10号公路正式通车 洪玛奈出席仪式
柬埔寨10号公路正式通车 洪玛奈出席仪式
柬埔寨10号公路正式通车 洪玛奈出席仪式
柬埔寨10号公路正式通车 洪玛奈出席仪式
柬埔寨10号公路正式通车 洪玛奈出席仪式
柬埔寨10号公路正式通车 洪玛奈出席仪式
柬埔寨10号公路正式通车 洪玛奈出席仪式
柬埔寨10号公路正式通车 洪玛奈出席仪式
柬埔寨10号公路正式通车 洪玛奈出席仪式
柬埔寨10号公路正式通车 洪玛奈出席仪式
1/10
分类经济
事件时间2026-10-01
地点菩萨省
来源柬埔寨勋爵协会
发布时间2026/10/01 14:26

详情描述

2026年10月1日上午,柬埔寨10号公路正式通车仪式在菩萨省举行,柬埔寨首相洪玛奈出席并主持仪式。柬埔寨勋爵协会主席李永法委派协会副主席兼10月轮值负责人安艾伦率领代表团参加了此次活动。 10号公路全长198.518公里,起点位于马德望省森洛县,途经菩萨省威文县,终点延伸至国公省凯马拉波明市。该公路的建成实现了柬埔寨西北部与西南部沿海地区的连接,缩短了通往西哈努克省及国公省主要港口的运输距离。 作为柬埔寨重要的基础设施项目,10号公路旨在提升物流运输效率,促进沿线地区的农产品流通与贸易往来。该公路将原先的战乱区域转变为经济开发区,通过完善交通网络,带动当地旅游业、制造业及中小企业发展,并增强柬埔寨在区域及全球供应链中的竞争力。 柬埔寨勋爵协会表示,将持续支持国家基础设施与物流系统的建设,以进一步优化营商环境,吸引更多投资,推动经济多元化发展。
📋 简要摘要 ▸
10号公路全长约198公里,正式通车仪式由洪玛奈总理主持,该公路将成为连接柬埔寨西部的重要物流大动脉。
📋 完整原文 ▸
សមាគមឧកញ៉ាកម្ពុជា ចូលរួមពិធីសម្ពោធផ្លូវជាតិលេខ១០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពោធិ៍សាត់៖ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំង អ្នកឧកញ៉ា អ៊ាន អេឡែន អនុប្រធានសមាគមទទួលបន្ទុកដឹកនាំប្រចាំខែតុលា ដឹកនាំគណៈប្រតិភូសមាគម ចូលរួមពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ផ្លូវជាតិលេខ១០ គឺជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ដែលមានប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ តភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ផ្លូវនេះបានរួមចំណែកប្រែក្លាយអតីតតំបន់សមរភូមិសង្គ្រាមស៊ីវិលឱ្យទៅជាតំបន់អភិវឌ្ឍន៍ និងជាសរសៃឈាមសេដ្ឋកិច្ច និងទេសចរណ៍ថ្មី ដោយជួយពង្រឹងការតភ្ជាប់រវាងភូមិភាគពាយ័ព្យ និងតំបន់ឆ្នេរសមុទ្រភាគនិរតី សម្រួលការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងទំនិញ ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការតភ្ជាប់ទៅកាន់កំពង់ផែសំខាន់ៗនៅខេត្តព្រះសីហនុ និងខេត្តកោះកុង។ ទន្ទឹមនឹងនេះ ផ្លូវជាតិលេខ១០ ក៏មានតួនាទីសំខាន់ក្នុងការជំរុញសក្តានុពលទេសចរណ៍ ការអភិវឌ្ឍសេដ្ឋកិច្ចតាមតំបន់ និងការពង្រឹងបណ្តាញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់កម្ពុជា ឱ្យមានភាពប្រទាក់ក្រឡា និងប្រសិទ្ធភាពកាន់តែខ្ពស់។ ការចូលរួមរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងពិធីសម្ពោធនេះ បានបង្ហាញពីការគាំទ្រយ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការពង្រីកប្រព័ន្ធដឹកជញ្ជូន និងពង្រឹងប្រព័ន្ធឡូជីស្ទីកជាតិ ឱ្យឆ្លើយតបកាន់តែប្រសើរទៅនឹងតម្រូវការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ស្របតាមទិសស្លោក «ផ្លូវគឺជាមូលដ្ឋាននៃការធ្វើសមាហរណកម្មផ្ទៃក្នុង និងការអភិវឌ្ឍនៅតាមសហគមន៍» សមិទ្ធផលផ្លូវជាតិលេខ១០ នឹងរួមចំណែកលើកកម្ពស់ជីវភាព និងសុខុមាលភាពប្រជាពលរដ្ឋ បង្កើនការតភ្ជាប់រវាងតំបន់ផលិតកម្ម និងទីផ្សារ ព្រមទាំងជួយជំរុញសហគ្រាសធុនតូច និងមធ្យម សិប្បកម្ម និងវិស័យកម្មន្តសាលកម្ពុជា ឱ្យចូលរួមកាន់តែសកម្មក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃតំបន់ និងសកល។ សមាគមឧកញ៉ាកម្ពុជា នឹងបន្តចូលរួមគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធឡូជីស្ទីក ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការបង្កើនសមត្ថភាពប្រកួតប្រជែង ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការទាក់ទាញវិនិយោគមកកាន់កម្ពុជា។